ភ្នំពេញ៖ ស្របពេលដែលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាល២ បានខិតជិតមកដល់វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយហើយនោះ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាមិនទាន់ភ្លេចទេមែនទេ សម្រាប់អតីតបេក្ខជន បេក្ខនារីទាំង១០រូបចុងក្រោយនៅក្នុងកម្មវិធី Cambodian Idol កាលពីរដូវកាលទី១ ក្នុងឆ្នាំ២០១៥កន្លងទៅនោះ។

ពេលនេះជើងខ្លាំង៤រូប ក្នុងចំណោមអតីតបេក្ខជនមកពីកម្មវិធី Cambodian Idol កាលពីរដូវកាលទី១ បានមកជួបជុំគ្នា និងច្រៀងចម្រៀងរួមគ្នាមួយបទ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់មិត្តៗអ្នកគាំទ្រក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

វីដេអូចម្រៀងក្តៅៗ ដ៏កក្រើកមួយបទនេះ ត្រូវបានផុសនៅក្នុងផេកហ្វេសប៊ុកជាផ្លូវការ របស់តារាចម្រៀង និងអ្នកនិពន្ធវ័យក្មេង លោក អ៊ាម វន្នី។ ដោយក្នុងនោះ គេឃើញមានវត្តមានលោក អ៊ាម វន្នី ផ្ទាល់គឺជាអ្នកលេងហ្គីតាប្រគុំជាបទភ្លេង ចំណែកឯតារាចម្រៀងបីរូបទៀតនោះគឺមាន កញ្ញា សុវត្ថិឌី ធារិកា លោក សៅ ឧត្តម និង លោក មាស មុន្នីរាជ បានបញ្ចេញទឹកដមសម្លេងយ៉ាងពិរោះ ស្រែកច្រៀងនូវបទចម្រៀង Original Song មួយបទ ដែលមានចំណងជើងថា៖ «ក្រោមដំបូលមេឃ»។ ក្រោយវីដេអូចម្រៀងខ្លីរបស់ពួកគេ បានផុស ក៏មានចំនួនអ្នកចូលទៅចុចមើលជាច្រើនដង និងមានចំនួនអ្នកចុច Like Comment និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់។

បទនេះមិនត្រឹមតែជាបទ Original Song ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅចាក់ចំបេះដូងអ្នកស្តាប់ ជាពិសេសគឺការបកស្រាយពីតារាចម្រៀងជើងខ្លាំងប្រុសស្រីទាំង៤រូបនេះទៀត បានធ្វើឱ្យបទនេះកាន់តែមានរសជាតិថ្មីមួយបែបដែល កម្របានស្តាប់ពីមុនមក៕

ចង់ដឹងថា ពួកគេច្រៀងរួមគ្នាពិរោះយ៉ាងណា តោះទៅស្តាប់វីដេអូខាងក្រោមជាមួយគ្នា៖  

អ៊ាម វន្នី
សុវត្ថិឌី ធារិកា
សៅ ឧត្តម
មាស មុន្នីរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម