ភ្នំពេញ៖ កក្រើកហ្វេសប៊ុកសាជាថ្មីម្តងទៀតហើយ ជាមួយនឹងវីដេអូ បុរសជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះវីដេអូ កាលពីម្សិលមិញ រៀបរាប់ និងពន្យល់ពីវិធីសាស្រ្តកាប់មិនមុត ដើម្បីកុំឲ្យ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនចាញ់បោកគ្រូទាយ ឬគ្រូមន្តអាគមផ្សេងៗ។

នៅក្នុងវីដេអូបុរសមិនស្គាល់អត្តសញ្ញាណរូបនេះ បានបកស្រាយនូវវិធីសាស្ត្រ គ្រប់បែបគ្រប់យ៉ាងទាំងអស់ អំពីការយកកាំបិតមកកាប់សាច់ខ្លួនឯង ដើម្បីកុំឲ្យមុត ដោយក្នុងនោះ រូបគេបានអនុវត្តផ្ទាល់ៗ ឲ្យទស្សនាទៀតផង។

គួរបញ្ជាក់ផងដែរថា វីដេអូនេះត្រូវបានចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះក៏មានមហាជន ឬអ្នកនិយមលេងបណ្តាញសង្គម បាននាំគ្នាបញ្ចេញមតិផ្សេងៗគ្នាទៅលើវីដេអូនេះផងដែរ ទាំងក្នុងន័យឌឺដង គាំទ្រ និងរិះគន់ជេរប្រមាថ៕

ដូច្នេះបើចង់ដឹងថា ការពន្យល់បកស្រាយពីវិធីសាស្រ្តកាប់មិនមុត យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់ផ្សេងមួយទៀតជុំវិញ រឿងពិតនៅពីក្រោយជាច្រើន របស់លោកគ្រូទាយល្បី មានប័ណ្ឌធានា ដែលអ្នកមិនដឹង។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែនាំគ្នានិយាយតៗគ្នា ពីលោកគ្រូទាយម្នាក់ មានឈ្មោះ ហោរាអគ្គីនេត្រ ដែលល្បីថា មានប័ណ្ឌធានាត្រឹមត្រូវ ទាយមិនឆុត សងយកលុយវិញ។

ចាប់តាំងពីកក្រើកខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានភ្ញាក់ផ្អើល ហើយក៏មានមតិមួយចំនួនខ្លះទៀត បាននិយាយ ថា ជាគ្រូបោកប្រាស់ តែតាំងខ្លួនជាអ្នកពូកែ។

ក្នុងនោះដែរ លោកគ្រូទាយរូបនេះ ក៏ជាគ្រូពូកែជេមិនណយដែរ ដែលប៉ុន្មានថ្ងៃមុន បានជេរនារីរូបស្រស់ម្នាក់ ដោយគ្មានប្រណីមាត់ ព្រោះមិនអាចអត់ទ្រាំនឹងពាក្យតិះដៀលរបស់នាង ដែលថា លោកគ្រូ ជាគ្រូបោក ដែលកំពុងបំពុលសង្គម។

មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍មិននឹកស្មាន ដែលឃើញ លោកគ្រូ ជេនារីម្នាក់នោះ មួយទំហឹង ហើយក៏មានអ្នកខ្លះ បាននិយាយលេងដែរថា លោកគ្រូហោរាអគ្គីនេត្រ ពូកែរកនឹកពាក្យជេស្រីខ្លាំងណាស់។

ប៉ុន្តែទោះជាយ៉ាងណា លោកគ្រូទាយរូបនេះ ក៏បានបកស្រាយ កាលពេលកិច្ចសម្ភាសន៍ជាមួយនឹង លោក សាន ប៊ុនធឿន កាលពីល្ងាចកន្លងទៅនេះដែរថា ពីបញ្ហាដែល ជេពីមនុស្សមួយចំនួន មិនមែនមានតែនារីម្នាក់នោះទេ ព្រោះតែលោកគ្រូខឹងពេក ដែលពួកគេមិនបានមកមើល ហើយអស់ថវិកាជាមួយនឹងលោកគ្រូផង ស្រាប់តែប្រើសម្តីថា លោកគ្រូ បានបោកប្រាស់ទៅវិញ។

ជាពិសេសទៀតនោះ លោកគ្រូក៏បានទម្លាយនូវរឿងរ៉ាវមួយចំនួន ដែលអ្នកលេងហ្វេសប៊ុក កំពុងតែមានចម្ងល់ផងដែរ ពីជីវិត និងរឿងរ៉ាវអាថ៌កំបាំងជាច្រើន កាលពីមុនរបស់លោកគ្រូ។

លោកគ្រូ ក៏បានសារភាពដែរថា រូបថតមួយសន្លឹកដែលលោកគ្រួ បានលក់លៀសហាល គឺពិតជាលោកគ្រូពិតមែន តាំងពី៤ឆ្នាំមុនមកម្លេះ តែលោកគ្រូលក់ដាច់ខ្លាំងណាស់ មិនដល់២ម៉ោងផង គឺអស់បាត់ទៅហើយ៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]