ថៃ៖ អាចនិយាយបានថា ភាពស៊ិចស៊ីគឺមន្តស្នេហ៍ម្យ៉ាងរបស់នារីៗក៏អាចថាបាន ហើយសម្រាប់ចុងឆ្នាំ២០១៦នេះ នៅប្រទេសថៃមាននារីៗរូបស្អាតចំនួន៥រូប ដែលពួកនាងបានជាប់ឈ្មោះថា គឺជាស្រីមានភាពស៊ិចស៊ីជាងគេបំផុតនៅក្នុងប្រទេស ប្រចាំឆ្នាំ២០១៦។ 

តោះចង់ដឹងថា ស្រីៗទាំងអស់នោះជានរណាខ្លះទៅតាមដានទាំងអស់គ្នា៖

១. នាង Blue Jirarat៖ ជានិស្សិតមួយរូបដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមអនឡាញ ព្រោះតែរូបរាង និងមុខមាត់ដ៏ស្រស់ស្អាតរបស់នាង។ រូបភាពនាងត្រូវបានគេស៊ែរចែកចាយបន្តៗគ្នាយ៉ាងច្រើនតាំងពីពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ។ បន្ទាប់មក នាងក៏ត្រូវបានបណ្តាក្រុមហ៊ុនមួយចំនួនទាក់ទងឱ្យទៅថតកម្មវិធីផ្សេងៗដូចជា ការដើរបង្ហាញម៉ូត ការថតផ្សព្វផ្សាយពាណិជ្ជកម្ម ឬផលិតផលនានា ជាពិសេសគឺថតរូបបែបស៊ិចស៊ីនេះឯង ទើបធ្វើឱ្យនាងក្លាយទៅជានារីម្នាក់ដែលល្បីល្បាញនៅក្នុងប្រទេស ហើយនៅថ្ងៃអនាគតនាងក៏ប្រកាសចូលនៅក្នុងសិល្បៈដែរ។

២. នាង Berry Ying៖ គឺជាអាយដលអ្នកលេងអ៊ីនធើណេតជាច្រើន ព្រោះដោយសារតែការបង្ហោះឃ្លីបវីដេអូខ្លីៗបង្ហាញភាពស៊ិចស៊ីរបស់នាង ដែលអាចទាក់ទាញអ្នកទស្សនាបានរហូតដល់៤លាននាក់ឯណោះ។ នាង Berry Ying ក៏ធ្លាប់ប្រាប់ថា នាងមិនគិតថាវីដេអូរបស់ខ្លួនល្បីដល់ថ្នាក់នេះទេ តែក៏សប្បាយចិត្តដែលបានក្លាយទៅជាមនុស្សដ៏ល្បីម្នាក់នៅក្នុងសង្គមអនឡាញ។

៣. នាង Lilla Laura Nin៖ សម្រាប់នាងម្នាក់នេះ ក៏ជានារីស៊ិចស៊ីមិនធម្មតាដែរ ដែលមានមិត្តៗអ្នកគាំទ្រជាច្រើន និងមានមិត្តភក្តិនៅក្នុងផេកហ្វេសប៊ុកច្រើនជាង១លាននាក់។ ក្រៅពីបញ្ចេញភាពស៊ិចស៊ីចែកចាយដល់ភ្នែកកម្លោះៗ នាងក៏បានធ្វើឃ្លីប ចម្រៀងខ្លីៗជាបទញាក់កន្ត្រាក់អារម្មណ៍ ព្រមទាំងបទរ៉េបជាច្រើនទៀតមិនចេះជិនណាយ។

៤. នាង Boki Phasinee៖ នាងជាស្រីស្អាតម្នាក់ទៀត ដែលបុរសៗទាំងឡាយចង់ធ្វើការស្គាល់គ្នាជាមួយនាង ព្រោះថានាងតែងបង្ហោះរូបស៊ិចស៊ីរបស់ខ្លួនជានិច្ច ហើយនាងក៏ជានារី Pretty លំដាប់ជួរមុខរបស់ថៃដែរ ជាមួយនឹងទំហំទាំង៣គឺ ៣៥-២៤-៣៤។ 

៥. នាង Alice Arissara៖ នាងជាអ្នកត្រួតពិនិត្យ និងលក់ផលិតផលមួយរូប ដែលមានមនុស្សចូលទៅLike ហ្វេសប៊ុកនាងជាច្រើនសែននាក់។ មិនតែប៉ុណ្ណោះនាងក៏ជាតារាស៊ិចស៊ីម្នាក់ដែរនៅក្នុងសង្គមសិល្បៈថៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]