កម្មវិធី Love and Care គឺជាការផ្តួចផ្តើមនៃកម្មវិធីស្ម័គ្រចិត្តក្នុងតំបន់ និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់ សម្រាប់កម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំជាសកលរបស់ ក្រុមហ៊ុនសាមសុងក្នុងឆ្នាំ 2016 ដែលមានបុគ្គលិកចំនួន 56 នាក់ មកពីប្រទេសទាំង 11 មកចំណាយពេលវេលាដ៏មានតម្លៃជាមួយនឹង កុមារក្នុងប្រទេសកម្ពុជាដែលមានចំនួនលើសពី 2,800

ភ្នំពេញ៖ សម្រាប់ឆ្នាំនេះ អ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមហ៊ុនសាមសុងក្នុងអាស៊ីអាគ្នេយ៍ និងអូសេអានី បាននាំគ្នាមកចូលរួមក្នុងកម្មវិធី ‘Samsung Love and Care’ ដែលជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិកសាមសុង។ ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់សាមសុង ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ កម្មវិធីនេះបានភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា និងធនធានផ្សេងៗទៀត ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាក្នុងឆ្នាំនេះ។

ដោយជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំ ជាសកលរបស់ក្រុមហ៊ុនសាមសុង កម្មវិធី Samsung Love and Care បានប្រមូលបុគ្គលិកស្ម័គ្រចិត្ត ជាច្រើននៅទូទាំងតំបន់។ ចាប់ផ្តើមពីថ្ងៃទី 24 ខែតុលា ឆ្នាំ 2016 មានបុគ្គលិកស្ម័គ្រចិត្តសរុបចំនួន 56 អ្នកបានចុះសួរសុខទុក្ខកុមាររស់នៅក្នុង សហគមន៍កម្ពុជាលើសពី 2,800 អ្នកក្នុងរយៈពេលបីថ្ងៃ។ 

លោកស្រី Irene Ng អនុប្រធានទទួលបន្ទុកផ្នែកសាជីវកម្មទីផ្សារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនសាមសុង យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម និងរួមចំណែកជាមួយនឹងសហគមន៍។ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតប វិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្តកាលពីឆ្នាំមុន យើងពិតជារំភើបដែលបានបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តួចផ្តើមដ៏មានន័យខ្លឹមសារនេះ។ យើងជឿជាក់ថាបច្ចេកវិទ្យា អាចជួយពង្រឹងដល់សមត្ថភាព និងចំណេះដឹងរបស់យុវជន ហើយយើងចង់បង្កើត ការផ្លាស់ប្តូរវិជ្ជមាន សម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងយកចិត្តទុកដាក់លើការ រស់នៅរបស់កុមារ។ សម្រាប់បុគ្គលិករបស់យើង នេះជាឱកាសដ៏ល្អមួយ ក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍ក្នុងប្រទេសកម្ពុជា។»

រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលដូចជា អង្គការ ដើម្បីស្នាមញញឹមនៃកុមារ (PSE) និងអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុង បានរៀបចំសកម្មភាពអប់រំ និងការកម្សាន្តផ្សេងៗ សម្រាប់កុមារកម្ពុជានិងនាំមកនូវភាពសប្បាយរីករាយជូនសហគមន៍។ ជាមួយនឹងការប្រើប្រាស់ សាមសុងថេបប្លេត និងកម្មវិធីសិក្សា អ្នកស្ម័គ្រចិត្តបានបង្កើត ភាពស្និទ្ធស្នាលជាមួយនឹងកុមារតាមរយៈការលេងល្បែងអប់រំ បង្រៀនពួកគាត់នូវជំនាញគិតលេខនិងអក្ខរកម្ម។ អ្នកស្ម័គ្រចិត្តថែមទាំងបានជួយកែលំអសាលារៀន ដូចជាការលាបជញ្ជាំងថ្នាក់រៀន តុឲ្យមានពណ៌ស្រស់ស្អាត ព្រមទាំងជួយបង្រៀន កុមារឲ្យចេះដាំដើមឈើ ថែរក្សាបរិស្ថាន និងការផ្លាស់ប្តូរវប្បធម៌ដ៏គួរឲ្យកត់សម្គាល់។

