សៀមរាប៖ ក្នុងឱកាសគម្រប់ខួប១៦ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែង លោក សាវិន ហ្វីលីព បាននាំភរិយា ព្រមទាំងកូនៗរបស់ខ្លួន ទៅលេងផ្ទះនៅឯខេត្តសៀមរាបយ៉ាងសប្បាយរីករាយ ពោរពេញទៅដោយភាពកក់ក្តៅ។

មិនតែប៉ុណ្ណោះលោក សាវិន ហ្វីលីព ក៏បានឆ្លៀតរៀបរាប់ពីរឿងជីវិតការងារ និងជីវិតអាពាហ៍ពិពាហ៍របស់លោកមួយផ្នែកតូចផងដែរ ដោយចំណុចសំខាន់នោះបានផ្តោតទៅលើ ការយោគយល់អធ្យាស្រ័យគ្នា មិនយកឈ្នះចាញ់គ្នា នៅក្នុងគ្រួសារ គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់ជីវិតក្រុមគ្រួសាររបស់លោក។

តារាប្រុសរូបនេះ បានសរសេរប្រាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមខ្លួនកាលពីម្សិលមិញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្ញុំគម្រប់ខួប១៦ឆ្នាំ (២៦ ធ្នូ ២០០០ - ២៦ ធ្នូ ២០១៦) ឈានចូលឆ្នាំទី១៧... ថ្ងៃនេះនាំកូនៗ និងភរិយាមកលេងផ្ទះនៅខេត្តសៀមរាប...ទម្រាំមានថ្ងៃនេះជីវិតខ្ញុំបានឆ្លងកាត់ ឧបសគ្គរាប់មិនអស់ ទាំងក្នុងជីវិតការងារ និងជីវិតអាពាហ៍ពិពាហ៍មួយនេះ ការយោគយល់អធ្យាស្រ័យគ្នាក្នុងជីវិតគ្រួសារ មិនយកឈ្នះចាញ់គ្នា គឺជារឿងសំខាន់បំផុតដើម្បីអនាគតកូនៗរបស់ពួកយើង! ខ្ញុំមានសំណាងដែលបានរៀបការជាមួយភរិយាខ្ញុំ ដែលជាម្ដាយដ៏ល្អរបស់កូនៗទាំង៣របស់ខ្ញុំ!»។

គួរឱ្យដឹងដែរថា លោក សាវិន ហ្វីលីព ក៏ជាសប្បុរសជនមួយរូប ដែលបានចេញមុខធ្វើជាអ្នកប្រមូលថវិកាសប្បុរសធម៌ជូនលោកគ្រូល្ខោនខោល យិន សារិនផងដែរ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ៕ 

ផ្ទះលោក សាវិន ហ្វីលីព នៅខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព