ភ្នំពេញ ៖ ​​​តារាសម្តែងសម្បុរ សស្រអែមស្រស់ កញ្ញ សុខ ស្រី​ម៉ុ​ច ​មិន​ចង់​ទទួលយក​ ស្នេហា​ជាមួយ​បុរស​ណា​ ដែល​លាក់​អាថ៌​កំបាំង​អត្ត​សញ្ញាណ​ បើ​ស្រឡាញ់​នាង​ពិត​នោះ ។ ​ប្រការចៀស​រឿងរ៉ាវ​បែប​នេះ​ ក៏​​ព្រោះតែ​មិន​ចង់​ប៉ះពាល់​ស្នេហ៍​លាក់​មុខ ​រស់នៅ​ភ័យ​ខ្លាច ​ឬ​ធ្វើ​ជានា​រី​ប្រ​ព​ន្ធ​ទី​ពីរ ​ទោះជា​ដេក​លើ​គំនរ​ទ្រព្យ​ តែ​មិន​ល្ហើយចិត្ត​ទេ​ ។

តារាសម្តែងសម្បុរសស្រអែមស្រស់ កញ្ញ សុខ ស្រី​ម៉ុ​ច ​បានបញ្ជាក់​ថា ​សារភាពថា មាន​គេ​ស្រឡាញ់​ច្រើន​ តែ​មក​ខុសចិត្ត​ ដែល​នាង​មិន​ចង់បាន ​ស្នេហា​ប្តី​គេ​នោះ​ទេ​។ ​ម្ល៉ោះហើយ​ ទើប​នាង​ចង់បាន​អ្នក​ស្មោះ​ល្អ​ម្នាក់ ​បើ​គ្មាន​គឺ​រំពឹង​លើ​វាសនា​ ។ ​ពេល​នេះ ​គិតគូ​តែ​រឿង​សិល្ប​:​សិន​ចុះ​ ខណៈ​ដែល​​ការងារ​ បាន​ហក់​មក​ជាប់​គ្នា​​រហូត ​ដែល​នេះ​ជាល​ទ្ធ​​ផល​មួយ​ល្អ​សម្រាប់​នាង​​ ។

នៅ​ក្នុង​ជំនួប​​ជាមួយ​​ស្រី​ម៉ុ​ច នាង​បាន​ទទួលស្គាល់​​ថា ខណៈ​ដែល​អាជីព​សិល្បៈ​របស់​នាង​ កំពុង​ស្ទុះ​ឡើង​ ពិតជា​មានបុរស​​សំបូរ​ទ្រព្យ​មួយ​ចំនួន ​តាម​ថ្ពក់​ស្នេហ៍​នាង​មែន​ ។​ ស្រី​ម៉ុ​ចបន្ថែម​ថា «និយាយ​តាម​ត្រង់​ចុះ​កន្លង​មក​មាន​ទាំង​អ្នកជំនួញ មន្ត្រី​ធំ ឧកញ៉ា និង​ផ្កាយ​១​ ផ្កាយ​២​ ជាដើម​ តាម​ស្រលាញ់​ខ្ញុំ​ ដោយ​សន្យា​ឱ្យ​របស់ទ្រព្យ​ជា​ថ្នូរ​និង​រឿង​ស្នេហា ​តែ​ខ្ញុំ​មិន​ទទួល​» ។​ ស្រី​មុ​ចថា នាង​មិន​ហ៊ាន​ទទួល​ស្នេហ៍ ​ប្រុស​អ្នកមាន ​ឬ​ក៏​បុរស​មាន​អំណាច​​បុណ្យស័ក្ដិ​ខ្ពស់​ខ្ពស់ ​ព្រោះ​នាង​ខ្លាច​ប៉ះ ស្នេហ៍​ប្ដី​គេ​នាំ​ឲ្យ​រងទឹក​ភ្នែក​ ។

ស្រីមុចបានឲ្យដឹងថា បន្ទាប់ពីទាញបានភាព លេចធ្លោតាម រយៈតួឯករឿង”ល្បិចនាយកំសត់”ទីផ្សារសម្ដែងរបស់នាងចាប់ផ្ដើមស្ទុះឡើងដោយក្រសោបបានឱកាសថតភាពយន្តជាបន្តបន្ទាប់ ដែលភាគច្រើនសម្ដែង ជាតួរងសំខាន់នៅក្នុងរឿង។ជាក់ស្ដែងអំឡុងពេលនេះនាងកំពុងសម្រុកថតខ្សែភាពយន្ត៤រឿងព្រមគ្នាដូចជារឿង ”កំលោះយំក្រមុំសើច” ”ដួងច័ន្ទ” ”ចំការលាក់ស្នេហ៍ ”និងរឿង”អំបិល” ជាដើម ។

ស្រីម៉ុច បានឲ្យដឹថា ក្រៅពីអាជីពចម្រៀងនាងក៏មាន ទេពកោសល្យខាងច្រៀងផងដែរ ថែមទាំងគ្រោងចូលច្រៀងនៅផលិតកម្មមួយដែលសន្យាធ្វើបទOriginal song ឲ្យនាងទៀតផង។ដូច្នេះខណៈដែលអាជីពសិល្បៈ កំពុងតែស្ទុះឡើងស្រីម៉ុច អះអាងថា នាងមិនទាន់នឹកភ្នកគិតដល់រឿងស្នេហាទេ ហើយលោកឧកញ៉ាដែលប៉ងបោះនុយធំចង់ថ្នាក់ថ្នម នាងនោះក៏គ្មានសង្ឃឹមដែរ ។

សូមជម្រាបថា កញ្ញា សុខ ស្រីម៉ុច បានប្រឡូកសិល្បៈជាង៥ឆ្នាំមកហើយ ដែលនាងទទួលបានឱកាសថតភាពយន្ត ជាច្រើនរឿងដូចជារឿង ”ល្បិចនាយកំសត់” ”ជីវិតនាងរក្សា” ”កម្មលោកី” ”មនុស្សគ្មានតម្លៃ” ”ពន្លកស្នេហ៍ក្បែរជាយដែន” និងរឿង ”ហ្លួងព្រះស្ដេចកន” ជាដើមខណៈដែលនាងកំពុងថតខ្សែភាពយន្ត ៤រឿងព្រមគ្នា៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]