សាំងហ្គាពួរ៖ ក្នុងជីវិតរស់នៅបច្ចុប្បន្ននេះ យើងសង្កេតឃើញថា យុវជនមួយចំនួនហាក់បីដូចជាព្រងើយកន្តើយ មិនសូវមានពេលវេលាសម្រាប់គ្រួសារប៉ុន្មានទេ ដោយយកលេសថារវល់នេះ រវល់នោះ ដូចនេះហើយធ្វើឲ្យទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ មានសភាពកាន់តែឆ្ងាយទៅៗ ថ្វីត្បិតរស់នៅក្រោមដំបូលផ្ទះតែមួយក្តី។

ជាក់ស្តែងនៅក្នុងវីដេអូមួយ ដែលមានចំណងជើងថា «Family Portrait» របស់សាំងហ្គាពួរ ក៏ដូចគ្នាដែរ គឺបានឆ្លុះបញ្ចាំងពីតថភាពពិតនៃទំនាក់ទំនងរវាងឪពុកនិងកូន ដែលមិនសូវមានពេលវេលាសម្រាប់គ្នា ប៉ុន្តែលទ្ធផលចុងក្រោយ នៅពេលដែលកូនប្រុសស្វែងរកការពិត ទើបដឹងថា ទំហំទឹកចិត្តនៃក្តីស្រលាញ់របស់ឪពុកធំធេងប៉ុណ្ណា រហូតធ្វើឲ្យកូនប្រុសរំជួលចិត្តស្រក់ទឹកភ្នែក។

នៅក្នុងវីដេអូនេះ ក៏បានបង្ហាញឲ្យឃើញបន្ថែមទៀតថា បុរសជាឪពុកតែងតែចង់មានទំនាក់ទំនង ក៏ដូចជាពេលវេលាឲ្យកាន់តែច្រើនជាមួយកូនប្រុស ប៉ុន្តែកូនប្រុសវិញតែងតែឆ្លើយថាគ្មានពេលទំនេរ នៅពេលដែលគាត់ត្រូវការ។

រហូតដល់ថ្ងៃមួយ បុរសជាឪពុក បានពឹងឲ្យកូនប្រុសជួយផ្ទេរ និងចម្លងរូបភាពពីទូរស័ព្ទរបស់គាត់ ស្រាប់តែកូនប្រុសបានឃើញនូវរឿងម្យ៉ាងដែលនឹកស្មានមិនដល់ រហូតធ្វើឲ្យរូបគេទប់ទឹកភ្នែកពុំបាន៕

ដូច្នេះបើចង់ដឹងរឿងរ៉ាវទៅជាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ Stomp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]