ភ្នំពេញ៖ តារាហ្វេសប៊ុក និងជាតារាយូធូប ដ៏ល្បីល្បាញម្នាក់ កញ្ញា Marie Thach តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចាប់អារម្មណ៍នឹងសម្លេងដ៏សែនពិរោះរបស់នាង ដែលកាន់តែស្តាប់ កាន់តែអន្លង់អន្លោចទៅតាមបទចម្រៀងដែលនាងច្រៀង។

កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងទំព័រហ្វេសប៊ុករបស់ស្រីស្អាតរូបនេះ បានបង្ហោះវីដេអូប្រមាណ៣នាទី ដែលឃើញរូបនាង បានច្រៀងតាមបទ «កង់សាគួរ» របស់តារាចម្រៀងប្រុស Tena។ 

ទោះបីជាបទចម្រៀងនោះ ជាបទប្រុសក៏ដោយ ក៏កញ្ញា Marie អាចកែច្នៃវា ហើយច្រៀងបានយ៉ាងល្អ និងពិរោះដដែល។

សន្ទុះនៃអ្នកចុចមើល វីដេអូចម្រៀងរបស់នាង បានកើនឡើងជាលំដាប់ រហូតទៅដល់ ៥ម៉ឺនដងឯណោះ។ ជាពិសេស បើក្រឡេកមើលមតិរបស់អ្នកលេងហ្វេសប៊ុក គឺគ្មានអ្នកណា ដែលថាមិនសរសើរពីសម្លេងរបស់នាងនោះទេ ហើយពួកគេនាំគ្នានិយាយថា នាងច្រៀងបានពិរោះ មិនចាញ់តារាផ្សេងៗប៉ុន្មាននោះទេ៕

តោះស្តាប់ ស្រីស្អាត Marie ច្រៀងបទ «កង់សាគួរ» ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការ Cover បទចម្រៀងនេះដែរ ក៏មានស្រីស្អាតម្នាក់ឈ្មោះ Khun Lee បាន ច្រៀងតាមបទ« នឹកអូនបានត្រឹមស្រមៃ» របស់ លោក អុង សូរិយា។

បទចម្រៀង « នឹកអូនបានត្រឹមស្រមៃ» ដែលស្រីស្អាតរូបនោះ បានយកទៅ Cover ត្រូវបានកក្រើកពេញហ្វេសប៊ុកយ៉ាងខ្លាំង តែមិនដឹងជាយ៉ាងណា ក៏មានតារាចម្រៀងស្រី Adda បែរជាចូល Ummmm cover jam Bach re write the lyrics» ដែលចង់មានន័យថា (ត្រឹមតែច្រៀងCover បានហើយ តែចាំបាច់អីផ្លាស់ប្តូរអត្ថន័យ បទចម្រៀងរបស់គេ) ខណៈនោះម្ចាស់បទ ចម្រៀងដើម លោក អុង សុរិយា ក៏បានឆ្លើយតបទៅកាន់ Adda ថា៖ «Neng Ke min Hav Tha Cover te….» មានន័យថា (ហ្នឹងគេមិនហៅថាចម្រៀងCover ទេ) បន្ទាប់ Adda ក៏បានឆ្លើយទៅកាន់លោក សុរិយា វិញថា៖ «Oops!!! Jlom Yei KA pet Teat hai» (អូប!!! ច្រឡំនិយាយការពិតទៀតហើយ) លោក សុរិយាក៏តប« Hahahaha…pibak del» (ហាហាហា…ពិបាកដែរ)។

ដោយសារតែComment របស់តារាចម្រៀង Original song ទាំង២ដួងនេះ បានធ្វើឲ្យយុវតីម្នាក់នោះ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ក៏ព្រោះតែខ្លួនស្រលាញ់នឹងពេញចិត្តទៅលើ Idol របស់ខ្លួន ម៉្លោះហើយទើបចង់ច្រៀង Cover បទចម្រៀងដែលស្រលាញ់នោះ ឲ្យវាប្លែកម្តង ប៉ុន្តែផ្ទុយទៅវិញ ក៏ត្រូវបាន Idol មិនពេញចិត្តទៅវិញ។ លើសពីនេះទៅទៀត យុវតីម្នាក់នោះ ក៏បានបង្ហោះជាសារភ្ជាប់បង្ហាញពីអារម្មណ៍ក្តុកក្តួលរបស់ខ្លួន ជាមួយនឹង រូបថត ScreenShot Comment របស់idol ទាំង២ ដោយយុវតីរូបនោះបានសរសេរថា៖

