ភ្នំពេញ៖ តារាសម្តែងអ្នកនាង ឆយី ដែលកំពុងតែមមាញឹក នឹងមុខរបររកស៊ីផ្ទាល់ខ្លួន ក៏ដូចជាកំពុងមើលថែកូនស្រីជាទីស្រលាញ់ដោយខ្លួនឯង ដែលមិនមានការជួយពីស្វាមីសូម្បីបន្តិច ក៏ជាមនុស្សម្នាក់ដែលនិយមពិសាកាហ្វេផងដែរ។

ក៏ដូចជាកាលពីពេលថ្មីៗនេះដែរ អ្នកនាង ឆយី និងមិត្តភ័ក្តិបានទៅពិសាកាហ្វេនៅហាងមួយកន្លែង ហើយអ្នកនាង ក៏បានជួបជាមួយបុរសម្នាក់ដោយចៃដន្យ ដែលទំនងជាបុរសម្នាក់នេះសង្ហារហើយ ទើបធ្វើឲ្យអ្នកនាង ឆយី ចាប់អារម្មណ៍ខ្លាំង និងបានពឹងមិត្តភ័ក្តិជួយថតរូបអ្នកនាង ដោយភ្ជាប់មានរូបកំលោះនេះជាប់ពីក្រោយ ហើយថែមទាំងនិយាយទៀតថា «កុំមើលអូន យី មើលអ្នកក្រោយវិញ........យាយពីថា ........... ឡើងចឹងម្មង........... តើនៅឯណាស្នេហ៏ខ្ញុំ»។

តោះចង់ដឹងទេថា តើកំលោះរូបសង្ហាណាទៅ ដែលធ្វើអោយអ្នកនាង ឆយី ចាប់អារម្មណ៍យ៉ាងនេះ សូមមើលរូបភាពមួយសន្លឹកខាងក្រោមនេះ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ដោយក្តីស្រលាញ់ ទៅលើមិត្តភក្តិយ៉ាងជ្រាលជ្រៅ តារាស្រី អ្នកនាង ឆយី បានទៅ Surprise កញ្ញា អ៊ុន អាលីហ្សា ដល់បន្ទប់គេងតែម្តង នៅក្នុងថ្ងៃកំណើត។

ចំពោះទំនាក់ទំនងរបស់តារាស្រីពីរដួងនេះ ត្រូវបានគេដឹងលឺគ្រប់គ្នាថា ជាមិត្តល្អជាមួយគ្នាជាយូរណាស់មកហើយ ដែលបានចាត់ទុកគ្នា ដូចជាបងប្អូនបង្កើត ហើយភាគច្រើន ពួកគេតែងដើរទៅណា ជាមួយគ្នាស្ទើរតែគ្រប់ពេល។

កាលពីម្សិលមិញនេះដែរ អ្នកនាង ឆយី បានធ្វើឲ្យ កញ្ញា អាលីហ្សា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង បានកាន់នំខេកមួយ ឡើងទៅដល់បន្ទប់គេង កញ្ញា អាលីហ្សាតែម្តង។ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ កញ្ញា អាលីហ្សា បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបជាពន់ពេក ពេលមានមិត្តភក្តិល្អ ដូចជាអ្នកនាង ឆយី រៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងដូច្នេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]