(ភ្នំពេញ)៖ តារាកំប្លែងមានល្អិត ស្ថិតនៅក្រុមនាយ កុយ គឺនាង កន្តុប អឺត កាលពីថ្មីៗនេះ​ បានស​ម្រេ​ចចិត្តចូលរោងជ័យ ជាផ្លូវការជាមួយអនាគតស្វាមីវ័យក្មេង ដែលបានស្រឡាញ់គ្នា អស់​រយៈ​ពេលជាច្រើនឆ្នាំ មកហើយនោះ។

បើតាមប្រភព ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹក មកថាតារាកំប្លែងនាង កន្តុប អឺត ​បានចូលរោងការស្ងាត់ៗ​។ សិល្បៈ តារាកំប្លែងមួយរូ​ប ដែលមានរូបរាងទាបតូច ដែលគេឯងច្រើនតែហៅគាត់តគ្នាមកថា កន្តុប អឺត ដែលគាត់ធ្វើកា​រជាមួយ​នឹងក្រុមកំប្លែងនាយ កុយ ដែល​ជាតារាកំប្លែ​ងជើ ងចាស់ល្បីឈ្មោះមួយ ដែលរាល់គ្នាតែងតែចាំនឹងធ្លាប់ បានគាំទ្រកន្លងមកនេះ បានស​ម្រេ​ចចិត្តបញ្ចប់ភាព នៅលីវជាផ្លូវការហើយ។

ប្រភពដដែលនេះ បាននិយាយទៀតថា តែគេឃើញ​ថា រូបថតជាច្រើនបានបង្ហោះ នឹងមានមហាជនអ្នកលេងហ្វេសបុកជាច្រើន អបអរជាសារជូនពរ ដល់រូបនាងផងដែរ ហើយព្រមទាំងសរសើរ មិនដាច់ពីមាត់សោះឡើង ចំពោះគូរស្នេហ៍មួយនេះ ដោយពួកគេជូនពរថា «ស្នេហាមិនប្រកានវណ្ណៈ ក្រ មាន ខ្ពស់ ទាប ស ខ្មៅ អ្វីទេ សំខាន់តើមានសុភមង្គលទេ ពេលបានរស់នៅក្បែរគ្នា និងចាប់ដៃគ្នារកស៊ីធ្វើការ កុំឲ្យគេមើលងាយទៅ គឺជីវិតមានន័យបំផុតហើយ!»។

ជាមួយគ្នានឹង ការទម្លាយរូបថត នៃពិធីអាពាហ៍ពិពាហ៍ ដ៏មានអត្ថន័យគួរឲ្យស្ងប់ស្ញែង ពីសំណាក់តារាកំប្លែងមាឌតូច អ្នកនាង នាង តន្តុបអ៉ឺត នេះដែរ ក៏មានមហាជនអ្នកគាំទ្រ ជាច្រើន​បា​ន​ផ្ញើរសារជូនពរ និងសាទរចំពោះគូស្នេហ៍របស់អ្នកទាំងពីរ​ថា ជាស្នេហា​គំរូ ដែលខាងប្រុសចេះ​ស្រឡាញ់ និងមិនរើសអើងពីរូបសម្ផស្ស ព្រមទាំងអាចឈានដល់ដំណា​ក់កាល នៃជីវិត​អា​ពាហ៍ពិពាហ៍ ទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]