ភ្នំពេញ៖ ក្រោយពីធ្លាយវីដេអូបុរសជនជាតិខ្មែរនៅកូរ៉េម្នាក់ ពន្យល់ពីវីធីសាស្រ្ត កាប់មិនមុត ដែលកំពុងទទួលការចាប់អារម្មណ៍ ពីអ្នកលេងហ្វេសប៊ុកយ៉ាងច្រើន លោកគ្រូស្ទាវមានឈ្មោះថា ហោរាឣគ្គីនេត្រគ្រូវេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើម ដែលគ្រប់គ្នាបានដឹងឮ និងល្បីថា គឺជាគ្រូទាយមានប័ណ្ឌធានា កាលពីជាង១ខែមុន ក៏បានធ្លាប់បានបង្ហោះឃ្លីបវីដេអូមួយដែរ ស្តីពីមន្តអាគមកាប់មិនមុតរបស់ខ្លួន និងបានបង្ហាញសកម្មភាពយក ដាវមកកាប់ក្បាលពោះខ្លួនឯង យ៉ាងស្តែងៗទៀតផង។

ដោយលោកគ្រូស្ទាវល្បីឈ្មោះ ធ្លាប់បានសរសេរប្រាប់ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «មិនបាច់ខ្សែចង្កេះក៏កាប់លោកគ្រូមិនមុតដែរ ព្រោះឬទ្ធិអំណាចនៃមន្តស្បែកគង់របស់លោកគ្រូ ស្តាយត្រង់2កាំបិតដំបូងដែរកូនសិស្សកាប់តិចពេក ព្រោះកូនសិស្សថាខ្លាចគ្រូឈឺ តែកាំបិតទី3 កាប់ម៉ាអែម (លោកគ្រូស្តីអោយក្រោយពេលកាប់រួចព្រោះលោកគ្រូអោយកាប់ម៉ាទំហឹង) ឈឺប៉ិនណាមិនសំខាន់»។

ការចេញវីដេអូសកម្មភាពយក ដាវមកកាប់ក្បាលពោះខ្លួនឯនេះ គឺបន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកផ្ចាញ់ផ្ចាលឱ្យលោកគ្រូស្ទាវថា សុទ្ធតែជារឿងកុហកបោកប្រាស់ ពួកគេមិនជឿលើមន្តអាគមគាថា កាប់មិនមុតដុតមិនឆេះ អី្វទាំងអស់នោះនោះទេ។

មិនតែប៉ុណ្ណោះលោកគ្រូស្ទាវរូបនេះថែមទាំងបាននិយាយប្រាប់ក្តែងៗ នៅក្នុងវីដេអូរបស់ខ្លួនផងដែរថា បើមិនជឿចង់ឡើងកាប់ភ្នាល់គ្នាដាក់ទូរទស្សន៍ក៏បានដែរ ជាមួយអ្នកដែលថាឌឺដងដាក់ឱ្យខ្លួន។

ចុះប្រិយមិត្តវិញយល់យ៉ាងណាចំពោះរឿងនេះ? ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]