លោកស្រី Madam Elisabeth Bardon-Debats ដែលជាសមាជិកក្រុមប្រឹក្សាភិបាល បណ្តោះអាសន្ននៃអង្គការ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពួកយើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រុមហ៊ុនសាមសុង ក្នុងការខិតខំប្រែងប្រែងជួយ ដល់ក្មេងអនាថាក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញការប្តេជ្ញាចិត្ត និងភាពសប្បាយរីករាយ ចេញពីអ្នកស្ម័គ្រចិត្ត ដែលបាននាំមកឲ្យមាន ការផ្លាស់ប្តូរវិជ្ជមានមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាពិត ជាមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាដែលយើង ប្រឈមមុខជារឿយៗ ក្នុងការអប់រំកុមារ ហើយយើងឃើញថា វាក៏បានផ្តល់លទ្ធផលវិជ្ជមានផងដែរ។»

អ្នកស្រី Phymean Noun (ភីមាន នួន) ដែលជានាយកប្រតិបត្តិ នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បានបង្ហាញចំណាប់អារម្មណ៍ថា៖ «កូនៗរបស់យើង ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានបង្កើតភាពជិតស្និទ្ធ ជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់សាមសុង។ នេះជាឱកាសដ៏ល្អមួយ ដែលកម្រនឹងមាន ព្រោះពួកគាត់មិនសូវមានឱកាសក្នុងការជួបនឹងមនុស្ស មកពីប្រទេសផ្សេងៗ និងរៀនសូត្រពីវប្បធម៌របស់ពួកគេ ហើយយើងសង្ឃឹមថាយើង នឹងបានធ្វើការជាមួយសាមសុង ដើម្បីបន្តជួយឧបត្ថម្ភដល់កុមារកម្ពុជានាពេលអនាគត។» 

Jo Lal, បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងមកពីប្រទេស New Zealand បានបង្ហាញចំណាប់អារម្មណ៍ថា៖ «វាគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ! ទោះបីជាកម្មវិធីនេះមានរយៈពេលតែបីថ្ងៃ ប៉ុន្តែខ្ញុំជឿជាក់ថាការរួម ចំណែកតិចតួចនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងជីវិត របស់កុមារទាំងអស់នេះ។ ខ្ញុំនឹងរង់ចាំចូលរួមកម្មវិធីនេះម្តងទៀតនៅឆ្នាំក្រោយ។»

កិច្ចខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋនៅ ក្នុងប្រទេសកម្ពុជា Ongoing Citizenship Outreach Efforts in Cambodia

ក្រៅពីការរៀបចំកម្មវិធី Love and Care ក្រុមហ៊ុនសាមសុងថែម ទាំងបានចូលរួមជួយជម្រុញ គំនិតផ្តួចផ្តើមសម្រាប់សហគមន៍ នៅក្នុងប្រទេសកម្ពុជា។ សាមសុងយល់ឃើញថាការអប់រំ គឺជាគ្រាប់ពូជនៃគំនិតច្នៃប្រឌិត ដូច្នោះហើយ សាមសុងបាន បង្កើតកម្មវិធីដែលគាំទ្រដល់វិ ស័យអប់រំរបស់យុវជន និងបណ្តុះបណ្តាលការងារតាមរយៈបច្ចេកវិទ្យា សេវាកម្ម និងជំនាញរបស់យើង។ ស្របជាមួយនឹងវិធីសាស្រ្តនេះផងដែរ សាមសុងសាខាកម្ពុជា បានចូលរួមគំនិតផ្តួចផ្តើមបី ជូនប្រជាពលរដ្ឋក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមានដូចខាងក្រោម៖

