ពោធិ៍សាត់៖ រឿងរ៉ាវលោកគ្រូស្ទាវមានប័ណ្ឌធានាល្បីល្បាញ ដែលពីអតីតកាល ជាអ្នកលក់លៀសហាល កំពុងតែបានធ្វើឱ្យកក្រើក ទៅដល់មហាជនខ្មែរយើងស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ជាពិសេសគឺរឿងដែលលោកគ្រូក្មេងរូបនេះ បានអួតអាងថា ខ្លួនគឺជាមនុស្សមានមន្តអាគមពូកែស័ក្តិសិទ្ធិ កាប់មិនមុតដុតមិនឆេះ និងធ្លាប់បានបញ្ចេញវីដេអូឃ្លីប បបួលអ្នកផ្ចាញ់រឿងកាប់មិនមុតនេះជាមួយលោកគ្រូ ទៅកាប់គ្នាលើទូរទស្សន៍ទៀតផង។

ស្រាប់តែឥឡូវរឿងនេះ ហាក់ដូចជាមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ហើយក៏កាន់តែមានសន្ទុះនៃភាពល្បីល្បាញខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ មានអ៊ំប្រុសម្នាក់ ដែលត្រូវបានគេស្គាល់ថា គាត់ធ្លាប់ធ្វើជាយោធានៅកងពិសេសមួយរូប នៅក្នុងទឹកដីខេត្តពោធិ៍សាត់ និងធ្លាប់បានចូលប្រឡូកនៅក្នុងការធ្វើសង្រ្គាមកាលពីសម័យមុន គាត់បានចេញវីដេអូប្រមាណជាជិត២នាទីនិយាយថា បើគាត់កាប់គ្រូក្មេងមានប័ណ្ឌធានានោះមិនមុតទេ គឺគាត់សុខចិត្តប្រគល់ឡាន ៤៧០ មួយគ្រឿងដែលជារបស់ខ្លួនឱ្យទៅលោកគ្រូ។

មិនតែប៉ុណ្ណោះ លោកអ៊ំប្រុសម្នាក់នេះ ក៏បានបញ្ជាក់ផងដែរថា នឹងធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយលោកគ្រូក្មេងមានប័ណ្ឌធានាទៀតផង ព្រមទាំងឱ្យលោកគ្រូសូត្រមន្តអាគមឱ្យរួចស្រេចជាមុនសិន មុននឹងគាត់យកកាំបិតទៅកាប់ឆៅៗតែម្តង៕

តោះទៅស្តាប់វីដេអូ របស់លោកអ៊ំម្នាក់នោះ ទាំងអស់គ្នា៖ 

លោកគ្រូក្មេងមានប័ណ្ឌធានា ឬហោរាអគ្គីនេត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]