ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅ កម្ពុជាបានធ្វើការ ប្រកាសជាផ្លូវការពីការមកដល់នៃ រថយន្ត Ford Ranger 2017 និង រថយន្ត Ford Everest 2017 មកកាន់ទីផ្សារកម្ពុជា។ រថយន្ត Ford Ranger និង Ford Everest ស៊េរីថ្មី បានបំពាក់បច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំជាមួយនឹងរូបរាងដ៏រឹងមាំ និងជារថយន្តដែលមានបច្ចេកវិទ្យាចុងក្រោយ អាចធ្វើការបើកបរបានគ្រប់កាលៈទេសៈ និងជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។

រថយន្ត Ford Ranger 2017 និង Ford Everest 2017 បានបំពាក់បន្ថែមនូវបច្ចេកវិទ្យានៅផ្នែកខាងក្នុង រថយន្តយ៉ាងទំនើប ហៅថា Microsoft SYNC 3 ដែលជាបច្ចេកវិទ្យា window ខាងក្នុងជំនាន់ទី3 មានអេក្រង់ Touch Screen ទំហុំ 8 អ៊ីញ ដែលអាចបង្ហាញនូវរូបភាពច្បាស់ជាងមុន ម្យ៉ាងទៀតការបញ្ជានៅលើអេក្រង់ Touchscreen ក៏មានលក្ខណៈរស់រវើក និងលឿនជាងមុនផងដែរ។ បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC® AppLink™ ឬ Apple CarPlay ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។ ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះក៏មានភ្ជាប់ជាមួយនឹង font ជាអក្សរខ្មែរផងដែរ។ 

ក្រៅពីនេះរថយន្ត Ford Ranger 2017 និង Ford Everest 2017 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួន ដោយចៃដន្យនៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។

ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ដែលអាចឲ្យអ្នកបើកបរធ្វើការកំណត់ ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿន ដែលបានកំណត់។

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Collision Alert) ប្រព័ន្ធនេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅ នឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅ ក្នុងចម្ងាយសុវត្ថិភាពមួយដោយបញ្ចេញសម្លេង និងបង្ហាញសញ្ញាគ្រោះថ្នាក់ ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀសផុតពីគ្រោះថ្នាក់ដែលមានចំពោះមុខ។

ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលអ្នកបើកប រមានអារម្មណ៍ងងុយគេង (Driver Alert System) ក៏បានបន្ថែមនូវសម្លេង ក៏ដូចជាសញ្ញាពែងកាហ្វេដោយ ឲ្យដំណឹងទៅអ្នកបើកបរគួរតែឈប់សម្រាក ឬធ្វើអ្វីផ្សេងទៀតដើម្បីបំបាត់ភាព ងងុយគេងមុនពេលបន្តដំណើរទៅមុខទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]