ភ្នំពេញ៖ តារាស្រី ចូលចិត្តបញ្ចេញភាពស៊ិចស៊ី កញ្ញា សុខ មុន្នីពិសី បានត្អូញត្អែរដាក់អ្នកគាំទ្រ ដែលពេលនេះ រូបនាងកំពុងតែឈឺជាទម្ងន់ តែគ្មានអ្នកណាមើលថែនាងទាល់តែសោះ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដែលឃើញដៃព្យួរសេរ៉ូម ជាមួយនឹងទឹកមុខក្រៀមក្រំ និងស្លេកស្លាំងយ៉ាងខ្លាំង។ ក្នុងនោះ រូបនាងបានសរសេរអមជាមួយនឹងរូបថតថា "ឈឺខ្លួនឯងមើលថែខ្លួនឯង"

ចំពោះពាក្យពេចន៍ដ៏កំសត់ របស់កញ្ញា សុខ មុន្នីពិសី បានធ្វើឲ្យអ្នកគាំទ្រ អាណិតរូបនាង ដែលសូម្បីគ្រួសារ និងគូស្នេហ៍ ក៏គ្មានអ្នកណា មកនៅក្បែរនាងបន្តិច សុខចិត្តឲ្យនាងគេងព្យួរសេរ៉ូមឯកាតែម្នាក់ឯង។ ក្នុងនោះដែរ អ្នកគាំទ្ររបស់នាង ក៏បានជូនពរឲ្យនាង ឆាប់ជាពីជម្ងឺ ទោះបីជាពួកគេ មិនដឹងថា នាងមានជម្ងឺអ្វីក៏ដោយ។

នាពេលបច្ចុប្បន្ន កញ្ញា សុខ មុន្នីពិសី ហាក់ដូចជាមិនសូវលេចមុខសម្តែង តាមរយៈ ថត MV ឬស្ពតពាណិជ្ជកម្ម ដូចសព្វរាល់ដង តែបែរជាយកពេលវេលាទាំងនោះ ទៅដើរកំសាន្តលេង តាមបណ្តាប្រទេសទៅវិញ ប្រហែលជានាង ចង់សម្រាកកាយ ឬដកខ្លួនចេញពីសិល្បៈមួយរយៈ៕  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រីស៊ិចស៊ី ដែលត្រូវបានគេដឹងថា ជាបងប្អូនជីដូនមួយ នឹងតារាចម្រៀង មាស សុខសោភា គឺកញ្ញា សុខ មុន្នីពិសី បានផ្ដល់ចំណីអារម្មណ៍ថ្មីដល់ អ្នកនៅក្នុងបណ្ដាញសង្គម ដោយបង្ហោះរូបភាពប៊ីគីនី ជាច្រើនប៉ុស្តិ៍។

តារាស្រីចូលចិត្តបង្អួតសាច់ខ្ចីសឹងគ្រប់ពេល កញ្ញា សុខ មុនី្នពិសី បានធ្វើដំណើរកម្សាន្ដទៅប្រទេសថៃ ជាមួយនឹងមិត្តភក្តិស្រីៗប៉ុន្មាននាក់របស់នាង។ អ្វីដែលសំខាន់ តារាស្រីរូបនេះ គឺពិតជាមិនភ្លេច ក្នុងការបង្អួតសម្រស់ដើមទ្រូង ជាមួយនឹងឈុត ប៊ីគីនីរឹបរាង ពណ៌ខ្មៅក្រឡារបស់នាងនោះទេ នៅក្នុងអាងហែលទឹក និងលើឆ្នេរសមុទ្រ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ សម្រាប់ កញ្ញា មុនី្នពិសី ដែលហ៊ានចាយសម្រស់ស្លៀកឈុតស៊ិចស៊ី ទាក់ភ្នែកមហាជនរាប់រយនាក់នោះទេ ពោលគឺនាងតែងស្លៀកពាក់បែបនេះជារឿយៗ រាល់ពេលនាងចេញទៅ ដើរកំសាន្តតាមឆ្នេរសមុទ្រ ក្នុងស្រុក និងក្រៅស្រុក និងនៅក្នុងឱកាសពិធីបុណ្យជប់លៀងសំខាន់នានា ដូចជាថ្ងៃខួបកំណើតនាងជាដើម៕

ខាងក្រោមនេះ ជារូបភាពរបស់ កញ្ញា មុន្នីពិសី ដែលផ្ដិតឡើងក្នុងដំណើរកម្សាន្ដ ក្នុងប្រទេសថៃនាពេលថ្មីៗនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]