និស្សិតចំនួន80 នាក់បន្ថែមទៀតហើយ ទើបទទួលបានវិញ្ញាបនបត្រ ពីវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី ៣កាលពីថ្ងៃទី28 ខែធ្នូ ឆ្នាំ2016 កន្លងមកនេះ។

កម្មវិធីនេះត្រូវបានប្រព្រឹត្តិធ្វើឡើង នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា សាស្រ្តាចារ្យ និងនិស្សិតយ៉ាងច្រើនកុះករ។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ » Samsung Tech Institute នេះត្រូវបានបង្កើតទ្បើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2014 តាមរយៈការសហការណ៍គ្នា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ វាបានផ្តល់ជូននិសិ្សតជាមួយនិង ចំណេះដឹងច្បាស់លាស់តាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាមួយផលិតផលអេឡិចត្រូនិកសាមសុងថ្មីៗ ចុងក្រោយដែលត្រូវបានប្រើប្រាស់ជាច្រើនទូទាំងពិភពលោក។ រហូតមកដល់ពេលនេះ មាននិស្សិត 3 ជំនាន់ ដែលសរុបទាំងអស់ចំនួន 190 នាក់ បានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះ ហើយក៏មាននិស្សិតមួយចំនួន កំពុងធ្វើការនៅក្រុមហ៊ុនសាមសុងផងដែរ។ 

ក្នុងកម្មវិធីនោះផងដែរ ឯកឧត្តមបណ្ឌិតប៊ុន ភារិន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ »ក្នុងនាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះ បណ្តាលសាធារណៈមួយនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខ្ញុំសូមឆ្លៀតឱកាសនេះសំដែងនូវអំណរគុណ ជាពិសេសចំពោះសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំកម្ពុជា ដែលបានសហការជាមួយវិទ្យាស្ថានជាតិបច្ចេកទេស រៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះទ្បើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីផ្តល់ឱកាសដល់និស្សិតទាំងអស់បានសិក្សា និងអនុវត្តជាក់ស្តែងលើផលិតផលអេទ្បិចត្រូនិក ទំនើបៗស្របតាម ទីផ្សារបច្ចុប្បន្ន សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ព្រមទាំងផ្តល់ឱកាសការងារដល់និស្សិតដែលរៀនចប់ផងដែរ។ 

និស្សិតម្នាក់ឈ្មោះនី ធូ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ 2015 បាននិយាយប្រកបដោយទឹកមុខយ៉ាងរីករាយថា៖ » ជីវភាពគ្រួសារខ្ញុំ និងជីវិតខ្ញុំបានប្រែពីភាពខ្មៅងងឹត មកជាភាពភ្លឺថ្លាវិញគឺដោយសារតែខ្ញុំបានទទួល ការសិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេសពី Samsung Tech Institute បានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនសាមសុង  សាមសុងនៅតែដក់ជាប់ក្នុងបេះដួងខ្ញុំជានិរន្តន៍។

រីឯនិស្សិតឈ្មោះ ជី ជូឡុង ដែលទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលពី Samsung Tech Institute ក្នុងឆ្នាំ 2016 ហើយទើបតែទទួលបានការងារធ្វើថ្មីៗ ជាមួយក្រុមហ៊ុនសាមសុងបានបង្ហាញចំណាប់អារម្មណ៍ថា៖» ក្រុមហ៊ុនសាមសុង បានផ្លាស់ប្តូរជីវិតខ្ញុំឲ្យកាន់តែប្រសើរឡើង។ សព្វថ្ងៃខ្ញុំមានការងារសមស្របមួយ បន្ទាប់ពីខ្ញុំបានបញ្ចប់វគ្គបណ្ដុះបណ្ដាលភ្លាមៗ។ ខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅជូនដល់ក្រុមហ៊ុនសាមសុង។

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំកម្ពុជាផ្តល់តំលៃខ្ពស់ក្នុងការចូលរួមអភិវ្ឍសង្គម ដើម្បីសហគមន៍មានភាពល្អប្រសើរ ដូចនេះហើយបានជាក្រុមហ៊ុនបង្កើនការឧបត្ថម្ភគាំទ្រ Samsung Tech Institute ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនរបស់និស្សិត ដែលចង់ទទួលបាននូវចំណេះ និងជំនាញពិតប្រាកដពីកម្មវិធីបណ្តុះបណ្តាលរបស់ Samsung Tech Institute។ ជាក់ស្តែងមាននិសិ្សតចុះឈ្មោះសិក្សា ចំនួន 50 នាក់ក្នុងឆ្នាំ 2014 ចំនួន 60 នាក់ក្នុងឆ្នាំ 2015 បានបញ្ចប់ការសិក្សា ហើយក្នុងឆ្នាំ 2016 ចំនួននិស្សិតក៏មានការកើនឡើងរហូត 80 នាក់ ។

វគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute នេះដែរ ក៏ទទួលបាននូវបានពានរង្វាន់ ក្នុងភាពជាដៃគូឆ្នើមទទួលស្គាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលិខិតសរសើរពី ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]