នារីក្មេងម្នាក់បានព្យាយាមបញ្ចប់ជីវិត ខ្លួនឯងដោយយក កូនកាំបិតមកអារកដៃ នៅក្នុងរថយន្តក្រុង។ ហេតុការនេះធ្វើអោយ អ្នករួមដំណើរក្នុងរថយន្តក្រុង ជាមួយនាងទាំងអស់ភ័យស្លន់ស្លោរយ៉ាងខ្លាំង ក្នុងពេលភ្លាមនោះដែរតៃកុងឡានក៏បានហៅ ឡានពេទ្យអោយមកសង្គ្រោះនាង។ អ្នករួមដំណើរជាមួយបាន បានជួយរុំរបួស អោយនាង ប៉ុន្តែនាងមិនព្រមអោយគេជួយសង្គ្រោះ នោះទេ។ មិនយូរប៉ុន្មានឡានពេទ្យក៏មកដល់ ក្រុមគ្រូពេទ្យចំណាយពេលរហូតដល់ទៅ ១ ម៉ោងទើបអាចនិយាយបញ្ចុះបញ្ចូលនាង អោយទៅមន្ទីរពេទ្យបាន ប៉ុន្តែបន្ទាប់ពីក្រុមប៉ូលីសដើរចេញពីមន្ទីរពេទ្យ នាងក៏ព្យាយាមរត់គេចខ្លួនចេញម្តងទៀត។ តាមការសាកសួរបានអោយ ដឹងថា នាងកើតនៅឆ្នាំ ១៩៨៦ មកពីខេត្តស៊ីឈាន់។ នាងចង់បញ្ចប់ជីវិតខ្លួនឯង ដោយសារតែនាង អស់សង្ឃឹមក្នុងជីវិតពេក។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]