រាជធានីភ្នំពេញ ៖ ​អ្នក​គួក​ជេ​រថយន្ត​ពីរ​នាក់​​ប្តី​ប្រពន្ធត្រូវ​ចោរ​ប្លន់​​ប្រដាប់​អាវុធ ​​ភ្ជង់​​និង​វាយ​បំបែក​​ក្បាល​ដោយ​កាំភ្លើង​​ខ្លីប្លន់​​យក​កាបូប​​លុយ​​ មាន​ប្រាក់​​ជាង​១.០០០​ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​២​គ្រឿងគេ​ច​ខ្លួន​ទៅ​បាត់​ ខណៈ​​ពេល​ត្រឡប់​​ពី​ប្រកប​មុខរបរ​វិញ​ជិះ​រថយន្ត​​ដល់​មុខ​លំនៅឋាន។ ហេតុការណ៍​​នេះ​បាន​កើ​ត​​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១២៣ ​ផ្លូវលេខ​២៧ ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ កាលពីវេលា​ម៉ោង​​៨​និង​១៥​នាទី​យប់​ថ្ងៃទី​២៧ កុម្ភៈ ២០១២។

ទាក់ទិន​នឹង​​សកម្ម​ភាព​ប្លន់​ខាង​លើ​​នេះ​បាន​ឱ្យ​ ដឹងថា ​មុន​ពេល​កើត​ហេតុ​ឈ្មោះ​ឈុន ​ប៉ី​យុង ភេទ​​ប្រុស អាយុ​៣៨ឆ្នាំ ​បាន​ជិះ​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ស្ករ ​រួម​​ដំណើរ​ជា​មួយ​ប្រពន្ធ​​ត្រឡប់​មក​ពី​កន្លែង​​ទិញ​លក់​​រថយន្ត​​នៅ​ ម្តុំ​​វត្ត​ភ្នំវិញ ​លុះ​ធ្វើ​ដំណើរ​​វដល់​មុខ​លំនៅ​ឋាន​ក៏​ឈប់​​រថយន្ត​ត្រៀម​​លក្ខណៈ​​បើក​ចូល ​ផ្ទះ ប៉ុន្តែ​​ខណៈ​ពេល​នោះ​​ក៏លេច​មុខ​​ជន​ប្រដាប់អាវុធ​​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​​ស្ទុះ​ចូល​មក​ធ្វើ​សកម្ម​​ភាព​ភ្ជង់​ប្លន់​​យក​កាបូប​ លុយ​ពី​ភរិយារ​បស់​​​ឈ្មោះ​ឈុន ប៉ីយុង ដែល​មាន​លុយ​​ជាង​១.០០​០​ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​ថ្មីៗ​ចំនួន​២​គ្រឿង​រួច​ហើយ​គេច​ខ្លួន​បាត់ ។ ​ចំណែកឯ​ឈ្មោះ​​ឈុន ប៉ីយុង ​ត្រូវ​ចោរ​ប្លន់​ភ្ជង់ និង​វាយ​បំបែក​ក្បាល​ដោយ​​ស្នាប់​កាំភ្លើង​​ខ្លី​បែក​ឈាម​​ហូរ​រហាម ។ បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​​យក​បាន​កាបូប​ប្រាក់​​ហើយ​ ក្រុមចោរ​ប្លន់​​បាន​នាំគ្នា​​ឡើង​ជិះ​ម៉ូតូ​បក្ស​ពួក​របស់​គេ​បើក​រត់​បាត់ ​​អស់​ ហើយ​​បាញ់​រះ​គំរាម​លើ​​អ្នក​ភូមិ​ចំនួន​៣​គ្រាប់​​បន្ថែម​ទៀត ។

ចំពោះ​ករណី​ខាង​លើ​​នេះ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ សន្និដ្ឋាន​ថា ​អំពើ​ប្លន់​​នេះ​មាន​ចរិត​ជា​រឿង​គំនុំ​​នៃ​មុខ​របរ​រក​ស៊ី​​របស់​ឈ្មោះ​​ ឈុន ប៉ី​យុង ។ ប៉ុន្តែ​សមត្ថ​កិច្ច​​ក៏​ពុំ​បាន​​បដិ​សេធ​​ចោល​​នូវសកម្ម​ភាព​ប្លន់​​ទាំង​ ស្រុង​ដែរ ព្រោះ​បទ​ល្មើស​ជាក់​ស្តែង​​គឺ​ជាសកម្ម​ភាព​ប្លន់ ។ ​សូម​រំលឹកថា ​កាលពីព្រឹក​ថ្ងៃទី​២៥ ​កុម្ភៈ ២០១២ ​ក៏​មាន​អំពើ​ភ្ជង់​​បាញ់​ប្លន់​​យក​​ម៉ូតូ​​ម៉ាក​ C125 ​ស៊េរី​ឆ្នាំ​២០១២ ​មួយ​គ្រឿង ​ពីគ្រូបង្រៀន​​ម្នាក់ ប៉ុន្តែ​ពុំ​បណ្តាល​​ឱ្យ​រង​របួស​ម្ចាស់​ម៉ូតូ​ឡើយ។ ​ហេតុការណ៍​​កាលពីពេល​កន្លង​​មក​ថ្មីៗ​នេះ​​បាន​​កើត​មាន​ឡើង​នៅ​មុខ​ ទីស្នាក់​ការ​​មន្ត្រី​នគរបាល​​ប៉ុស្តិ៍រដ្ឋ​បាល​​ស្ទឹង​​​​មានជ័យតែម្តង។

ករណីដោយ​ឡែក​​​មួយ​ទៀត​កាល​ពី​​រសៀល​ថ្ងៃទី​២៧ កុម្ភៈ​ ២០១២ ​មាន​ចោរ​ប្លន់​ម្នាក់​ប្រើ​ប្រាស់​​មធ្យោ​បាយ​​ថ្មើ​រជើង​ប្រដាប់​ដោយ​​ដាវ ​សាមូ​រ៉ៃ​មួយ​ដើម​បាន​ភ្ជង់​ប្លន់​យក​​ទូរស័ព្ទ​ដៃ​​ពី​សិស្ស​វិទ្យា​ល័យ​​ ​ច្បារ​អំពៅ​ម្នាក់​​នៅ​ខាង​ក្រោយ​​សាលា​ យក​បាន​ខ្សែ.ក​ប្លាទីន​​​១​ខ្សែ​ ​ទម្ងន់​២​ជី និង​ទូរស័ព្ទ​​ដៃ​​ម៉ាក​អាយ​ហ្វូន​១​គ្រឿង​​ទៅ​បាត់​​ប៉ូលិស​​កំពុងត្រជាក់​ ល្ហឹម​​​នៅឡើយ​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]