ថៃ៖ តារាស្រីថៃសាច់សខ្ចីដូចបណ្តូលចេក នាង Punpun Suttata ត្រូវបានគេភ្ញាក់ផ្អើល ពេលឃើញ នូវរូបសម្រស់ថ្មី របស់នាង ដែលមើលទៅប្លែកខុសពីធម្មតា។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន នាងPunpun បានចូលរួមកម្មវិធីមួយ ជាមួយនឹងការតុបតែងខ្លួនដូចព្រះនាង។ ប៉ុន្តែអ្នកគាំទ្របានចាប់អារម្មណ៍ ទៅលើច្រមុះរបស់នាង ដែលពួកគេគិតថា គឺខុសឆ្ងាយពីមុនខ្លាំង ស្ទើរតែមនុស្សផ្សេងគ្នាទៅហើយ។

បើក្រឡេកមើល រូបថតថ្មីៗរបស់នាង គឺបានឃើញច្រមុះរបស់នាងខ្ពស់ស្រួចជាងមុន ដែលចំនុចទាំងអស់នេះ បានធ្វើឲ្យមហាជនគិតថានាងបានទៅកែសម្ផស្សបន្ថែម។

អ្វីដែលសំខាន់ តារាស្រីរូបស្រស់នេះ ក៏បានប្រកាសក្តែងៗផងដែរ ដោយគ្មានការលាក់លៀមនោះទេ គឺនាងបានប្រាប់ថា បានទៅកែច្រមុះមែន ហើយនាងបានទៅជួបគ្រូពេទ្យ ដើម្បីធ្វើការវះកាត់ កាលពីចុងខែវិច្ឆិកា។ ក្នុងនោះ នាងបានបន្តថា ឪពុកម្តាយរបស់នាង ក៏មិនបានបដិសេធទៅលើរឿងដែលនាង ទៅកែសម្ផស្សនោះដែរ ហើយព្រមឲ្យនាងទៅធ្វើតាមចិត្ត ដើម្បីឲ្យស្អាតជាងមុន ទោះឈឺក៏មិនជាអ្វីនោះដែរ៕

ចុះចំណែកប្រិយមិត្ត យល់យ៉ាងណា ចំពោះសម្រស់មុន និងក្រោយពេលកែច្រមុះ តើមួយណាស្អាតជាង? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកំពូលគូស្នេហ៍ប្រចាំប្រទេសថៃ នាង Punpun Suttata និងលោក March Chuttavuth បានឈានដល់ផ្លូវបំបែកហើយ ក្រោយស្រឡាញ់គ្នា អស់រយៈពេលយូរឆ្នាំ។

បើយោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា នាង Punpun Suttata វ័យ ១៩ឆ្នាំ បានប្រកាសជាសាធារណៈថា ពួកគេបានកាត់ផ្តាច់ចំណងស្នេហាហើយ និងមិនដូចពីមុនទៀតនោះទេ។ ចំពោះរឿងរ៉ាវនេះដែរ តារាស្រីថៃរូបនេះ បានអះអាងថា ពួកគេបានយល់ព្រមនឹងគ្នាតាមសម្រួល ដោយគ្មានការឈ្លោះប្រកែកគ្នា ហើយក៏គ្មានមនុស្សទី៣ ចូលមកនោះដែរ។ ហើយបើខាងក្រុមគ្រួសារវិញ ក៏មិនបាននិយាយអ្វីនោះដែរ គឺពួកគេ បានយល់ព្រមតាមការសម្រេចចិត្តរបស់អ្នកទាំងពីរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា នាង Punpun បាននិយាយថា នាងនៅតែបន្តធ្វើការងារសិល្បៈ ជាមួយនឹងលោក March ដដែល។

ជាមួយគ្នានោះដែរ ចំពោះរឿងបែកបាក់គ្នានេះ អ្នកគាំទ្របានសង្ស័យយូរណាស់មកហើយ តែមិនទាន់ច្បាស់លាស់ ព្រោះអ្នកគាំទ្របានសង្កេតឃើញថា រយៈពេលប៉ុន្មានខែចុងក្រោយ នាង Punpun និងលោក March មិនសូវបង្ហោះរូបថតផ្អែមល្ហែមដាក់គ្នា ក្នុងបណ្តាញអ៊ិនស្តាក្រាមដូចពីមុននោះទេ ហើយពួកគេក៏បានគិតថា ប្រហែលមានការឈ្លោះទាស់ទែងគ្នាបន្តិចហើយ។ ប៉ុន្តែស្រាប់តែលេចលឺព័ត៌មានថា ពួកគេបានសម្រេចចិត្តបែកគ្នាមែន ដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើន មានការសោកស្តាយ និងមិនសប្បាយចិត្តនូវដំណឹងនេះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]