ភ្នំពេញ៖ ជារឿងធម្មតាទៅហើយសម្រាប់ចំណងស្នេហារបស់កីឡាករ ឈិន ឈឿន និងភរិយា ដែលតែងតែផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការច្រណែន និងទទួលបានការចាប់អារម្មណ៍។

ក្នុងថ្ងៃនេះដែរ  មនុស្សជាច្រើនចូលរួមប្រារព្ធពិធីបុណ្យណូអែល ដូចជាការទិញកាដូឲ្យគ្នាទៅវិញទៅមក។ ស្របពេលជាមួយគ្នានោះ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជារូបនេះ ក៏បានធ្វើឲ្យភរិយារបស់ខ្លួនភ្ញាក់ផ្អើល រំភើបយ៉ាងខ្លាំង និងនឹកស្មានមិនដល់ផងដែរ ជាមួយនឹងកាដូអនុស្សាវរីយ៍ពិសេសមួយ គឺចិញ្ចៀនពេជ្រមួយវង់ដ៏ស្រស់ស្អាត សម្រាប់ភរិយាក្នុងថ្ងៃបុណ្យណូអែល។

យោងតាមការរៀបរាប់របស់ភរិយាកីឡាករ ឈិន ឈឿន នៅក្នុងគណនីហ្វេសប៊ុកបានឲ្យដឹងថា «រំភើបណាស់ប្តីសំលាញ់អើយ លើកមុនអូនpostថាស្រលាញ់ចិញ្ចៀនតែគ្មានលុយទិញទេ អូនpostលេងសោះឥឡូវបានមែនទែន បើចឹងថ្ងៃក្រោយអូនpostឲ្យច្រើនដើម្បីទិញឲ្យអូនទៀត អូនចង់គាំងបេះដូងមែនតើ បើសុទ្ធតែកាដូចិញ្ចៀនពេជ្រឲ្យប្រពន្ធចឹង ឥឡូវបងប្លែកច្រើន ត្រង់ថាបងចេះsurpriseអូនរហូត កាដូថ្ងៃChristmas Day កូនកាត់តិចៗហើយ» ។ 

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូល Comment កោតសរសើរដល់ ឈិន ឈឿន និងភរិយាផងដែរ ដែលតែងតែផ្អែមល្ហែមជាមួយគ្នាមិនជិនណាយ ខណៈភរិយាកំពុងមានផ្ទៃពោះផងនោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡាករ ឈិន ឈឿន បានភរិយារៀបចំ ចំណីអាហារឲ្យមួយកំផ្លេ ខណៈក្រុមជម្រើសជាតិកម្ពុជា ចេញទៅប្រកួតនៅសាំងហ្គាពួរ។  គួររំលឹកផងដែរថា កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ គេសង្កេតឃើញខ្សែបំរើស្លាបស្តាំរបស់ក្រុមជម្រើសជាតិ កីឡាករ ឈិន ឈឿន ក៏ត្រូវបានភរិយា ដែលកំពុងមានផ្ទៃពោះ ជូនដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចាកចេញទៅប្រេទេសសាំងហ្គាពួរ ដើម្បីទៅធ្វើការប្រកួត។ នេះបើយោងតាមរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយភរិយា កីឡាករ ឈិន ឈឿន ។

ទន្ទឹមនឹងការជូនស្វាមី ចេញដំណើរទៅឆ្ងាយ  ភរិយារបស់កីឡាកររូបនេះ ក៏បានត្រៀមនូវរបស់របរជាច្រើនផងដែរ សម្រាប់ទុកឲ្យស្វាមីទៅក្រៅប្រទេស ក្នុងនោះមានដូចជាចំនីអាហារផ្សេងៗ។ ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមបែបនេះ ក៏ត្រូវបានមហាជន និងអ្នកគាំទ្រ កោតសរសើរផងដែរចំពោះចំណងស្នេហារបស់អ្នកទាំងពីរ ជាពិសេសកីឡាករ ឈិន ឈឿន ដែលមានភរិយា ចេះរៀបចំទុកដាក់ និងមើលថែគ្រប់ពេលវេលា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]