ថៃ៖ បន្ទាប់ពីលោក Hans Wolthomas ឪពុករបស់តារាសម្តែងស្រីនាង Kimmy Kimberley ឬ Kimberley Ann Thomas ធ្លាក់ខ្លួនឈឺជាទម្ងន់ និងបានសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយទទួលការវះកាត់ជាបន្ទាន់ផងនោះ កាលពីព្រឹកមិញនេះលោក Hans Wolthomas បានទទួលមរណៈភាពហើយ។

ការចាកចេញនេះបានធ្វើឱ្យក្រុមគ្រួសារនាង Kimberley ទាំងមូលមានទុក្ខសោកក្រៀមក្រំជាខ្លាំង ហើយសាកសពរបស់លោក Hans Wolthomas បានតម្កល់ទុកធ្វើបុណ្យរយៈពេល៧ថ្ងៃ នៅឯវត្ត Phrasri Mahathat Woramahawihan បរិវេណសាលពិធីបូជាសពលេខ៣។ ចំណែកឯពិធីបូជាសព នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅវេលាម៉ោង ១៦:00 រសៀល។

គួរឱ្យដឹងផងដែរថា បន្ទាប់ពីបានទទួលការវះកាត់ចុងក្រោយ ប្រមាណជា២សប្តាហ៍មុននេះលោក Hans Wolthomas បានទទួលការមើលថែទាំ យ៉ាងជិតដិតពីសំណាក់ក្រុមគ្រួសារ ដោយនាង Kimberley ក៏បានលុបចោលការសម្តែង និងកម្មវិធីជាច្រើនទៀត ជាអ្នកគាំទ្រដើម្បីនៅថែរក្សាឪពុករបស់នាងយ៉ាងជិតស្និទ្ធ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលលោក Hans Wolthomas នៅតែមិនអាចជាសះស្បើយបាន។

ដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង និងពួកគេទាំងអស់គ្នា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនាង Kimberley ពីចម្ងាយ ទាំងនៅក្នុង IG និងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

លោក Han Wolthomas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]