កូរ៉េខាងត្បូង៖ រូបភាពដ៏កម្របានឃើញបំផុតរបស់ តារាស្រីរូបស្រស់សម្រស់ពីធម្មជាតិ នាង Suzy កំពុងឈរ កាចរាងដ៏ស្រឡូនសិចស៊ី នៅក្នុងអាងហែលទឹក បានកំពុងតែធ្វើឲ្យជ្រួលច្របល់ពេញបណ្តាញសង្គម និងធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅលើបណ្តាញអ៊ីនធើណេត ឃើញហើយស្រឡាំងកាំងតែម្តង ។

យ៉ាងណាមិញ បើនិយាយពីការចាប់ផ្តើមឈានជើង ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង Suzy ត្រូវបានប្រជាជនទូទាំងប្រទេសកូរ៉េខាងត្បូង ដាក់រហស្សនាមឲ្យនាងថា “The Nation’s First Love” ដែលមានន័យថា នាងជាស្នេហាដំបូងរបស់បុរសៗដែលនៅលីវទាំងអស់ ទូទាំងប្រទេស គឺដោយសារតែសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ គ្មានការកែច្នៃរបស់នាង ហើយម៉្យាងវិញទៀត មុនពេលចូលពេលនាងចូលសិល្បៈ គឺនាងមិនដែលមានសង្សារនោះទេ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ នូវរូបថតដ៏កម្រប៉ុន្មានសន្លឹករបស់នាង ដែលកំពុងតែល្បីនៅលើ អ៊ិនធើណេតវិញម្តង ដោយរូបថតទាំងនេះ យើងឃើញថា នាងបានថតនៅក្នុងអាងហែលទឹក ដែលរាល់គ្រប់កាយវិការ មើលទៅពិតជាល្អឥតខ្ចោះ ស្រស់ស្អាតសឹងមិនគួរឲ្យជឿតែម្តង៕

ដូចនេះកុំឲ្យខាតពេលយូរទស្សនារូបភាពទាំងអស់គ្នា៖  

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  វត្តមានរបស់កញ្ញា Suzy សមាជិកក្រុម Miss A ដើរលើព្រំក្រហមជាមួយនឹងរ៉ូប ពណ៌ខ្មៅដ៏ស្រស់ស្អាត បានធ្វើឲ្យអ្នកគាំទ្រដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំ២០១៦នេះ មើលនាងស្ទើរតែភ្លឹកស្មារតីគ្រប់ៗគ្នាទៅហើយ ។

ជាការពិតណាស់ អ្នកគាំទ្រមួយចំនួន ពិតជាកម្រឃើញកញ្ញា Suzy ស្លៀកពាក់ឈុត​ដែលបញ្ចេញខ្លាំងបែបបនេះណាស់ ជាពិសេសគឺបញ្ចេញដើមទ្រូងតែម្តង។ ប៉ុន្តែលើកនេះកញ្ញា បានលេងឈុតពណ៌ខ្មៅដៃតូច បញ្ចេញភាពស៊ិចស៊ីសាច់សខ្ចី ដែលកម្រនឹងបានឃើញមែនទែន។ តែទោះជាយ៉ាងណា តារាស្រីប្រចាំផលិតកម្ម JYP រូបនេះ គ្រងឈុតដ៏ស្រស់ស្អាតនេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Baeksang Arts Awards 2016 និងធ្វើជាពិធីការិនីកិត្តិយស ជាមួយលោក Shin Dong Yup ផងដែរ។ លើសពីនេះ នាងក៏បានពាំនាំនូវពានរង្វាន់ InStyle Fashion Award ត្រឡប់ទៅផ្ទះវិញថែមទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]