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា Samsung Tech Institute វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា Samsung Tech Institute បង្កើតទ្បើងក្នុងឆ្នាំ 2014 គឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈដែលយុវជនអាចសិក្សាពីមូលដ្ឋាននៃព័ត៌មានវិទ្យា និងជំនាញវិស្វកម្ម។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់ជូនយុវជននូវឱកាសជាច្រើន ក្នុងការឈានទៅរកអនាគតល្អ ប្រសើរសម្រាប់ខ្លួន និងដោះស្រាយកង្វះខាតទេពកោសល្យបច្ចេកទេសក្នុងឧស្សាហកម្ម។ មកទល់សព្វថ្ងៃនេះ វគ្គបណ្តុះបណ្តាល Tech Institute របស់សាមសុងសាខាកម្ពុជា បានបណ្តុះបណ្តាលសិស្សលើសពី 190 នាក់ ដោយផ្តល់ជូនពួកគាត់ជាមួយ នឹងថ្នាក់រៀនដ៏មានផាសុកភាព និងមេរៀនសម្រាប់អនុវត្ត ក្នុងគោលបំណង សម្រាប់ចាប់យកការងារនាពេលអនាគត។

សៀវភៅរឿងនិទានសម្រាប់កុមារ ក្នុងគោលបំណង ដើម្បីបណ្តុះនូវទម្លាប់អានដ៏ល្អសម្រាប់កុមារនៅសាលាបឋមសិក្សា សាមសុងសាខាកម្ពុជា បានឧបត្ថម្ភសៀវភៅរឿងនិទានចំនួន 5,000 ក្បាលជូនទៅដល់ក្រសួងអប់រំ ហើយបន្ទាប់មកបានចែកចាយជូនទៅដល់បឋមសិក្សានៅ តាមបណ្តាខេត្តផ្សេងៗ។ គំនិតផ្តួចផ្តើមនេះបានបង្កើតទ្បើងដោយសារកង្វះខាតសម្ភារៈ សិក្សាសម្រាប់កុមារ ដែលកំពុងសិក្សានៅក្នុងថ្នាក់បឋមសិក្សា ហើយមកទល់សព្វថ្ងៃនេះ មានសិស្សលើសពី 15,000នាក់ មកពីសាលាបឋមសិក្សាចំនួន 50 ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដែលបានទទួលប្រយោជន៍ ពីគំនិតផ្តួចផ្តើមនេះ។

គាំទ្រគម្រោងអភិរក្សអង្គរវត្ត សាមសុងសាខាកម្ពុជា ក៏បានសហការជាមួយនឹងអជ្ញាធរជាតិ សម្រាប់ការការពារ និងគ្រប់គ្រងប្រាសាទអង្គរ នៅក្នុងតំបន់នៃខេត្តសៀមរាប (APSARA) ដើម្បីជួយក្នុងការអភិរក្សប្រាង្គប្រាសាទអង្គរវត្ត។ ជាមួយនឹងការដាក់បង្ហាញផលិតផលរបស់ Galaxy J ស៊េរី នៅក្នុងប្រទេសកម្ពុជា សាមសុងសាខាកម្ពុជា បានធ្វើឲ្យទូរស័ព្ទដៃទាំងនេះក្លាយ ជាផលិតផលក្នុងស្រុក ដោយភ្ជាប់មកនូវជាមួយនឹងរូបភាព ប្រាង្គប្រាសាទអង្គរវត្ត នៅលើប្រអប់និងរូបតំណាងប្រាសាទអង្គរវត្តនៅលើទូរស័ព្ទផ្ទាល់។ លើសពីនេះទៅទៀត សាមសុងសាខាកម្ពុជាបានឧបត្ថម្ភទឹកប្រាក់ចំនួន មួយមុឺនរៀល (2.5 ដុល្លារសហរដ្ឋអាមេរិក) លើចំនួនទូរស័ព្ទដែលបានលក់ចេញ ទៅដល់ APSARA ។ ក្រុមហ៊ុនសាមសុងរំពឹងថាការរួមចំណែកពីការលក់ទូរស័ព្ទ Galaxy J ស៊េរីនេះ នឹងឈានដល់ ដប់មុឺនដុល្លារសហរដ្ឋអាមេរិក នៅខែធ្នូ ឆ្នាំ 2016៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]