តៃវ៉ាន់៖ តារាសម្តែងដ៏ល្បី នាង Ruby Lin ដែលគ្រប់គ្នាតែងស្គាល់ជា ព្រះនាង ចៀវៃ និងបានរៀបការជាមួយនឹង តារាសម្ដែងប្រុស Wallace Huo កាលពីចុងខែកក្កដា កន្លងទៅនេះ បានសម្ងំពរពោះកូន៤ខែ ខណៈដែលពេលថ្មីៗនេះ នាងបានបង្ហើបពីភេទ កូនរបស់ខ្លួន។

នេះបើតាមប្រភពបានឲ្យដឹងថា តារាសម្ដែងតៃវ៉ាន់រូប បាននិយាយថា នាងនឹងដើររកទិញសំភារៈទារក ដែលមានពណ៌ផ្កាឈូក។ ស្របពេលមកទល់ពេលនេះ នាងនិងស្វាមី មិនបានចែករំលែកពីរឿងលំអិត ពាក់ព័ន្ធនឹងកូនរបស់ខ្លួន ថាជាកូនស្រី ឬប្រុសនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា កាលពីសប្ដាហ៍មុនក្នុងអំឡុងកម្មវិធីសប្បុរសធម៌ ក្នុងប៉េកាំង លោក Wallace ដែលជាស្វាមីនាង បានឲ្យនិយាយឲ្យដឹងថា ទោះជាកូនប្រុសឬស្រី ក៏នៅតែល្អ ខ្ញុំស្រឡាញ់ដូចៗគ្នា។

យ៉ាងណាមិញ គម្រោងដើរផ្សារក្នុងការទិញសំភារៈទារក ដែលមានពណ៌ផ្កាឈូក អាចនឹងបញ្ជាក់ថា ពួកគេនឹងរំពឹងថា មានកូនស្រី តែប្រសិនជាពណ៌ផ្កាឈូក ជាពណ៌ចូលចិត្ដរបស់តារាស្រីនេះវិញ ក៏នៅតែអាចនិយាយថា នាងមានកូនប្រុសផងដែរ៕

រូបភាព នាង Ruby Lin និងស្វាមី

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា ពិធីមង្គលការរបស់ពួកគេ បានធ្វើឡើងយ៉ាងឥតខ្ចោះ និងអធិកអធមបំផុត នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយក្នុងនោះដែរ កូនកំលោះរូបសង្ហារ បាននិយាយលាយឡំនឹងអារម្មណ៍អៀនថា "បងបានស្គាល់អូនយូរណាស់មកហើយ ដែលជាមិត្តភក្តិជាមួយអូន ពេលនោះបងគិតថាពិតជាសំណាងណាស់។ ហើយនៅពេលនេះ ពួកយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នា គឺលើសពីសំណាងទៅទៀត។ វានឹងមានរឿងជាច្រើន និងឧបសគ្គ នៅថ្ងៃខាងមុខ តែបងសង្ឃឹមថា ពួកយើងនឹងកាន់ដៃគ្នា ដោះស្រាយបាន បងស្រលាញ់អូន"។

គ្រាន់តែលឺពាក្យសម្តីដ៏ស្រទន់របស់ស្វាមីរួចភ្លាម កូនក្រមុំរូបស្រស់ គ្រងឈុតរៀបការម៉ាក Zuhair Murad ក៏មិនបានបង្អង់យូរ បាននិយាយតបទៅវិញស្វាមីថា "នៅពេលបងទៅក្រៅ ហត់នឿយ អស់កម្លាំង កុំភ្លេចណាអូននៅផ្ទះចាំបង។ ស្រលាញ់បងជារៀងរហូត"។ នៅពេលនោះដែរ ពួកគេក៏បានកាន់គ្នា និងថើបគ្នា។ ហើយពួកគេក៏បានបន្តថា ពួកជាមិត្តនឹងគ្នារយៈពេល១០ឆ្នាំទៅហើយ មុនពេលពួកគេបានស្រលាញ់គ្នា នៅថ្ងៃខួបកំណើតរបស់នាងRuby Li កាលពីខែមករា ក្នុងឆ្នាំនេះ។

នៅក្នុងពិធីរៀបការរបស់ នាង Ruby Lin ក៏បានឃើញវត្តមានតារាសម្តែងស្រី Vicki Zhao ដែលធ្វើឲ្យពិធីទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះបើតាមសេចក្តីរាយការណ៍បានឲ្យដឹង។ ហើយនេះជាការជួបគ្នាដ៏កម្រមួយ រវាង នាង Zhao នាងLin នាង Fan bingbing ដែលពួកគេធ្លាប់សម្តែងរួមគ្នា កាលពី ទស្សវត្សឆ្នាំ១៩៩០។ ហើយក៏មានតារាល្បីៗជាច្រើនដួងទៀត មានដូចជានាង Shu Qi លោក Hu Ge នាងZhou Xun លោក Nikcy Wu និងភរិយារបស់គាត់ នាងLiu Shishi ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]