ភ្នំពេញ៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ជារឿយៗ តែងតែបង្ហាញក្តីស្រលាញ់យ៉ាងជ្រាលជ្រៅទៅកាន់ ភរិយារបស់ខ្លួន ជាសារធាណៈ ទោះបីជារូបលោក មានកិច្ចការរវល់យ៉ាងណាក៏ដោយ។

រូបថតមួយសន្លឹក ដែលតារាប្រុសរូបនេះ ទើបតែបង្ហោះកាលពីយប់មិញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញ លោកបានគេងអោបភរិយា នៅលើអង្រឹង ប្រកបទៅដោយភាពផ្អែមល្ហែម មិនចាញ់គូស្វាមីភរិយា ថ្មីថ្មោងប៉ុន្មាននោះទេ។ 

មិនតែប៉ុណ្ណោះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើននាក់ បានសរសើរពី លោក ព្រាប សុវត្ថិ ដែលចេះផ្តល់ភាពកក់ក្តៅ ដល់ភរិយា។ ជាពិសេសក៏មានអ្នកខ្លះ បានពោលពាក្យថា ភរិយារបស់ លោក ព្រាប សុវត្ថិ ពិតជាសំណាងណាស់ ដែលបានស្វាមី ជាកំពូលតារាល្បី តែនៅឆ្លៀតពេល បង្ហាញក្តីស្រលាញ់ និងបង្កើតអនុស្សាវរីយ៍ ជាមួយភរិយាជាញឹកញាប់។

គួររំលឹកផងដែរថា ជីវិតគ្រួសាររបស់ លោកព្រាប សុវត្ថិ ហាក់ដូចជាមិនដែលលឺ រឿងអាស្រូវ ឈ្លោះប្រកែក រឿងផិតក្បត់ដាក់គ្នា ឲ្យផ្អើលគេផ្អើលឯងនោះទេ គឺពួកគេមានតែបង្កើនក្តីស្រលាញ់ដាក់គ្នាជារឿយៗ ហើយមិនតែប៉ុណ្ណោះ មហាជនក៏បានចាត់ទុកពួកគេ ជាគូស្វាមីភរិយាគំរូក្នុងសិល្បៈផងដែរ៕

តោះមើលរូបថតមួយសន្លឹកខាងក្រោមនេះបន្តិចមើល ថាពិតជាផ្អែមល្ហែមយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងលោក ព្រាប សុវត្ថិ បានបកស្រាយចំពោះឈ្មោះ«ស្នាយ» ដែលមានការអះអាងថា ជាឈ្មោះដើមរបស់លោកតាំងពីកុមារភាព ចំណែកឈ្មោះព្រាប សុវត្ថិ គឺជាឈ្មោះប្តូរក្រោយពេលចាប់អាជីពសិល្បៈ ។

ការចេញបកស្រាយរបស់តារាចម្រៀងព្រាប សុវត្ថិ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនចុះផ្សាយពីការផ្លាស់ប្តូរឈ្មោះរបស់លោកពីស្នាយ មកព្រាប សុវត្ថិ មុននិងក្រោយចូលសិល្បៈ ។

ក្នុងសារដែលលោកព្រាប សុវត្ថិ សរសេរបង្ហោះតាមហ្វេសប៊ុកបញ្ជាក់ថា ឈ្មោះស្នាយ គឺជាឈ្មោះហៅក្រៅរបស់លោកប៉ុណ្ណោះ ចំណែកឈ្មោះកំណើតគឺ ព្រាប សុវត្ថិ ។

លោកព្រាប សុវត្ថិ បានសរសេរថា «ខ្ញុំបាទព្រាប សុវត្ថិ សូមជំរាបដល់សារព័ត៌មានថា ឈ្មោះព្រាប សុវត្ថិ ជាឈ្មោះដើមកំណើតដែលម្ដាយរបស់ខ្ញុំបានដាក់តាំងពីខ្ញុំកើតមកម្ល៉េះ គឺមិនមែនឈ្មោះផ្សេងមុនចូលសិល្បៈ ហើយពេលចូលសិល្បៈក៏មិនប្ដូរឈ្មោះដែរ គឺមានតែឈ្មោះព្រាប សុវត្ថិតែមួយគត់ ។ ដោយឡែកឈ្មោះស្នាយគឺជាឈ្មោះហៅក្រៅ (Nick Name) ដែលម្ដាយរបស់ខ្ញុំពពោះខ្ញុំ ហើយគាត់ឆ្លងទន្លេខ្ញុំក្រោមដើមស្នាយ ទើបគាត់ហៅខ្ញុំថា ស្នាយៗ ហ្នឹង ។ រីឯឈ្មោះព្រាប សុវត្ថិ គឺជាឈ្មោះក្នុងបញ្ជីជាតិតាំងពីកូនង៉ាមកម្ល៉េះ ហេតុដូចនេះសូមសារព័ត៌មានទទួលជ្រាប» ។

លោកព្រាប សុវតិ្ថ គឺជាតារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ។ លោកបានរៀបការជាមួយភរិយាឈ្មោះឡុង ស្រីមុំ និងមានកូនប្រុសចំនួន៣នាក់ ។ លោកព្រាប សុវត្ថិ បានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ ហើយចាប់ផ្តើមចូលបម្រើការនៅផលិតកម្មរស្មីហង្សមាសចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ។

តារាចម្រៀងព្រាប សុវត្ថិ មិនធ្លាប់មានរឿងអាស្រូវស្នេហា ពិសេសមិនមានបញ្ហាជាមួយប្រពន្ធទេ បើទោះបីមានកម្រិតជីវភាពលេចធ្លោហ៊ឺហាក្តី ។

លោកព្រាប សុវត្ថិ ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «នេសាទក្រពើ» ក្រៅពីអាជីពចម្រៀងរបស់ខ្លួន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