ភ្នំពេញ៖ កញ្ញា រតនៈ ពិសី តារាចម្រៀងស្រីវ័យក្មេងនៅក្នុងស្រទាប់យុវវ័យ និងល្បីរឿងជោគជ័យកាក់កបខាងច្រៀងនៅឯក្រៅប្រទេសផងនោះ ចូលមកដល់ឆ្នាំចុងឆ្នាំ២០១៦ ឈានចូលដើមឆ្នាំ២១០៧ បានធ្វើឱ្យមានអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនាងបាន បង្ហោះរូបភាពស៊ិចស៊ីរបស់ខ្លួនមួយសន្លឹក ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញនេះ។

ក្រោយរូបថតស៊ិចស៊ីរបស់កញ្ញា រតនៈ ពិសី បានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់នាងរួចមក បានបង្ហាញឱ្យឃើញគេឯងបានដឹងថា នាងគឺពិតជាមានភាពស៊ិចស៊ីខ្លាំងតែម្តង រហូតទាល់តែមានអ្នកខ្លះបានចូលទៅ Comment នៅពីក្រោមរូបថា "ស៊ិចស៊ីខ្លាំងណាស់" ហើយមានអ្នកខ្លះបានសរសេរថា "នាងលេងខ្លួនមែនទែនហើយ"

ជាក់ស្តែងរូបថតរបស់ កញ្ញា រតនៈ ពិសី មួយសន្លឹកចុងក្រោយគឺនាងលេងខ្លួនបែប ស៊ិចស៊ីមួយទំហឹងតែម្តង ធ្វើឱ្យប្រុសៗជ្រួលច្របល់ មិនចាញ់កញ្ញាតារាកំពូលស៊ិចស៊ីប្រចាំប្រទេស ដេននី ក្វាន់ ប៉ុន្មាននោះទេ ។ 

មិនតែប៉ុណ្ណោះតារាចម្រៀងស្រី រតនៈ ពិសី ក៏មានឈ្មោះជាប់ជាតារាស៊ិចស៊ីខ្លាំងមួយដួងនឹងគេដែរ នៅក្នុងចំណោមតារាស្រីផ្សេងៗទៀតរបស់សង្គមសិល្បៈខ្មែរ ព្រោះនាងនិយមតែងខ្លួនបែបសម័យទំនើប បញ្ចេញភាពស៊ិចស៊ីជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន៕

ខាងក្រោមនេះគឺជារូបថតដ៏ស៊ិចស៊ីរបស់នាង នៅក្នុងឆ្នាំនេះ៖

កញ្ញា រតនៈ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី