ភ្នំពេញ៖ កាលពីព្រឹកមិញ មានការចុះផ្សាយអត្ថបទមួយ ដែលមានចំំណងជើងថា៖ ឧកញ៉ាម៉ុង ឫទ្ធី​​​ ដើរចេញពីព្រលាន​ ធ្វើឲ្យមនុស្សរាប់រយ​សឹងភាំងស្មារតី​ ស្មានតែអង្គរក្ស៧​ ទៅ​ ៨នាក់ ដឹងអីគ្មានមួយ មានតែតាយាយដើរយ៉ាងរំភើយ បងប្អូនចង់ដឹងវិធីសាស្រ្តការពាររបស់គាត់ទេ? ដែលគ្រាន់តែមានការចែករំលែកភ្លាម អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានធ្វើការឆ្លើយតបជាមួយនឹងសារដ៏វែងអន្លាយ។

នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា សម្រាប់អ្នកនាង ឧកញ៉ាម៉ុង ឫទ្ធី​​​ និងឯកឧត្តម ច័ន្ទ សុផល គឹមនុស្សគំរូ ដែលពួកគាត់មានចិត្ដល្អ ហើយឧកញ៉ា នៅតែមានចរិតសាមញ្ញ មិនវាយឬក នេះបើតាមនាងចាំ។ ខាងក្រោមនេះជាសារពេញលេញ ដែលអ្នកនាងបានបរិយាយលើទំព័រហ្វេសប៊ុករបស់នាង៖

<< សំរាប់ខ្ញុំ គាត់ និង ឯកឧត្តម ច័ន្ទ សុផល គឺជាមនុស្សគំរូពិតប្រាកដ ពួកគាត់មានចិត្តល្អបរិសុទ្ធពិតប្រាកដមែន មិនមែនខំសំដែងធ្វើល្អ ហើយអោយកូនចៅថតយកទៅផុស Facebook នោះទេ តាមយើងស្គាល់គឺចរិកគាលោកឧកញ៉ានិងភរិយាល្អតាំងពីដើម ខ្ញុំចាំបានថាកាលពី ១៧. ១៨ ឆ្នាំមុនគឺសម័យអ្នកធំ១ ចំនួនតំកើងឬកក៏គាត់មានចរិកសាមញ្ញអញ្ចឹងដែរ គឺគាត់មានចិត្តទូលាយស ណ្តោសប្រោសប្រណីតាំងពីដើម កាលហ្នុងគឺអ្នកដែលមានផ្ទះវីឡាស្អាតៗ ជាពិសេសផ្ទះអ្នកទ្រើសតែម្តង គឺមិនជួលអោយក្រុមថតកុន ថតkaraokeចូលថតទេ មិន ត្រឹមតែមិនជួលអោយថតទេមុខគេខ្ពើមមើល និយាយគេខ្ពើមឆ្លើយ តែគាត់វិញ អោយថតដោយមិនយកលុយ ហើយ រាក់ទាក់ទៀត ចំណែកភរិយាគាត់តែងយកនំចំណីនិងម្ហូបអាហារអោយក្រុមថតកុនញាំរហូត ជាពិសេសគាត់ពូកែធ្វើជ្រក់ឆ្ងាញ់ណាស់ហើយ តែងតែចែកអោយពួកខ្ញុំរហូតនេះជាអ្វីដែលខ្ញុំដឹង ហើយឧស្សាហ៍ថតកុននៅផ្ទះគាត់ !!! សំណាងហើយដែលសម័យនេះប្រទេសយើង ជឿនលឿនមានបណ្តាញសង្គម Facebook កុំអីគ្មានអ្នកប្រែចរិកទេ ហើយក៏គួរតែប្រែចរិក អោយបានគ្រប់គ្នាទៅ អ្នកធំមិនអាចរស់ដោយគ្មានអ្នកតូចបានទេ ពីមុនពេលយើងចូលជួបទំនាក់ទំនង ការងាររកសុីគឺមិនមើលឯកសារហើយដើរចេញបិតទ្វារគ្រាំងមិនខ្វល់ថា បុកក្បាលអ្នកណាអ្នកណីទេ ជារឿងពិត ហុឹមនិយាយត្រង់ពេកគេស្អប់ទៀតហើយ>>

រូបភាព ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយា
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា

គួររំលឹកថា នេះបើតាមការចុះផ្សាយកាលពីព្រឹកមិញនេះ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែល ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី គ្មានអង្គរក្ស ដោយសារតែគាត់ធ្លាប់ពោលពាក្យថា អំពើល្អជាអង្គរក្សការពារគាត់ដ៏ពូកែ

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៤ កន្លងទៅ ខ្មែរឡូត ធ្លាប់បានចុះផ្សាយ អត្ថបទមួយ ដោយបង្ហាញពី ទឹកចិត្តសប្បុរស របស់លោក ឧកញ៉ា ម៉ុង ឫទ្ធី អ្នកមានហ៊ានចាយ បានប៉ាវអ្នកសុំទាន ខាងលិចផ្សារថ្មី ឲ្យស្គាល់រសជាតិ KFC នឹងគេម្តង រហូតទទួលបាន ការស្ញើចសរសើរ មិនចេះដាច់ ពីសំណាក់ អ្នកលេងហ្វេសប៊ុក ជាច្រើន។

ដូចគ្នានេះដែរ ស្រាប់តែមួយរយៈក្រោយមក នៅលើបណ្តាញហ្វេសប៊ុក បានលេចចេញ សារជាថ្មី នូវវីដេអូមួយ ដែលបានលាតត្រដាង ពីជីវប្រវត្តិ កំសត់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលលោកធ្លាប់ ឆ្លងកាត់ កុមារភាព ក្រលំបាក ដើរស៊ីឈ្នួលឲ្យគេ ដើម្បីប្តូរយកបាយហូប។ ដោយសារតែ ធ្លាប់ឆ្លងកាត់ គ្រាលំបាកនេះហើយ ទើបលោក ឧកញ៉ាផ្ទាល់ ស្គាល់ពីទុក្ខលំបាក របស់ប្រជាជន រហូតខិតខំ ប្រឹងប្រែង សង់ផ្ទះ សាលារៀន អណ្តូង ស្រះ ប្រឡាយ និងសហគមន៍ សម្រាប់កម្មករ ទីទ័លក្រ ដែលបម្រើការងារ ឲ្យលោកនោះ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់ អ្នកលេងហ្វេសប៊ុក ដោយចំនួន LIKE និង SHARE គឺមានយ៉ាងច្រើន អមជាមួយនឹងការ Comment សរសើរ ទៅដល់លោក ឧកញ៉ា ជាហូរហែផងដែរ៕

រូបភាព ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា