ជប៉ុន៖ បទ PPAP ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោក Guinness World Records ជា បទដែលខ្លីជាងគេ តែទទួលបានជោគជ័យខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Guinness World Records កាលពីថ្ងៃទី២៨ ខែតុលាម្សិលមិញនេះ។

លោក Pikotaro ដែលជាតារាកំប្លែងជប៉ុន ដ៏ល្បីមួយរូប និងជាម្ចាស់បទ PPAP ដែលល្បីខ្លាំងពេញពិភពលោក ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ប្រគល់លិខិតទទួលស្គាល់ កំឡុងក្នុងកម្មវិធីមួយក្នុងទីក្រុងតូក្យូ កាលពីម្សិលមិញ សម្រាប់បទចម្រៀងដែលមានរយៈពេលខ្លីជាងគេ តែជោគជ័យខ្លាំង។

ពេលនេះ បទចម្រៀង PPAP (Pen-Pineapple-Apple-Pen) បានកាន់តំណែងជាបទចម្រៀង ដែលមានរយៈពេលខ្លីជាងគេ ហើយបានឈរនៅក្នុងតារាងកំពូលបទចម្រៀងទាំង ១០០ Billboard Hot 100 របស់អាមេរិក សម្រាប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ ស្របពេលបទនេះ មានត្រឹម៤៥វិនាទីប៉ុណ្ណោះ។

បច្ចុប្បន្ន បទចម្រៀង PPAP (Pen-Pineapple-Apple-Pen) នេះ មានអ្នកចូលទស្សនាច្រើនជាង ៦៧លានដងទៅហើយ ចាប់តាំងពីបានបង្ហោះចូលទៅក្នុង YouTube កាលពីខែសីហា ឆ្នាំ២០១៦ ហើយវាក៏ជាបទចម្រៀងសំណព្វចិត្តរបស់តារាចម្រៀង POP សញ្ជាតិកាណាដា Justin Bieber ផងដែរ។

វីដេអូចម្រៀងដែលមានរយៈពេលខ្លី តែជោគជ័យខ្លាំងនេះ ត្រូវបានផលិតឡើងដោយចំណាយប្រាក់អស់ចំនួន ១០០,០០០យ៉េន ឬ ៩៥០ដុល្លារ តែប៉ុណ្ណោះ ដោយមានត្រឹមតែសម្លៀកបំពាក់មួយឈុត និងទំនុកច្រៀង “I have a pen. I have an apple. Apple pen” យ៉ាងខ្លីតែប៉ុណ្ណោះ។

លោក Pikotaro វ័យ ៥៣ឆ្នាំ ដែលជាតារាកំប្លែងជប៉ុន ដ៏ល្បី បានថ្លែងពេលទទួលលិខិតទទួលស្គាល់ ពី Guinness World Records នៅទីក្រុងតូក្យូ ថា ខ្ញុំពិតជាភ្ញាក់ផ្អើល ដោយសារបទនេះល្បីភ្លាមៗបែបនេះ”។ លោកបន្តថា “ហើយបើគ្មានឥទ្ធិពលពី Justin Bieber ខ្ញុំគិតថា ប្រហែលជាមានមនុស្សតែ ៤នាក់ទេមើលទៅ ដែលមានវត្តមាននៅទីនេះ។ ខ្ញុំនឹងបង្កើតបទចម្រៀងបែបបកំប្លែងថ្មីៗ ជាច្រើនទៀត”៕ 

ទស្សនាបទ បទ PPAP ខាងក្រោម៖

ប្រភព៖ GuinnessWorldRecords

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]