នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ គឺចំថ្ងៃទី ១៤ ១៥កើត និង១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី ១៣ ១៤ និង ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដើម្បីជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានរៀបចំការប្រគំតន្រ្តីពិសេស «អបអរសាទរព្រះរាជពិធីបុណ្យអុំទូក២០១៦» ដែលនឹងចាក់ផ្សាយនៅថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា។

សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា នឹងមានវត្តមានតារាចំរៀងល្បីៗដូចជា៖ អ្នកស្រី ហ៊ឹម ស៊ីវន អ្នកនាង ខាត់ សុឃីម លោកខាត់ ជេមកញ្ញា យ៉ុង ចាន់សុធាវី រួមទាំងសិល្បៈករ សិល្បៈការិនីជាច្រើនរូបទៀត។ ឈានចូលដល់ថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៤ខែវិច្ឆិកា មានការអញ្ជើញចូលរួមពីសំណាក់តារាចំរៀងដូចជា៖ លោក ណយ វ៉ាន់ណេត លោក នូ ស៊ិប កញ្ញាស៊ុន ស្រីពេជ្រ អ្នកនាង គ្រត អ្នកនាង ទូច ស្រីល័ក្ខ លោក នៅ ស៊ីនឿន រួមទាំងសិល្បៈករ សិល្បៈការិនីជាច្រើនរូបទៀត។ ប្រិយមិត្តប្រាកដជាបានប្លែកភ្នែកជាមួយកម្មវិធីប្រគំតន្ត្រី«អបអរសាទរព្រះរាជពិធីបុណ្យអុំទូក ២០១៦» ដែលដំណើរការកម្មវិធីទាំងមូលមានលក្ខណៈបែបប្រពៃណី ទាំងការរៀបចំឆាក ទាំងបទចំរៀង និងការរៀបចំខ្លួនរបស់តារាចំរៀង ថែមទាំងមានឈុតឆាកពិសេសៗ នឹងត្រូវបង្ហាញជូនគ្រប់វគ្គផងដែរ។

កម្មវិធីប្រគំតន្ត្រី «អបអរព្រះរាជពិធីបុណ្យអុំទូក ២០១៦» នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យទី១៣ និងថ្ងៃច័ន្ទទី១៤ ខែវិច្ឆិកា ចាប់ពីវេលាម៉ោង ៧:០០-៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕

ទស្សនាការបង្ហាញសកម្មភាពខ្លីៗសូមចុច៖

https://www.facebook.com/PNNTVCambodia/videos/1247382192000167/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]