ថៃ៖ សម្រាប់តារាសម្តែងស្រីស្រស់ស្អាត មានកេរ្តិ៍ឈ្មោះល្បី ដែលកំពុងតែក្លាយខ្លួនទៅជាអ្នកម្តាយដ៏វ័យក្មេងនៅថ្ងៃអនាគត នាង Pat Napapa ត្រូវបានគេដឹងឮពេញប្រទេសផងដែរថា នាង និងគូស្នេហ៍មិនទាន់បានរៀបការ ទៅតាមប្រពៃណីរបស់ខ្លួននៅឡើយទេ ថែមទាំងបានបើកបង្ហាញជាសារធាណៈ ថា នាងកំពុងតែពពោះកូនមុនថ្ងៃរៀបការទៀតផង។ 

ប៉ុន្តែទើបតែកាលពីថ្ងៃទី១ វិច្ឆិកា ដើមខែថ្មីនេះ ស្រាប់តែ លោក Benz ដែលជាប៉ាបង្កើតរបស់ក្មេងក្នុងផ្ទៃ Pat Napapa បាននាំនាងទៅហាងកាត់សម្លៀកបំពាក់ ដើម្បីជ្រើសរើសម៉ូត វាស់ទំហំរូបរាងត្រៀមកាត់ឈុតអាពាហ៍ពិពាហ៍ នៅពេលខាងមុខដ៏គួរឱ្យភ្ញាក់ផ្អើល។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានពាក់អាវគូស្នេហ៍បណ្តើរគ្នាយ៉ាងសាកសម ផ្អែមល្ហែមជាមួយគ្នាដូចស្ករ។

អ្នកគាំទ្រជាច្រើន របស់តារាស្រីរូបនេះ ពិតជាសប្បាយចិត្តណាស់ នឹកស្មានមិនដល់សោះថា ទីបំផុត Benz ព្រមនាំ Pat Napapa មកកាត់ឈុតត្រៀមរៀបការហើយ ទាំងដែលរាប់ថយក្រោយ មិនប៉ុន្មានខែទៀតផង កូនប្រុសរបស់ពួកគេនឹងត្រូវសម្រាលចេញ មកឃើញពិភពលោកនេះទៅហើយយ៉ាងណាក្តី។ ពេលវេលាដើរទៅមុខយ៉ាងលឿនមិនឈប់ទ្រឹង នៅរង់ចាំនរណាម្នាក់ឡើយ ធ្មេចបើកៗ នាង Pat Napapa ពពោះកូនប្រុសមួយទាំងមូលនៅក្នុងផ្ទៃ ឈានចូលក្បាល៦ខែទៅហើយ ដោយពោះក៏កាន់តែធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

តើពួកគេនឹងមានគម្រោងរៀបការជាមួយគ្នា ក្រោយសម្រាលកូនរួច ឬនាំគ្នាចូលរោងការនៅក្នុងពេលដ៏ខ្លីខាងមុននេះ? ការពិតយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយមានតែចាំមើលតារាស្រីរូបនេះបន្តទៅទៀត ជាពិសេសអ្នកគាំទ្រទាំងអស់ក៏បាននាំគ្នាជូនពរគូស្នេហ៍ក្មេងវ័យមួយគូនេះ ឱ្យមានសុភមង្គលជានិច្ច នៅក្នុងជីវិតគ្រួសារ ដែលនឹងមានភាពពេញលេញច្បាស់លាស់ ជារូបរាងនៅថ្ងៃខាងមុខ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]