ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ហើយត្រូវបានរថយន្តធុនធំ មួយគ្រឿងបុក នៅវេលាម៉ោង ១ និង២០នាទីយប់ ឆ្លងចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា រថយន្ត បានបើកមកពីទិសខាងលិច ចំណែកម៉ូតូជិះគ្នា២នាក់ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់មុខ បូរីញូថោន ម៉ូតូបានបើក ឆ្លងផ្លូវសំដៅ បូរីញូថោន ក៏បានបុកគ្នា និងរថយន្តពេញទំហឹង ហើយត្រូវរថយន្ត អូសម៉ូតូនិងមនុស្ស ទៅមុខជិត១០ម៉ែត្រ ធ្វើអោយបុរសទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នគរបាលបានចុះ ទៅត្រួតពិនិត្យ វាស់វែង បញ្ជូនរថយន្តនិងម៉ូតូ ទៅការិយាល័យ នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំណែកសព បុរសទាំងពីរនាក់ សមត្ថកិច្ចដឹកយកទៅ តម្កល់នៅវត្ត ទួលក្រសាំង ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ប្រភព៖ ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក៏ដូចជា កាលពីម្សិលមិញនេះក៏មានករណីនារីវ័យក្មេង២នាក់ គ្មានពាក់មួកសុវត្ថិភាពដូចគ្នា បុកគ្នាមួយទំហឹង បណ្តាលឲ្យឈាមស្រោចពេញខ្លួន។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ កាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យនារីវ័យក្មេង២នាក់ បានរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន។

បើផ្អែកតាមរូបថត និងវីដេអូដែលគណនីហ្វេសប៊ុកឈ្មោះ Ty Veasna បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅមុខមន្ទីរពេទ្យកំពង់កណ្តាល ខេត្តកំពត ដោយម៉ូតូ២គ្រឿង បានបុកគ្នាយ៉ាងខ្លាំង បណ្តាលឲ្យនារីវ័យក្មេង២នាក់ មានម្នាក់ជាសិស្សសាលា បានដួលសន្លប់ និងឈាមស្រោចពេញខ្លួន គួរឲ្យអាណិត។

អ្វីដែលចាប់អារម្មណ៍ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺសង្កេតឲ្យឃើញថា នារីវ័យក្មេង មិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ មិនបានពាក់មួកសុវត្ថិភាពដូចគ្នា ហើយជាមួយការជិះម៉ូតូ ក្នុងល្បឿនលឿនដូចគ្នាទៀតនោះ ទើបធ្វើឲ្យពួកគេរងរបួសធ្ងន់ធ្ងរយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានព្យាយាមលើកម៉ូតូពួកគេ តែអ្នកខ្លះ បានសុខចិត្តថតរូបបង្ហោះទៅវិញ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន រិះគន់ផងដែរ។

ប៉ុន្តែយ៉ាងណាមិញ ខ្មែរឡូតជូនពរឲ្យប្អូនស្រីទាំងពីរ ឆាប់ជាសះស្បើយ ដើម្បីអាចប្រកបការងារ រឺបន្តការសិក្សាបានជាធម្មតាឡើងវិញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]