អាមេរិក៖ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍កាលពីអំឡុងខែមេសាកន្លងទៅ Pacquiao បានឡើងសង្វៀនប្រកួតជាថ្មីម្តងទៀត ដោយកាលពីប៉ុន្មានម៉ោងមុននេះ បានប្រកួតឈ្នះ ដណ្តើមខ្សែក្រវ៉ាត់ WBO Welterweight ពីកីឡាករប្រដាល់សញ្ជាតិអាមេរិក Jessie Vargas ក្នុងលទ្ធផលពិន្ទុជាឯកច្ឆន្ទ ក្រោយចប់ទឹកទី១២ ។

អស់រយៈពេល៧ឆ្នាំហើយ ដែល Pacquiao ខកខានផ្តួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹក ពោល៧ឆ្នាំមកនេះ គឺសុទ្ធតែឈ្នះដោយពិន្ទុទាំងអស់។ តែយ៉ាងណាក៏ដោយ ជ័យជំនះកាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យកីឡាករប្រដាល់វ័យ៣៨ឆ្នាំរូបនេះ ក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់១១សម័យ ក្នុងអាជីពរបស់គាត់។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះក៏មានការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់អ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather ផងដែរ ដោយអ្នកប្រដាល់រូបនេះ បានមកអង្គុយមើល Pacquiao ប្រកួត។  

ថ្លែងប្រាប់ពិធីករក្រោយបញ្ចប់ការប្រកួត Pacquiao បានឲ្យដឹងថា «ខ្ញុំពិតជារីករាយជាមួយនឹងការប្រកួតមួយនេះ។ ខ្ញុំមានថាមពលពេញខ្លួន ខ្ញុំមានអារម្មណ៍ថាអស្ចារ្យនៅគ្រប់ទឹកទាំងអស់។ តែយ៉ាងណាមិញ ក៏សុំទោសចំពោះអ្នកគាំទ្រផងដែរ ដែលខ្ញុំមិនអាចផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកបាន»

គួរបញ្ជាក់បន្ថែមទៀតផងដែរថា Pacquiao នឹងវិលត្រលប់មកសង្វៀនម្តងទៀតនៅឆ្នាំក្រោយក្នុងអំឡុងខែកញ្ញា ចំនែកឯដៃគូប្រកួតវិញ គឺម្ចាស់ជើងឯក WBO រូបនេះ នឹងទទួលស្វាគមន៍គ្រប់គ្នាមិនថានរណានោះទេ ក្នុងនោះពិធីករក៏បញ្ចេញឈ្មោះ Floyd ផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ Pacquiao នៅតែរក្សាជំហទទួលប្រកួតជានិច្ច៕

ចុះប្រិយមិត្តវិញចង់ឃើញ Pacquiao ប្រកួតជាមួយ Floyd ម្តងទៀតទេ?    

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]