ភ្នំពេញ៖ តារាស្រីសាច់សខ្ចី និងជាកំពូលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រកាសពីការឈប់លេងហ្វេសប៊ុកគណនីផ្ទាល់ខ្លួន តាមបណ្ដាញទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីម្សិលមិញនេះ។

នេះបើតាមវីដេអូខ្លីមួយ ដែលទើបតែបង្ហោះឡើង បានឲ្យដឹងថា កញ្ញាមិនមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទៀតនោះទេ គឺកញ្ញាប្រើប្រាស់តែទំព័រហ្វេសប៊ុកផ្លូវការមួយប៉ុណ្ណោះ ដែលមានឈ្មោះថា sok pisey official ។ មួយវិញទៀត កញ្ញាក៏បានប្រកាសទៀតថា កញ្ញាមិនទទួលខុសត្រូវ ក្នុងករណីគណនីហ្វេសប៊ុកណាមួយ ធ្វើការវាយប្រហារទៅលើនរណាម្នាក់ ឬអ្នកគាំទ្រនាងអ្វីនោះទេ។

យ៉ាងណាមិញ កញ្ញា សុខ ពិសី ប្រហែលជាធ្លាប់ជួបបញ្ហាអ្វីមួយ ឬជាអាចការការពារទុកមុន ក្នុងករណីមានរឿងអ្វីមួយកើតឡើង ដោយសារតែនាពេលបច្ចុប្បន្ន មានមនុស្សមួយចំនួន បានក្លែងបន្លំឈ្មោះអ្នកដទៃ មិនថាតែឈ្មោះតារាសិល្បៈនោះទេ យកទៅបោកប្រាស់បន្លំ ឬធ្វើការវាយប្រហារទៅលើនរណាម្នាក់ ដោយចេតនា៕

កំណត់ត្រាខ្មែរឡូត៖

ក៏ដូចជា កញ្ញា មាន សូនីតា ក៏ទើបតែប្រកាសក្តែងៗ នូវគណនីហ្វេសប៊ុកពិតរបស់នាងផងដែរ

តារាស្រីមុខស្រស់ មាន សូនីតា បានបង្ហាញពីគណនីហ្វេសប៊ុកមួយចំនួន ដែលបានប្រើប្រាស់រូបថតនាង ក្នុងគោលបំណងអ្វីមួយ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ជាពិសេសរូបនាង ក៏បានអះអាងយ៉ាងច្បាស់ដែរថា រូបនាងមានតែគណនីហ្វេសប៊ុក ឈ្មោះ Sonyta Mean និងទំព័រហ្វេសប៊ុក Mean Sonyta មួយតែប៉ុណ្ណោះ ដែលក្រៅពីនោះ សុទ្ធតែគណនីហ្វេសប៊ុកក្លែងក្លាយទាំងអស់។

ការលើកបញ្ជាក់របស់កញ្ញា មាន សូនីតាបែបនេះ ប្រហែលជារូបនាង ចង់ប្រាប់ទៅកាន់អ្នកគាំទ្រទុកជាមុន កុំឲ្យមានការយល់ច្រឡំ និងគិតខុស ប្រសិនបើបុគ្គលណាមួយ ដែលដាក់រូបនាង បានប្រព្រឹត្តនូវរឿងមិនល្អ។

នេះមិនមែនជាលើកទី១នោះទេ ដែលជនខិលខូច បានប្រើប្រាស់រូបថតតារាប្រុស ស្រីខ្មែរ ដាក់ជា​ Profile ក្នុងគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបន្លំខ្លួន ពោលគឺករណីនេះបានកើតឡើងជាច្រើនដងណាស់មកហើយ កាលពីកន្លងមក ដែលពេលខ្លះ ជនខិលខូចទាំងនោះ បានបោកបញ្ឆោតលុយអ្នកដទៃ ឬក៏បំផ្លាញកិត្តិយសតារាៗក៏មានផងដែរ៕

ខាងក្រោមជាគណនី និងទំព័រ ក្លែងក្លាយ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី