ថៃ៖ តារាសម្តែងស្រីថៃដ៏ឆ្នើមនាង Kwan Usamanee ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ថៃ លេខ៧ បន្ទាប់ពីមានរឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាស ជាមួយនឹងគូស្នេហ៍អ្នកសិល្បៈដូចគ្នាលោក Golf Pichaya បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែង ការសោកស្តាយ និងអាណិតអាសូរទៅដល់ពួកគេពន់ពេក។

ពួកគេទាំងពីរ ត្រូវគ្រួសាររារាំងមិនឱ្យបានជួបគ្នា ដោយសម្អាងលើហេតុផល ដ៏ធំមួយមិនអាចលើកលែងបានថា Golf Pichaya ជាបុរសមានចរឹកមិនល្អ ចូលចិត្តតោងស្រីស៊ី។ ប៉ុន្តែទីបំផុត ម្ចាស់សាមីខ្លួនផ្ទាល់ លោកGolf ក៏បានចេញមុខមក បកស្រាយថារឿងដែលគេបានដឹងឮតៗគ្នានេះ មិនមែនជាការពិតទេ គឺខ្លួនពិតជាស្រឡាញ់ Kwan Usamaneeពិតៗ និងមានគម្រោងអនាគតជាមួយគ្នានៅពេលខាងមុខទៀតផង។

ស្របគ្នានេះដែរ ស្រាប់តែពេលនេះនៅក្នុង IG របស់លោក Golf Pichaya បានផុសរូបភាពជុំគ្នា ពេលទៅធ្វើបុណ្យកឋិននៅខេត្តឈៀងរ៉ាយ ដោយមានអ្នកម្តាយរបស់ពួកគេទាំងសងខាង និងសាច់ញាតិខាងប្រុសជាច្រើនជាមួយគ្នាផងដែរ។ នេះបញ្ជាក់ថា ម្តាយ Kwan Usamanee និង Golf Pichaya ត្រូវគ្នាវិញហើយ? ឬគ្រួសារទាំងពីរនេះបានផ្សារភ្ជាប់ទំនាក់ទំនងល្អ ជាមួយគ្នាដូចកាលពី១០ឆ្នាំមុនរួចរាល់ហើយ? ទើបបានជាមានរូបភាពថតរួមគ្នា អមទៅដោយស្នាមញញឹមយ៉ាងកក់ក្តៅ ទៅវិញទៅមកយ៉ាងដូច្នេះ ផុសបង្អួតអ្នកគាំទ្រ។

យ៉ាងណាមិញ ក្រោយមានរូបភាពជាច្រើន ដែលបានបង្ហាញយ៉ាងច្បាស់ថា ម្តាយរបស់គូស្នេហ៍តារាមួយគូនេះ បានចាប់ដៃគ្នាទៅធ្វើបុណ្យកឋិននៅវត្ត និងថតជាមួយជាមួយនឹងកូនៗបែបនេះ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើនរីកមុខរីកមាត់ ញញឹមបិទមាត់មិនជិតទេ ដោយឃើញគ្រួសារទាំងពីរអាចផ្សះផ្សាគ្នា បញ្ចប់ជម្លោះ និងព្រមបើកឱកាសឱ្យ Kwan និង Golf  ស្រលាញ់គ្នា ព្រមទាំងអាចក្លាយទៅជាគូអនាគត នៅថ្ងៃខាងមុខផងដែរ៕

ចុះប្រិយមិត្តវិញ សប្បាយចិត្តទេ ពេលឃើញគ្រួសារពួកគេ ត្រូវគ្នាវិញដូច្នេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]