ភ្នំពេញៈ តារាសម្តែងស្រី និយមលេងខ្លួនស៊ិចស៊ី បញ្ចេញសាច់មិនសំចៃ កញ្ញា ដេននីក្វាន់ ក្រោយពីបានបង្ហាញរូបរាងកាយស៊ិចស៊ី ធ្វើឲ្យបុរសៗលេបទឹកមាត់មិនស្ទើរ ឥឡូវនេះត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ហាមគ្រប់​ស្ថានីយទូរទ្សន៍​ពី​ការ​អនុញ្ញាត​អោយ​តារា​រូប​នេះ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេងក្នុង​រយៈ​ពេល​៣​ទៅ​៥​ឆ្នាំ។ 

យោង​តាម​ប្រភព ​ពី​ស្ថានីយទុរទស្សន៍​ក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ ស្ថានីយបាន​ទទួល​សេចក្ដី​ជូន​ដំណឹង ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ក្នុង​ការ​បិទ​មិន​ឲ្យកញ្ញា ដេនី ក្វាន់ តារា​សម្ដែង​សិចស៊ី ឡើង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទ្សន៍នានា។ ការ​ហាម​ប្រាម​ របស់​ក្រសួង​លើក​នេះ​គឺ​បន្ទាប់​ពី​កញ្ញា ដេនី ក្វាន់ បាន​បង្ហាញ​ភាព​សិចស៊ី​ជ្រុល​ហួស​ពីអ្វី​ ដែល​ក្រសួង​អាច​ទទួល​យក​បាន​ នា​ពេល​កន្លង​មក ហើយ​បាន​កោះហៅ​នាង​ មក​ណែនាំ​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ដេនី ក្វាន់ បាន​បញ្ចេញភាពសិចស៊ី​ សា​ជា​ថ្មី​បំពាន​ទៅ​នឹង​ ការ​ហាមប្រាម​របស់​ក្រសួង។

ចំពោះការបង្ហាញរូបបែបនេះ បើតាម​ព័ត៌មាន​​ពី​មន្ត្រី​មួយ​រូប ​នៃ​ក្រសួងវប្បធម៌ ដេនី ក្វាន់ ធ្លាប់​ទទួល​ការ​ព្រមាន​ម្ដង​រួច​មក​ហើយ​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ បន្ទាប់ពី​នាង​ បាន​បញ្ចេញ​រូបភាព​សិល្បៈសិចស៊ី​បន្ត​បន្ទាប់​។ ត​ពី​នោះ​មក គេ​ឃើញនាង ស្ងប់ស្ងាត់​សកម្មភាព​សិចស៊ី​របស់​នាង ដោយ​ងាក​ទៅ​ធ្វើ​ការងារ​សប្បុរសធម៌​មួយ​ចំនួនវិញ។ តែការ​បំពាន​ចុង​ក្រោយ​នេះ ក្រសួង​បាន​ជូន​ដំណឹង​ ទៅ​គ្រប់​ស្ថានីយទូរទ្សន៍​​មិន​ឲ្យ​កញ្ញា ដេនី ក្វាន់ មាន​វត្តមាន ​ក្នុង​កម្មវិធី​ផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងរយៈ​ពេល​៣​ទៅ​៥​ឆ្នាំ។

សូមរំលឹកថា កញ្ញា ដេននីក្វាន់ តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី និងធ្លាប់បានក្រសួងវប្បធម៌ ហៅទៅណែនាំរួចមកហើយនោះ បានបង្ហាញរូបរាងកាយស៊ិចស៊ី ធ្វើឲ្យបុរសៗលេបទឹកមាត់មិនស្ទើរ ហើយពោលថា «កុំស្រឡាញ់រូបរាងកាយរបស់ខ្ញុំ ព្រោះវានឹងស្វិតជ្រីវជ្រួញនៅ ថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត!»។

គ្រាន់តែឃើញភ្លាម មានមិត្តជាច្រើននាក់ មានការពេញចិត្ត ពេញថ្លើម យ៉ាងខ្លាំង ចំពោះបង្ហាញរបស់នាង ។ មុននឹងគេសរសើរបែបនេះ កញ្ញា ដេនីក្វាន់ ក៏ទើបតែត្រូវបាន អ្នកលេងហ្វេសប៊ុកដៀលកប់ៗមាត់ផងដែរ ពីរឿងដែលនាងខំចំហដើមទ្រូងមួយទំហឹង ពេលទៅចូលរួមកម្មវិធីជាមួយ នឹងបងប្រុសខ្លួន។​ ប៉ុន្តែស្រាប់តែពេលនេះ នាងក៏បានបង្ហើរសារ យ៉ាងមានអត្ថន័យដូច្នេះទៅវិញ ទើបធ្វើឱ្យកញ្ញា ដេនីក្វាន់ ហាក់កាន់តែទទួលបាន នូវប្រជាប្រិយភាពមួយកម្រិតទៀត ខុសប្លែកពីពេលមុនៗបន្តិច។

ពាក់​ព័ន្ធ​នឹងព័ត៌មាន ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ហាមគ្រប់​ស្ថានីយទូរទ្សន៍​ ពី​ការ​អនុញ្ញាតឲ្យកញ្ញា ដេន​ នីក្វាន់ ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេង ក្នុង​រយៈ​ពេល​ ៣​ទៅ​៥​ឆ្នាំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាក់ទងសុំការបំភ្លឺ ក៏ដូចជាបកស្រាយ តែនាងមិនឆ្លើយតបនោះទេ មានតែរង់ចាំ ការបំភ្លឺពីសាម៉ីខ្លួន ដោយរីករាយនៅពេលក្រោយ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់