ប្រិយមិត្ដជាច្រើន ឲ្យតែឃើញសម្រស់ពីខាងក្រៅរបស់តារាសិល្បៈ តែងតែយល់ថា ពួកគេពិតជាមានមុខមាត់ស្រស់ស្អាត និងមានរូបសម្បត្ដិល្អស្អាតពីធម្មជាតិ ដូចជាគ្មានអ្វីលាក់បាំងនោះទេ។

តែយ៉ាងណាមិញ ទាំងនេះពេលខ្លះ មិនដូចជាអ្នករាល់គ្នាយល់ឃើញនោះទេ ដូចជា តារាស្រីថៃមួយដួង បានធ្វើឲ្យមហាជន ជាប់ចិត្ដស្រឡាញ់ និងប្រហែលជាពុំដែលគិតថា មានរឿងអាថ៌កំបាំងអ្វីនោះទេ។

នាង Rinrada Thurapan ដែលជាតារាសម្ដែង និងម៉ូដែលមួយដួងក្នុងប្រទេសថៃ បានធ្វើឲ្យទស្សនិកជនថៃ ស្រឡាំងកាំង ក្រោយពីដឹងថា នាងជាមនុស្សកែភេទ។ ទោះជាមានដើមកំណើតជាមនុស្សប្រុសក្ដី តែនាងមានការជឿជាក់ថា នាងជាមនុស្សស្រីដ៏ពិតប្រាកដម្នាក់ ដែលចាប់តាំងពីអាយុ ១៥ឆ្នាំ​មក នាងចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅរបស់ខ្លួន ជាពិសេសក្រោយពីនាង ចូលចិត្ដនៅក្បែរស្រីៗ។

គួរបញ្ជាក់ថា នាង Rinrada ចាប់ផ្ដើមល្បីឈ្មោះ ក្រោយពីនាងសម្ដែងក្នុងរឿងកុនភាគ Lovesick កាលពីឆ្នាំ២០១៤។ ចង់ដឹងសម្រស់នាងស្រស់ស្អាត បែបណា សូមទស្សនារូបភាពនាងខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]