(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល ថ្មីមួយទៀតហើយ សម្រាប់តារាចម្រៀង ម៉ៃ សុគន្ធ ដែលបានបាត់មុខពីពិភពសិល្បៈ​យូរមកហើយ ស្រាប់តែមកបង្ហាញវត្តមាន ក្នុងបទថ្មី មានចំណងជើងា «ផ្កាយព្រឹក» ដែលជាសំនៀងដើម របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ប៉ុន្តែការដឹកនាំសម្ដែង ក្នុងបទនេះ ពេលចេញជា MV បានធ្វើឲ្យអ្នកទស្សនា ធ្វើការរិះគន់យ៉ាចាស់ដៃ ព្រោះតែកាយវិកា ក្នុងបទនេះ ហាក់ពុំមែនលើកស្ទួយ ឬលើកតម្កើងបទឲ្យល្បី​បន្ថែមទៀតទេ ផ្ទុយទៅវិញ គឺជាការជាពន្លិច វប្បធម៌ខ្មែរទាំងស្រុង ។

យ៉ាងណាមិញ ក្រោយ MV បទ«ផ្កាយព្រឹក» ដែលជាបទដ៏ល្បី​របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត តាំងពីជំនាន់ដើម រហូតដល់បច្ចុប្បន្ន ត្រូវបានលោក ម៉ៃ សុគន្ធ ច្រៀងជាថ្មីឡើងវិញ​ ធ្វើឲ្យមានការរិះខ្លាំង ខណៈដែលការសម្ដែង របស់តួអង្គប្រុសស្រី មានលក្ខណៈសិចស៊ីហួសថ្លែង រហូតដល់ថ្នាក់តួប្រុសហ៊ានស្រាត ននលគកទៀតផង។

អ្នករស់នៅក្នុងវិស័យសិល្បៈ តារាសម្ដែងសិចស៊ី ដេននី ខ្វាន់ បានសរសេរក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់នាងថា «ខ្ញុំយល់ថាចម្រៀង ហើយនឹងសាច់រឿងអត់ស៊ីគ្នា ទាល់តែសោះ. ហើយក៏មិនគួរ​ណា យកបទមរតកដើម របស់លោកតាស៊ីន ស៊ីសាមុត មកធ្វើចឹងទេ ព្រោះខ្ញុំធ្លាប់មើលការសម្តែង​បទនឹងពីមុនដែរ តែមើលទៅសមសាច់រឿងជាងនេះ​ឆ្ងាយណាស់ មិនមែនចេញមកភ្លាវចឹងទេ ធ្វើនេះធ្វើឲ្យខូចបទមរតកដើម​ អស់ហើយ..!»។

ស្រីស្រស់ ដេននី ខ្វាន់ បានបន្តទៀតថា «បើអាចគួរតែកុំយកមក​បទមរតកដើម មកច្រៀងអីបើចេញ MV មកបែប​នេះ.. ខ្ញុំនិយាយនេះ មិនមិនបានជាន់​ពន្លិចទេ គ្រាន់តែយល់ថា មើលទៅដូចជាមិន​សូវសម ខ្ញុំយល់សមយ័នេះ មិនដូចពីដើមទេ គឺត្រូវមានការ Update ប៉ុន្តែក៏ត្រូវធ្វើសាច់រឿង​ឲ្យស៊ីនឹងចម្រៀងដែរ..!​»។

សូមបញ្ជាក់ថា តារាចម្រៀង ម៉ៃ សុគន្ធ ត្រូវបានគេស្គាល់ថា លោកធ្លាប់ជាអតីតក្រុមតារាចម្រៀង រ៉ុក ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ តារាចម្រៀង ម៉ៃ សុគន្ធ ហាក់បាត់ឈ្មោះលើទីផ្សារ​ចម្រៀង។ ប៉ុន្តែថ្មីៗនេះ លោកបានចេញចម្រៀង​មួយបទ គឺបទ «ផ្កាយព្រឹក» ហើយបែរជាត្រូវមហាជន​រិះគន់ខ្លាំង ព្រោះតែការសម្ដែង​ប្រាស់ចាក ពីអត្ថន័យដើម នៃបទចម្រៀង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