ថៃ៖ រឿងរ៉ាវស្នេហាផ្អែមល្ហែម និងពោរពេញទៅដោយឧបសគ្គមិនចេះចប់ របស់តារាសម្តែងមួយគូ គឺនាង Kwan Usamanee និងលោក Golf Pichaya បច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរឡើងៗជាលំដាប់ហើយ ព្រោះពេលនេះយើងឃើញម្តាយរបស់អ្នកទាំងពីរ បានចេញមុខមកប្រាប់រឿងគ្រប់យ៉ាង ព្រមទាំងប្រកាសជាសាធារណៈថា យល់ព្រមបើកភ្លើងខៀវឱ្យអ្នកទាំងពីរគិតគូររឿងថ្ងៃអនាគតជាមួយគ្នា ដោយមិនប្រកាន់រឿងអតីតកាលដែលបានកន្លងហួសមកហើយនោះទេ។

រំលឹកទៅដល់អតីតកាល ម្តាយ Kwan បានថ្លែងប្រាប់ឱ្យដឹងថា៖

«ដោយសារតែទឹកចិត្តម្តាយស្រលាញ់ និងបារម្ភចំពោះកូនគ្មាននរណាម្នាក់ចង់ឱ្យកូនខ្លួនឯងសេពគប់មនុស្សខុសទេ តែក៏មិនមានន័យថាត្រូវតែរកឱ្យបានមនុស្សម្នាក់ដែលល្អឥតខ្ចោះដែរ។ សម្រាប់ខ្ញុំពេលត្រឡប់យករឿងរ៉ាវកន្លងមកគិតជាថ្មី ក៏ឃើញថា Golf ជាមិនមែនជាមនុស្សសាច់ឆ្ងាយឯណាទេ ហើយ Kwan និងគេក៏បានធំធាត់ឡើងជាមួយគ្នា ធ្វើជាមួយមិត្តភក្តិនឹងគ្នាតាំងពីតូចមកជាយូរមក។ ដូច្នេះទំនាក់ទំនងពួកគេក៏គ្មានរឿងអ្វីត្រូវបារម្ភច្រើនពេកនោះដែរ ឯរឿងអតីតកាលឱ្យវាដើរហួសផុតទៅចុះ។ កន្លងមកក៏បានឃើញច្បាស់នឹងភ្នែកថា Golf យកចិត្តទុកដាក់ថែរក្សា Kwan បានយ៉ាងល្អដូចជាបងប្រុសម្នាក់ និងជាកល្យាណមិត្តកម្រនឹងរកបាន។ ឯសំណួរដែលសួរថា តើខ្ញុំនឹងផ្តល់ឱកាសឱ្យ Golf ទេ? ចម្លើយគឺមិនបានស្ថិតនៅលើខ្ញុំទេ ប៉ុន្តែគឺស្ថិតនៅលើខ្លួនរបស់ Kwan ផ្ទាល់ដែលជាអ្នកសម្រេចចិត្តរឿងអនាគតរបស់គេ»។

ចំណែកឯរឿងទំនាក់ទំនងម្តាយ និងកូនរបស់អ្នកទាំងពីរវិញ អ្នកស្រីក៏បានប្រាប់ថា មានដំណើរការរលូនគ្មានភាពទាស់ទែងខ្វែងគំនិតគ្នាទៀតឡើយ។ ដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រមុខរីកគ្រប់គ្នា ទន្ទឹងចាំពេលនេះជាយូរមកហើយ ក្រោយពេលឃើញគ្រួសារទាំងពីរទៅធ្វើបុណ្យកឋិនជាមួយគ្នា

ងាកមកម្តាយកម្លោះ Golf វិញ ក៏បានបង្ហើបប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីបានរួមគ្នាធ្វើបុណ្យកឋិនជាមួយម្តាយ និងគ្រួសារ Kwan មក ខ្ញុំបានច្រានចោលភាពអាក់អន់ស្រពន់ចិត្តទាំងឡាយដែលមានជាមួយគ្នាពីមុនចោលអស់ហើយ ព្រោះឃើញថាគ្រួសារ Kwan ជាអ្នកចូលចិត្តសន្សំបុណ្យកុសល ឯ Kwan ក៏ជាកូនស្រីដឹងគុណមួយរួបគួរឱ្យស្រលាញ់ ដូច្នេះខ្ញុំរីករាយនឹងទទួលគេធ្វើជាកូនប្រសារស្រីដោយក្តីពេញចិត្ត ហើយប្រសិនបើមានឱកាសនឹងទៅធ្វើបុណ្យកុសលរួមគ្នាជាថ្មីម្តងទៀត។ ម្យ៉ាងវិញទៀត ពួកគេ( Kwan និង Golf) បានស្រឡាញ់គ្នាយូរមកហើយដែរ ជាពិសេសគឺ Golf បានគិតពីផែនការអនាគតរួចជាស្រេច ព្រោះពេលនេះអាយុរបស់គេកាន់តែច្រើន។ ឯសំណួរសួរថា តើខ្ញុំចង់ឱ្យ Golf ចូលរោងការឬនៅ? ចម្លើយគឺស្រេចទៅលើសាមីខ្លួនគេគឺជាអ្នកសម្រេចចិត្ត ចង់ចូលរោងការពេលណាក៏បានដែរ ខ្ញុំមិនជំទាស់អ្វីទាំងអស់ គឺស្របតាមចិត្តកូនប្រុសជានិច្ច»៕

សរុបមកទាំងម្តាយ Kwan និង Golf ព្រមបើកចិត្តទូលាយ បំភ្លេចរឿងអតីតកាលចោលហើយ និងយល់ព្រមឱ្យពួកគេទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ។ ភាគបន្តមានតែស្ថិតនៅលើសាមីខ្លួនគេទាំងទ្វេតែប៉ុណ្ណោះថា ពួកគេនឹងសម្រេចចិត្តនាំគ្នារៀបអាពាហ៍ពិពាហ៍នៅពេលណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]