«អារម្មណ៍ខ្ញុំពេលនេះ...(.......)ខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ដែលមានជីវិតសាមញៗ ខ្ញុំចូលចិត្តវិស័យសិល្បះតាំងពីដឹងក្តីខ្ញុំចូលចិត្តសរសេរ(តែងទំនុកច្រៀង)លំនាំបទដទៃខ្ញុំចូលចិត្តច្រៀង ហើយចំពោះបទមួយនេះ “នឹកអូនបានត្រឹមស្រមៃ” ពីបងប្រុស Soria Oung ខ្ញុំពេញចិត្តខ្ញុំស្រលាញ់បទដែលគាត់និពន្ធវាឡើង ដោយខ្លួនឯងតាំងពីបានស្តាប់ដំបូងម្ល៉េះ ហើយខ្ញុំក៏លួចចាំមើលថាពេលណានឹងមានប៉ារ៉ូលស្រីរឺក៏តិចទៀតនឹងមានបទឆ្លើយតបទៅបទបងប្រុសវិញ ខ្ញុំចាំមើលរាល់ថ្ងៃតែមិនមានទេមានតែខូវើ(cover) ប្តូរពីបងមកអូនឬក៏អ្វីបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ(ដូច/ស្រដៀងនឹងប៉ារូលដើម) មែនហើយខ្ញុំស្តាប់នៅតែពិរោះ តែអ្វីម្យ៉ាងក្នុងគំនិតខ្ញុំវាចេះតែចង់ដឹងចង់លឺចង់ស្តាប់ចង់ឃើញដូចអ្វីដែលខ្ញុំរៀបរាប់មិញនេះគឺក្រែងលោមានប៉ារូលឆ្លើយតបទៅវិញ (នេះគ្រាន់តែជាការគិតរបស់ខ្ញុំ) ហើយខ្ញុំក៏សម្រេចចិត្តសរសេរប៉ារូលឆ្លើយតបអោយត្រូវនឹង'ចំនងជើងបទ&អត្ថន័យ' តែប៉ុណ្ណឹងទេ ហើយអ្វីដែលខ្ញុំបានសរសេរនៅលើ 'ចម្រៀងថត' ដែលបានផុសយប់មិញនោះក៏បញ្ជាក់ដែរថានេះជាបទ ‪#‎Original‬ របស់បងប្រុស(ខ្ញុំក៏ជាអ្នកគាំទ្រគាត់ម្នាក់ដែរ) ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំចូលចិត្តវាប្រៀបដូចជាការកម្សាន្តអារម្មណ៍ឬមួយត្រង់ចំនុចដែល ខ្ញុំសរសេរថា 'ខូវើ(cover)' វាមិនត្រឹមត្រូវ?បើមានអ្នកបានដឹងច្បាស់ ជួយប្រាប់ខ្ញុំអោយបានយល់ផងបានទេថានេះគេហៅថាអ្វីវិញទៅ? រឺក៏ជា 'លំនាំបទ' បែបនេះប្រហែលមិនខុសទេមែនទេ? ខ្ញុំពេញចិត្តនឹងកែសម្រួលបានហើយ ខ្ញុំក៏ចង់សូមទោសដល់ម្ចាស់បទ ដែលមិនបានសុំការអនុញា្ញត្តពីបងប្រុសផ្ទាល់ ព្រោះមកពីខ្ញុំគិតថាគ្រាន់តែជាការច្រៀងលេងលេងមិនបានបង្ហាញទៅដល់អ្នកណាមិននឹកស្មានថាមានការស្តាប់នឹងទាក់ទាញចំណាប់អារម្មណ៌ពីពួកគាត់ដល់ម្លឹងទេ អគុណបងប្រុសដែលជួយស៊ែរហើយក៏អគុណបងស្រី ‪#‎DaDa‬ ដែលខំជួយផ្តល់មតិ(ខ្ញុំក៏ជាអ្នកគាំទ្របងម្នាក់ដែរខ្ញុំពេញចិត្តនូវការច្រៀងនិងបទដែលបងនិពន្ធគ្រប់បទ) សូមទោសបើមានការលើសលួស!​ គ្រប់គ្នាអាចផ្តល់ជាមតិរឺជួយសម្រួលបន្ថែមអោយខ្ញុំបានយល់ផងបានទេ? អគុណទុកជាមុន។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]