ភ្នំពេញ៖ និយាយពីអាពាហ៍ពិពាហ៍ មនុស្សស្រលាញ់គ្នាពីរនាក់ច្បាស់ណាស់ប្រាកដជាចង់មានថ្ងៃមួយនេះ ដែលវាជាថ្ងៃពិសេសមួយ ដែលពួកគេបានឆ្លងកាត់នូវឧបសគ្គជាច្រើនទើបអាចឲ្យគ្រប់គ្នាដឹងលឺ ចូលរួមអបអរសារទរ និងជាសាក្សីនៃក្តីស្នេហារបស់ពួកគេទាំងពីរ។

ជុំវិញនៃក្តីស្រលាញ់មួយនេះកញ្ញា ម៉ុង ម៉ូលីនណា ក៏បានសំដែងក្តីស្រលាញ់ទៅកាន់អនាគតស្វាមីជាទីស្រលាញ់ ដោយរៀបរាប់នៅលើបណ្តាសង្គមហ្វេសប៊ុកថា ជូនចំពោះស្វាមីជាទីស្រលាញ់ ឃុន សុមង្គល ទោះនាងជាមនុស្សមិនសូវមានពាក្យផ្អែមល្ហែមដូចគេ ប៉ុន្តែអរគុណគ្រប់យ៉ាង ហើយចំរៀងមួយបទនេះវាមិនអាចរៀបរាប់ពាក្យទាំងអស់ដែលមានក្នុងចិត្តបានឡើយ។ ហើយនៅក្នុងបទចំរៀង«មនុស្សចុងក្រោយ» ក៏បានរៀបរាប់ពីអារម្មណ៍របស់នាងដែរថា នាងមិនដែលបើកបេះដូងសំរាប់ទទួលនរណានោះឡើយ ដោយខ្លាចការខូចចិត្ត និងបានមើលរំលង រួមទាំងកាយវិការឆ្គាំឆ្គង ក៏ចុងក្រោយនៅមានឃុន សុមង្គល និងអរគុណគ្រប់យ៉ាងដែល ឃុន សុមង្គលមិនគេចទៅណា ហើយនៅចាំមើលថែរក្សារហូតមក។  

ទាំងនេះជាសំដីដែលម៉ូលីនណាបានរៀបរាប់ជាភាសាអង់គ្លេស« Dedicated to my husband to be Somonkul Khun It really not easy to just expose my millions words in a song...but i did. This is the song i make for you...I might be a person who have less sweet talk...somehow, here is my way to show how i feel about you...Thank for everything my love» តោះចង់ដឹងថាក្នុងបទចំរៀងមួយនេះ បានសំដែងអ្វីខ្លះពីអារម្មណ៍របស់នាងចំពោះស្វាមី សូមស្តាប់ជាមួយនឹងឃ្លីបវីដេអូ ខាងក្រោមនេះដូចតទៅ៖

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កញ្ញា ម៉ុង ម៉ូលីនណា បានចូលរោងការនៅក្នុងថ្ងៃនេះហើយ ដែលអ្នកទាំងពីរបានស្គាល់គ្នា នៅពេលដែលពួកគេជាអ្នកកំដរ កាលពីមង្គលការរបស់លោក ជា វណ្ណារិទ្ធ ក្នុងឆ្នាំ២០១៣ ដែលហេតុជានិស្ស័យ បណ្តាលឲ្យពួកគេបានស្គាល់គ្នា រហូតឈានដល់ការរៀបការជាមួយគ្នា។

សម្រាប់ ម៉ុង ម៉ូលីនណា ដែលជាប្អូនស្រីរបស់តារាចម្រៀង លោក ម៉ុង ម៉ានិត គឺមានមុខមាត់ពិតជាស្រស់ស្អាត វ័យក្មេង ព្រមទាំងមានទឹកដមសម្លេងពិរោះ មិនធម្មតានោះឡើយ ប៉ុន្តែទោះជាយ៉ាងណា រូបនាង មិនបានចូលប្រឡូកសិល្បៈ ដូចបងប្រុសនាងនោះទេ គ្រាន់តែរូបនាង ចូលចិត្តបង្ហើរសំនៀង តាមបណ្តាញសង្គមជាដើមតែប៉ុណ្ណោះ។

ខាងក្រោមជារូបភាពមង្គលការនាងព្រឹកមិញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]