ភ្នំពេញ៖ កញ្ញា នៅ សូនីតា ដែលគេស្គាល់ថាជាតួសម្តែងស្រី នៅក្នុងបទ«ស្រលាញ់គេតែម្នាក់ឯង» ថ្មីៗនេះនាងបានបង្ហោះរូបថតផ្ទះវីឡា មួយខ្នងដែលកំពុងតែសាងសង់ ទំនងជាផ្ទះនៅក្នុងបុរី ជាមួយនឹងសារអរគុណទៅកាន់ មនុស្សម្នាក់ដែលគេជឿថា ជាគូស្នេហ៍របស់នាង បានជូនអំណាយផ្ទះវីឡាមួយខ្នងដ៏ធំនេះ ទៅកាន់នាង ជាអំណាយសម្រាប់ថ្ងៃគម្រប់ខួបស្នេហា រយៈពេល៤ឆ្នាំរវាងពួកគេ ដោយក្នុងសារនោះនាងបានលើកឡើងថា៖

«Thx u for ur gift on Christmas n 4 anniversary អរគុណសម្រាប់ការអាណិត ស្រលាញ់ពីបង អរគុណដែលបងប្រកាន់ពាក្យសច្ចះ អរគុណដែលបងចង់ឲ្យអូនល្អគ្រប់យ៉ាង អរគុណដែលបងទុកអូន ជាមនុស្សពិសេសសំរាប់បង អរគុណដែលធ្វើអោយក្តីស្រមៃរបស់អូនក្លាយជាការពិត នេះជាក្តីបំណងរបស់អូនចុងក្រោយ បងធ្វើឲ្យអូនគេងលែងលក់ហើយ រំភើបរកអ្វីមកនិយាយមិនបានទេជួបគ្នាឆាប់ៗ Love u than I can say love the way u did on me [TYTY]thx for everything អរគុណប៉ាម៉ាក់ដែលផ្តល់ជោគសំណាងដល់កូនមួយនេះ»។

គួររំលឹកថា កាលពីឆ្នាំ២០១៣ កន្លងទៅនេះ កញ្ញា នៅ សូនីតា ត្រូវមហាជនបានជាប់មន្ទិលសង្ស័យ អំពីសម្ព័ន្ធភាពស្នេហា រវាងនាងជាមួយកូនអ្នកធំម្នាក់ មានវ័យប្រហែលជាង២០ ឆ្នាំ ជិះរថយន្តស៊េរីទំនើប ថែមទាំងមានអង្គរក្ស តាមការពារថែមទៀតផង៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត  កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បាននាំយកថវិកាមួយចំនួន ជូនលោកគ្រូព្រឹទ្ធិចារ្យ ផ្លុង មឿក ដែលលោកជាសិល្បៈករជើងចាស់ ធ្លាប់សាងស្នាដៃជាច្រើន ដោយការសម្តែងនូវរឿងបុរាណនានា ហើយអ្វីដែលជាទីចាប់អារម្មណ៍ទៀតនោះ គឺលោកគ្រូធ្លាប់សម្តែងដើរតួជា ឪពុករបស់ លោក ខេមរៈ សេរីមន្ត នៅក្នុងបទចម្រៀង «បេះដូងអ្នកចម្រៀង» ថែមទៀតផង។  

ប៉ុន្តែមិនថាយ៉ាងណា​ លោកតាកំពុងធ្លាក់ខ្លួនឈឺចាស់ជរា ដោយរោគគាពាធ និងគ្មានលទ្ធភាពអាចទិញថ្នាំ​សង្កូវ​ សំរាប់ព្យាបាលជំងឺបាន រីឯភរិយារបស់លោកគ្រូវិញ ក៏មានជំងឺ មិនអាចក្រោកពីកន្ទេលរួចទៀត ដោយមានទឹកចិត្ត កញ្ញា នៅ សូនីតា ក៏បាននាំយកជាថវិកាមួយចំនួន ជូនលោកគ្រូ ព្រមទាំងបានសរសេរជាសារ បង្ហាញពីអារម្មណ៍ក្តុកក្តួល នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«ព្រឹកមិញនេះខ្ញុំបាននាំយកថវិកាដែលសប្បុរសជន និងបងប្អូននៅក្នុងFacebook ទៅជូនលោកគ្រូ មឿក ដែលជាសាស្ត្រចារ្យ មួយរូបដែលមានវ័យចំណាស់ទៅហើយ គួបផ្សុំជាមួយជំងឺប្រចាំកាយ ដែលមិនអាចបន្តការងារសិល្បៈបាន សូម្បីតែភរិយាលោកគ្រូក៏មានជំងឺ ក្រោកពីកន្ទេលមិនរួចទេ លោកគ្រូអស់លទ្ធភាពបន្តការ.........»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា