ភ្នំពេញ៖ ក្រោយពីប្រកួតចាញ់ម៉ាឡេស៊ី ៣-២ ក្នុងការប្រកួតលើកដំបូង ជម្រុះក្នុងពូល កម្ពុជា ត្រូវជួបជាមួយក្រុមជើងខ្លាំងមួយទៀត ដែលជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា នៃការប្រកួតពានរង្វាន់ AFF Suzuki Cup2016។

ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា កម្ពុជាហាក់មិនមានសំណាង ដើម្បីទទួលបាន៣ពិន្ទុក្នុងពូលទេ ដោយលទ្ធផល មីយ៉ាន់ម៉ា ឈ្នះកម្ពុជា ៣ទល់១ ដែលមួយគ្រាប់ស៊ុតនាំមុខ មីយ៉ាន់ម៉ាមុន ធ្វើបានដោយកីឡាករ សុស សួសវណ្ណា ក្រោមការជួយគាំទ្រពី វឌ្ឍនាកា។ ចង់ជ្រាបច្បាស់ សូមទស្សនា វីដេអូសង្ខេបខាងក្រោម៖

សម្រាប់ការប្រកួតនេះដែរ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមួយចំនួន បានបញ្ចេញមតិថា ខ្សែការពារនៅតែមានភាពទន់ខ្សោយ និងទម្រង់មិនបានល្អសោះ។

ទោះជាយ៉ាងណា យើងរង់ចាំមើលថា តើប្រកួតលើកក្រោយ ដែលត្រូវជួបជើងខ្លាំង វៀតណាម នៅថ្ងៃសៅរ៍ទី ២៦នេះ កម្ពុជាអាចដណ្តើមបានបីពិន្ទុដែររឺទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]