ភ្នំពេញ៖ ប្អូនស្រីជាទីស្រលាញ់ របស់ម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» លោក ម៉ុង ម៉ានិត បានចូលរោងការ នៅក្នុងថ្ងៃនេះហើយ។

រូបថតប៉ុន្មានសន្លឹក ដែលលោក ជា វណ្ណារិទ្ធ បានបង្ហោះ កាលពីព្រឹកមិញនេះ បានឲ្យឃើញថា ពួកគេទាំងពីរនាក់ ជាអ្នកកំដរ កាលពីមង្គលការរបស់លោក ក្នុងឆ្នាំ២០១៣។ តែហេតុជានិស្ស័យ បណ្តាលឲ្យពួកគេបានស្គាល់គ្នា រហូតឈានដល់ ការរៀបការជាមួយគ្នា។ 

ចំពោះប្អូនស្រី របស់តារាចម្រៀង លោក ម៉ុង ម៉ានិត មានឈ្មោះ ម៉ុង ម៉ូលីនណា ដែលរូបនាង ពិតជាស្រស់ស្អាត វ័យក្មេង ព្រមទាំងមានទឹកដមសម្លេងពិរោះ មិនធម្មតានោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណា មហាជនដូចមិនសង្កេតឃើញថា រូបនាង បានហក់ចូលប្រឡូកសិល្បៈ ដូចបងប្រុសនាងនោះទេ គ្រាន់តែរូបនាង ចូលចិត្តបង្ហើរសំនៀងតាមបណ្តាញសង្គមជាដើមតែប៉ុណ្ណោះ៕ ចុះសម្រាប់ប្រិយមិត្តវិញ មានអ្វីជូនពរ ទៅកាន់ គូស្វាមីភរិយាមួយគូនេះដែរទេ?

កាលពេលពួកគេ ធ្វើជាអ្នកកំដរមង្គលការ លោក ជា វណ្ណារិទ្ធ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងបទ «Original» ដែលមហាជន កត់សម្គាល់ ឃើញថា ច្រៀងបទចម្រៀង មិនចំឡងពីបរទេសមុនគេបង្អស់ គឺលោក ម៉ុង ម៉ានិត ត្រូវបានគេស្គាល់ថា ជាចៅប្រុសបង្កើតរបស់អ្នកនិពន្ធ និង ដឹកនាំដ៏ល្បីរឿង អ្នកស្រី ពាន់ ផួងបុប្ផា បានទទួលរងនូវការរិះគន់ថ្មីមួយទៀត ពីសំណាក់ផលិតករទូរទស្សន៍ មួយចំនួន ដែលបានរអ៊ូរទាំថា តារាចម្រៀងរូបនេះ ពិបាកធ្វើការងារជាមួយណាស់ ព្រោះច្រើនតែសម្លឹងឃើញលុយជាធំ

តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក ម៉ុង ម៉ានិត ក្រៅពីមានទឹកដមសំឡេងល្អ លោកក៏ចេះនិពន្ធបទចម្រៀង បានដោយខ្លួនឯង គួរឲ្យកោតសរសើរ ហើយបទចម្រៀងរបស់លោក កាលពីប៉ុន្មានឆ្នាំមុន ក៏ល្បីល្បាញច្រើនគួរសម។ ប៉ុន្តែបច្ចុប្បន្ននេះ លោកហាក់មិនមានបទចម្រៀង ចេញលក់ច្រើនលើទីផ្សារច្រើម ដូចពេលមុនឡើយ ហើយកេរ្តិ៍ឈ្មោះ ក៏ហាក់ដាំក្បាលចុះស្ទើរតែហៅលែងឮដែរ។

ថ្វីត្បិតតែតារាចម្រៀង លោក ម៉ានិត មិនសូវល្បីខ្លាំងដូចមុន ប៉ុន្តែលោកក៏មានអ្នកគាំទ្រ ជាយុវវ័យច្រើនគួរសម រហូតមានផលិតករ កម្មវិធីទូរទស្សន៍មួយចំនួន ចង់បានលោក ចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី ដើម្បីទាក់ទាញអ្នកទស្សនាឲ្យបានច្រើន ខណៈកម្មវិធីជាកម្មវិធីថ្មីមិនសូវមាន ស្ពនស័រច្រើន ដូចនេះតម្លៃខ្លួនមិនសូវជាបានច្រើនឡើយ ព្រោះតម្លៃខ្លួនតារាៗ ពេលឡើងទូរទស្សន៍ម្ដងៗ មានពី៨០ទៅ២០០ដុល្លារជាងប៉ុណ្ណោះ ហើយសម្រាប់អ្នករាំវិញ ឡើងឆាកម្ដង បានត្រឹមតែ២០ដុល្លារក៏មាន។

ផលិតករកម្ម វិធីទូរទស្សន៍មួយ សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ ថា លោក ម៉ានិត ជាមនុស្សពិបាកធ្វើការជាមួយណាស់ ព្រោះលោកហាក់សំឡឹឃើញ លុយជាធំ បើលុយមិនដល់លោក មិនខ្ចីមកចូលរួមទេ។ ផលិតករធ្លាប់បានអញ្ជើញ លោក ម៉ានិត ឲ្យចូលរួមកម្មវិធីមួយ ដែលមានកាដូ និង ប្រាក់តិចតួចជូនលោកម៉ានិត តែបានបដិសេធ មិនចូលរួម ហើយទាមទារតម្លៃខ្លួនខ្ពស់ រហូតដល់ផលិតករ មិនអាចអញ្ជើញលោកម៉ានិត ឲ្យចូលរួមបានឡើយ ព្រោះថវិកាក្នុងការផលិត មានកំណត់។ ផលិតកររូបនោះ បន្តថា ម៉ានិត ខ្វះការអធ្យាស្រ័យ ព្រោះតារាផ្សេងៗ គេចូលរួមព្រោងព្រាត តារាខ្លះល្បីល្បាញជាងម៉ានិតក៏មាន ហើយតម្លៃខ្លួន ក៏មិនទាមទារច្រើន ដូចម៉ានិត ដែរ។

លោក ម៉ានិត មិនអាចសុំការបំភ្លឺ ជុំវិញសំលេងរិះគន់ ពីសំណាក់ផលិតករ កម្មវិធីទូរទស្សន៍ខាងលើបានទេ ហើយមូលហេតុនៃការសំឡឹងឃើញតែលុយនេះ បានជាធ្វើឲ្យលោក ហាក់ឃ្លាតឆ្ងាយ ពីសង្គមសិល្បៈ ស្របពេលបទចម្រៀងក៏មិនសូវមានលើទីផ្សារ ឬយ៉ាងណានោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត