ភ្នំពេញ៖ ប្រិយមិត្តដែលធ្លាប់អានអត្ថបទរបស់ ខ្មែរឡូតកន្លងមក ប្រាកដជាបានដឹងហើយថា លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាមនុស្សគំរូ មិនវាយឬក មានចរិតសាមញ្ញ ហើយលោកថែមទាំង មានចិត្តល្អទៀតផង ដែលទាំងនេះហើយ ទើបធ្វើឲ្យប្រជាជនកម្ពុជាជាច្រើន មានចិត្តស្រលាញ់ និងស្ងប់ស្ងែងឯកឧត្តមជាខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចូលរួមជាចាស់ទុំ ក្នុងពិធីភ្ជាប់ពាក្យមួយ ដោយក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍នោះ គឺអាវរបស់លោកតែម្តង។ ថ្វីត្បិតតែលោក មានទ្រព្យសម្បត្តិ យ៉ាងណាក្តី ប៉ុន្តែលោកមិនដែលចោលអាវចាស់ ដែលមានអាយុកាលជិត៣០ឆ្នាំរបស់លោកឡើយ ដោយឃើញថាអាវនោះ នៅតែមានសភាពល្អប្រសើរ ហើយលោកក៏នៅតែបន្តពាក់វា។ ដោយហេតុនេះហើយ មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ទប់ចិត្តមិនសរសើរលោកមិនបាន ហើយថែមទាំងគិតថា ប្រហែលជាអាវនោះ មានអត្ថន័យបង្កប់អ្វីម្យ៉ាង ទើបធ្វើឲ្យឯកឧត្តមបណ្ឌិត រក្សាទុកបានរាប់ឆ្នាំបែបនេះ។

ជាការពិតណាស់ ដោយក្នុងនោះ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដោយលោកបានរៀបរាប់ថា៖

«ចូលរួមក្នុងពិធី​ភ្ជាប់ពាក្យ​កូនលោក​សុខ​ ហូសម្បត្តិ​ ពេលចប់កម្មវិធី​រួច​ហើយ​ក្មេងៗ​សួខ្ញុំថា​ អាវអុំ​ដូចជា​ប្លែកខ្ញុំបាន​ឆ្លើយ​​ប្រាប់ថា​មិនមែន​ប្លែក​ទេក្មួយ​​គឺ​ចាស់តែម្តង​ វាមាន​អាយុ​២៨ឆ្នាំ​ហើយ​ បងកូន​កម្លោះមួយ​ឆ្នាំ​ឯណោះ​ នេះបានគេហៅថាពាក់​អាវមិនដែលឃើញ​ដោះ​មែន​ ។»  

រូបបច្ចុប្បន្ន
រូបថតកាលពីជាង២០ឆ្នាំមុន
រូបបច្ចុប្បន្ន

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ មានការចុះផ្សាយអត្ថបទមួយ ដែលមានចំំណងជើងថា៖ «ឧកញ៉ាម៉ុង ឫទ្ធី​​​ ដើរចេញពីព្រលាន​ ធ្វើឲ្យមនុស្សរាប់រយ​សឹងភាំងស្មារតី​ ស្មានតែអង្គរក្ស៧​ ទៅ​ ៨នាក់ ដឹងអីគ្មានមួយ មានតែតាយាយដើរយ៉ាងរំភើយ បងប្អូនចង់ដឹងវិធីសាស្រ្តការពាររបស់គាត់ទេ?» ដែលគ្រាន់តែមានការចែករំលែកភ្លាម អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានធ្វើការឆ្លើយតបជាមួយនឹងសារដ៏វែងអន្លាយ។

នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា សម្រាប់អ្នកនាង ឧកញ៉ាម៉ុង ឫទ្ធី​​​ និងឯកឧត្តម ច័ន្ទ សុផល គឹមនុស្សគំរូ ដែលពួកគាត់មានចិត្ដល្អ ហើយឧកញ៉ា នៅតែមានចរិតសាមញ្ញ មិនវាយឬក នេះបើតាមនាងចាំ។ ខាងក្រោមនេះជាសារពេញលេញ ដែលអ្នកនាងបានបរិយាយលើទំព័រហ្វេសប៊ុករបស់នាង៖

«សំរាប់ខ្ញុំ គាត់ និង ឯកឧត្តម ច័ន្ទ សុផល គឺជាមនុស្សគំរូពិតប្រាកដ ពួកគាត់មានចិត្តល្អបរិសុទ្ធពិតប្រាកដមែន មិនមែនខំសំដែងធ្វើល្អ ហើយអោយកូនចៅថតយកទៅផុស Facebook នោះទេ តាមយើងស្គាល់គឺចរិកគាលោកឧកញ៉ានិងភរិយាល្អតាំងពីដើម ខ្ញុំចាំបានថាកាលពី ១៧. ១៨ ឆ្នាំមុនគឺសម័យអ្នកធំ១ ចំនួនតំកើងឬកក៏គាត់មានចរិកសាមញ្ញអញ្ចឹងដែរ គឺគាត់មានចិត្តទូលាយស ណ្តោសប្រោសប្រណីតាំងពីដើម កាលហ្នុងគឺអ្នកដែលមានផ្ទះវីឡាស្អាតៗ ជាពិសេសផ្ទះអ្នកទ្រើសតែម្តង គឺមិនជួលអោយក្រុមថតកុន ថតkaraokeចូលថតទេ មិន ត្រឹមតែមិនជួលអោយថតទេមុខគេខ្ពើមមើល និយាយគេខ្ពើមឆ្លើយ តែគាត់វិញ អោយថតដោយមិនយកលុយ ហើយ រាក់ទាក់ទៀត ...........»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]