តៃវ៉ាន់៖ អ្នកនាង Ruby Lin តារាសម្តែងស្រីល្បីឈ្មោះ ដែលភាគច្រើនគេស្គាល់នាងថា ជាព្រះនាង ចៀវៃ ក្រោយពីនាងបានរៀបការយ៉ាងមានសេចក្តីសុខជាមួយនឹង លោក Wallace Huo ដោយមិនប៉ុន្មានខែផង ក៏បានលេចលឺដំណឹងថា អ្នកនាងកំពុងតែសម្ងំពរពោះកូនស្រីដំបូងបាត់ទៅហើយ។

ដោយឡែក កាលពីម្សិលមិញនេះផងដែរ នៅចំថ្ងៃChristmas តែម្តង អ្នកនាងRuby Lin ក៏បានរៀបចំ នំខេកដ៏គួរឲ្យស្រលាញ់មួយភ្ជាប់ជាមួយនឹងពាក្យថា «I Love DADDY» ដើម្បីអបអរកូនដំបូង និង Surprise ថ្ងៃខួបកំណើតរបស់ស្វាមីនាងផងដែរ។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់ បានសរសើរពីស្នេហារបស់ពួកគេ មិនដាច់ពីមាត់ ដោយថា ស្រលាញ់គ្នាកាន់តែយូរស្នេហាកាន់តែផ្អែម បន្ថែមពីនេះទៅទៀត យើងក៏បានឃើញថា ពួកគេទទួលបានពាក្យជូនពរយ៉ាងច្រើនលើសលុប ពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីមង្គលការរបស់ពួកគេ បានធ្វើឡើងយ៉ាងឥតខ្ចោះ និងអធិកអធមបំផុត នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយក្នុងនោះដែរ កូនកំលោះរូបសង្ហារ បាននិយាយលាយឡំនឹងអារម្មណ៍ អៀនថា "បងបានស្គាល់អូនយូរណាស់មកហើយ ដែលជាមិត្តភក្តិជាមួយអូន ពេលនោះបងគិតថាពិតជាសំណាងណាស់។ ពួកយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នា គឺលើសពីសំណាងទៅទៀត។ វានឹងមានរឿងជាច្រើន និងឧបសគ្គ នៅថ្ងៃខាងមុខ តែបងសង្ឃឹមថា ពួកយើងនឹងកាន់ដៃគ្នា ដោះស្រាយបាន បងស្រលាញ់អូន"។

គ្រាន់តែលឺពាក្យសម្តីដ៏ស្រទន់របស់ស្វាមីរួចភ្លាម កូនក្រមុំរូបស្រស់ គ្រងឈុតរៀបការម៉ាក Zuhair Murad ក៏មិនបានបង្អង់យូរ បាននិយាយតបទៅវិញស្វាមីថា "នៅពេលបងទៅក្រៅ ហត់នឿយ អស់កម្លាំង កុំភ្លេចណាអូននៅផ្ទះចាំបង។ ស្រលាញ់បងជារៀងរហូត"។ នៅពេលនោះដែរ ពួកគេក៏បានកាន់គ្នា និងថើបគ្នា។ ហើយពួកគេក៏បានបន្តថា ពួកជាមិត្តនឹងគ្នារយៈពេល១០ឆ្នាំទៅហើយ មុនពេលពួកគេបានស្រលាញ់គ្នា នៅថ្ងៃខួបកំណើតរបស់នាងRuby Li កាលពីខែមករា ក្នុងឆ្នាំនេះ។

នៅក្នុងពិធីរៀបការរបស់ នាង Ruby Lin ក៏បានឃើញវត្តមានតារាសម្តែងស្រី Vicki Zhao ដែលធ្វើឲ្យពិធីទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះបើតាមសេចក្តីរាយការណ៍បានឲ្យដឹង។ ហើយនេះជាការជួបគ្នាដ៏កម្រមួយ រវាង នាង Zhao នាងLin នាង Fan bingbing ដែលពួកគេធ្លាប់សម្តែងរួមគ្នា កាលពី ទស្សវត្សឆ្នាំ១៩៩០។ ហើយក៏មានតារាល្បីៗជាច្រើនដួងទៀត មានដូចជានាង Shu Qi លោក Hu Ge នាងZhou Xun លោក Nikcy Wu និងភរិយារបស់គាត់ នាងLiu Shishi ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]