ភ្នំពេញ៖ បទចម្រៀង «កង់សាគួរ» របស់តារាចម្រៀង Tena កំពុងចាក់ដោត បេះដូងយុវវ័យនាពេលបច្ចុប្បន្នយ៉ាងខ្លាំង ដែលសន្ទុះនៃអ្នកចុចស្តាប់បទចម្រៀងរបស់លោក ក្នុងបណ្តាញយូធូប កើនឡើងទៅដល់២លានដងឯណោះ។

កាលពីប៉ុន្មានថ្ងៃមុន តារាប្រុសរូបនេះ បានបង្ហោះពីសកម្មភាពមួយចំនួន ក្នុងMV «កង់សាគួរ» ដែលការសម្តែង និងប្លង់ថត គឺប្រកបទៅដោយគុណភាពខ្ពស់។ ប៉ុន្តែអ្នកលេងបណ្តាញសង្គម ហាក់ដូចជាចាប់អារម្មណ៍ នឹងតួឯកស្រីថ្មី ដែលរូបនាង មានមុខមាត់ គួរឲ្យស្រលាញ់ និងរូបរាងតូចច្រឡឹង។

ថ្ងៃនេះខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដានសម្រស់របស់ តួឯកស្រីក្នុង បទចម្រៀង «កង់សាគួរ» ថាពិតជាស្រស់ស្អាតខ្លាំងប៉ុណ្ណា។

ចំពោះនារីរូបនេះ ជាតារាស្រីវ័យក្មេង ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ ហើយកន្លងមក គេតែងឃើញនាង ថតម៉ូដែលឲ្យទស្សនាវដ្តី និងថតស្ពតឲ្យក្រុមហ៊ុនមួយចំនួនជាដើម៕

ក្នុងនោះដែរ អ្នកគាំទ្រ ក៏កំពុងតែអន្ទះសារ រង់ចាំមើលវីដេអូចម្រៀង«កង់សាគួរ» ចេញជាផ្លូវការ ហើយជាពិសេស ពួកគេពិតជាចង់មើលការសម្តែង របស់នារីរូបស្រស់ម្នាក់នេះខ្លាំងណាស់ ថារូបនាងពិតជាសម្តែងសម និងត្រូវអត្ថន័យតាមបទចម្រៀងយ៉ាងណា៕

ចង់ដឹងថា តួឯកស្រី បទ «កង់សាគួរ» ស្រស់ស្អាតប៉ុណ្ណា តោះមើលជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទឹងបទចម្រៀង «កង់សាគូរ» នេះដែរ ក៏មានតារាហ្វេសប៊ុកម្នាក់ កញ្ញាMarie Thach បានច្រៀង បទនេះ ដែលពិតជាពិរោះយ៉ាងខ្លាំង។

តារាហ្វេសប៊ុក និងជាតារាយូធូប ដ៏ល្បីល្បាញម្នាក់ កញ្ញា Marie Thach តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចាប់អារម្មណ៍នឹងសម្លេងដ៏សែនពិរោះរបស់នាង ដែលកាន់តែស្តាប់ កាន់តែអន្លង់អន្លោចទៅតាមបទចម្រៀងដែលនាងច្រៀង។

នៅក្នុងទំព័រហ្វេសប៊ុករបស់ស្រីស្អាតរូបនេះ បានបង្ហោះវីដេអូប្រមាណ៣នាទី ដែលឃើញរូបនាង បានច្រៀងតាមបទ «កង់សាគួរ» របស់តារាចម្រៀងប្រុស Tena។

ទោះបីជាបទចម្រៀងនោះ ជាបទប្រុសក៏ដោយ ក៏កញ្ញា Marie អាចកែច្នៃវា ហើយច្រៀងបានយ៉ាងល្អ និងពិរោះដដែល។

សន្ទុះនៃអ្នកចុចមើល វីដេអូចម្រៀងរបស់នាង បានកើនឡើងជាលំដាប់ រហូតទៅដល់ ៥ម៉ឺនដងឯណោះ។ ជាពិសេស បើក្រឡេកមើលមតិរបស់អ្នកលេងហ្វេសប៊ុក គឺគ្មានអ្នកណា ដែលថាមិនសរសើរពីសម្លេងរបស់នាងនោះទេ ហើយពួកគេនាំគ្នានិយាយថា នាងច្រៀងបានពិរោះ មិនចាញ់តារាផ្សេងៗប៉ុន្មាននោះទេ៕

តោះស្តាប់ ស្រីស្អាត Marie ច្រៀងបទ «កង់សាគួរ» ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]