ភ្នំពេញ៖ លោកគ្រូស្ទាវ ហោរាឣគ្គីនេត្រគ្រូវេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើម ដែលល្បីរឿងទស្សន៍ទាយ ហើយសុទ្ធតែមានប័ណ្ឌធានាផងនោះ កាលពីព្រឹកមិញ គ្រាន់តែបើកទ្វារអាស្រមភ្លាម ក៏ឃើញប៉ូលីសមកឈរមុខផ្ទះរួចជាស្រេច មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។ ទន្ទឹមនឹងនេះ ដែរលោកគ្រូស្ទាវហោរាអគ្គីនេត្រ ក៏បានថតរូបប៉ូលីសទាំងនោះ បង្ហោះចូលទៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយសរសេរនៅខាងលើដាក់ថា៖ «ទាំងព្រលឹម ចូលចម្រើនៗ»

ឃើញទិដ្ឋភាពដូច្នេះ គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា ប៉ូលីសទាំងអស់នោះមកអាស្រមលោកគ្រូស្ទាវទាំងព្រឹកព្រលឹមយ៉ាងដូច្នេះ មានកិច្ចការអ្វីឱ្យនោះឡើយ។ ចំណែកឯអ្នកលេងបណ្តាសង្គមហ្វេសប៊ុកវិញឆ្ងល់គ្រប់គ្នា ហើយអ្នកខ្លះទៀតក៏បានបញ្ចេញយោបល់ខុសៗគ្នា តាមការយល់ឃើញរបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ក្រោយមានលោកអ៊ំម្នាក់ ដែលធ្លាប់ធ្វើជាយោធាកងពិសេស រស់នៅខេត្តពោធិ៍សាត់ បានចេញវីដេអូថា បើគាត់កាប់គ្រូស្ទាវមិនមុតមែន គាត់សុខចិត្តប្រគល់ឡាន ៤៧០ ឱ្យទៅលោកគ្រូជិះទៀតផង បច្ចុប្បន្នលោកគ្រូស្ទាវល្បីមានប័ណ្ឌធានា កំពុងតែធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង និងកាន់តែកក្រើកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះសព្វថ្ងៃនេះ មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គមហ្វេសប៊ុក កំពុងតែមានការចាប់អារម្មណ៍ជាមួយនឹង លោកគ្រូស្ទាវហោរាអគ្គីនេត្រមិនតិចនាក់នោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]