បាត់ដំបង៖ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា បានក្លាយទៅជាទីពឹងយ៉ាងធំធេងបំផុតសម្រាប់កុមារក្រីក្រគ្មានទីពឹង នៅក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានជា មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាជាច្រើន ដើម្បីយកមកផ្គត់ផ្គង់នូវរាល់ការចំណាយជាប្រចាំ ហើយវាក៏ជាមូលហេតុសំខាន់មួយដែលនៅក្នុងមន្ទីរពេទ្យនេះ កំពុងតែស្រែកដង្ហោយហៅរកជំនួយសប្បុរសធម៌ពីសប្បុរសជនមកពីគ្រប់ទិសទីស្ទើរតែគ្រប់ពេលវេលា។

ដោយមើលឃើញពីកង្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ថ្មីៗនេះ កញ្ញា ថន លក្ខិណា រួមជាមួយក្រុមកំប្លែងនាយពាក់មី និងក្រុមការងារទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ CTN, MYTV, និង CNC ក៏បានរួមគ្នា ធ្វើយុទ្ធនាការចុះទៅប្រមូលថវិកាសប្បុរសជន ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីធ្វើជាមូលនិធិជួយទៅដល់កុមារក្រីក្រទាំងអស់ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមកំប្លែងនាយពាក់មី និងក្រុមការងារទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ CTN, MYTV, និង CNC បានរួមគ្នាដើររៃអង្គាសប្រាក់ពីមហាជននៅក្នុងប្រទេស ដើម្បីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា។ ដោយ នាលើកនេះផងដែរ គេសង្កេតឃើញមានវត្តមាន កញ្ញា ថន លកិ្ខណា លោកតា វ៉ិចទ័រ នាយពាក់មី នាយប៊ីអាយជី និងនាយក្រូចជាដើម៕

ខាងក្រោមនេះគឺជាសកម្មភាពរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង៖

កញ្ញា ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា