(ភ្នំពេញ)៖ រូបថតជាច្រើនសន្លឹកបង្ហាញពីភាពសិចស៊ី ស្រើបស្រាល បញ្ចេញសាច់គល់ភ្លៅ និងដើមទ្រូងទ្រលុកទ្រលន់នៅកណ្ដាលវាល ក្នុងឈុតសម្លៀកបំពាក់ហែលទឹករបស់តារាសម្តែងស្រី នេត សុចរិយា បាននឹងកំពុងដាស់អារម្មណ៍បុរសៗ ព្រមជាមួយអ្នកនិយមលេងបណ្ដាញ សង្គមហ្វេសប៊ុកជាច្រើននាំគ្នាជ្រួលជ្រើមស្ទើរតែស្រឡែវភ្នែក ព្រោះតែភ្លាំងភ្លឹកដោយសម្លឹងមើលរូបថតដ៏សិចស៊ី និងកម្ររបស់តារាស្រី នេត សុចរិយា។

ជាការកត់សម្គាល់កញ្ញា នេត សុចរិយា កន្លងក៏ត្រូវបានទស្សនិកជនចាត់ទុកថានាងជាតារាស្រីរូបដែលនិយមចូលចិត្ដបង្អួតពីភាពហ៊ឺហារ ការប្រើប្រាស់សម្ភារៈទំនើបតម្លៃថ្លៃៗ ក្រោយពីជំពប់ស្នេហ៍ជាមួយលោក Nathan Gan សញ្ជាតិម៉ាឡេស៊ី ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុននាំស្រាផ្ដាច់មុខល្បីឈ្មោះមួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះនាងក៏មានឈ្មោះជាតារាស្រីសិចស៊ី ចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនាដោយមិនគិតថ្លៃទៀតផង។ 

ជាក់ស្ដែងថ្មីៗនេះតារាសម្តែងនាង នេត សុចរិយា បានរំលេចរូបថតជាច្រើនសន្លឹកក្នុងឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញគល់ភ្លៅ និងចំហរដើមទ្រូងសម្បូរសាច់មើលឃើញហើយគួរឲ្យក្នក់ក្នាញ់ធ្វើឲ្យបុរសៗ ភាគច្រើនដែលបានឃើញរូបថតនេះហើយ ហាក់មានការចាប់អារម្មណ៍មិនតិចនោះឡើយ។

ដូច្នេះដើម្បីបានដឹងកាន់តែច្បាស់ថាតើរូបថតសិចស៊ីក្នុងឈុតសម្លៀកបំពាក់សិចស៊ីរឹបស្ទើរមើលឃើញរបស់ល្អពីសំណាក់កញ្ញា នេត សុចរិយ៉ា មានភាពទាក់ទាញនឹងពិតជាធ្វើឲ្យបុរសៗ ចាប់អារម្មណ៍ខ្លាំង ហើយអាចទទួលរងការរិះគន់ដល់កម្រិតណានោះ មានតែទៅទស្សនារូបថតខាងក្រោមនេះទាំងអស់គ្នា៖ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងសិចស៊ីកញ្ញា នេត សុចរិយា បានប្រកាសនាងនឹងរៀបការជាមួយសង្សារ ប៉ុន្តែក៏មិនដែលទាញ សង្សារ រឿងរៀបការភ្លាមៗនិងឱ្យគិតរឿងលុយនោះដែរ។

កញ្ញា នេត សុចរិយា បានប្រាប់ថា “សម្រាប់រឿងរៀបការរបស់ខ្ញុំវិញ ខ្ញុំនឹងគិតគូរក្នុងអំឡុងពេល២ឆ្នាំទៀត។ ពួកខ្ញុំមាន គម្រោង ហើយ គ្រាន់តែមិនទាន់ប្រាកដថានឹងត្រូវយកពេលណានោះទេ។ ខ្ញុំក៏អត់ខ្លាចគាត់ដៃគូរថ្មីដែរ។ ពីព្រោះ ខ្ញុំគិតថា គាត់ស្រលាញ់ខ្ញុំ ខ្លាំង ដូចដែលខ្ញុំស្រលាញ់គាត់ខ្លាំងដូចគ្នាដែរ។ គាត់ឃើញខ្ញុំដំបូងគាត់ស្រលាញ់ខ្ញុំតែម្តង។ មុននឹងយើង ចាប់ស្រលាញ់គ្នា។ យើងបានរាប់អានគ្នាជាមិត្ភភ័ក្រមើលចិត្តគ្នាដែរ។”

កញ្ញា នេត សុចរិយា បាននិយាយថា “សម្រាប់ថវិការៀបការមិនជាបញ្ហាសម្រាប់ពួកខ្ញុំឡើយ។ ដូចជាសម្រាប់គាត់ និង សម្រាប់ ខ្ញុំ គ្មានបញ្ហារឿងលុយរៀបការ។ អ្វីដែលសំខាន់ចំពោះមុខគឺ ការស្វែងយល់ចិត្តគ្នា អោយកាន់តែច្បាស់ ។ ពីព្រោះ ថា ពួកខ្ញុំទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លី ទើបតែបានមួយឆ្នាំជាងប៉ុណ្ណោះ។ ប៉ុន្តែពួកខ្ញុំទាំងពីរនាក់ មានចាស់ ទុំទាំងសង ខាង កំពុងតែគិតរឿងរៀបការ ដែលប្រហែលនឹងធ្វើក្នុងរយៈពេល២ឆ្នាំទៀតខាងមុខទៀត។”

កញ្ញា នេត សុចរិយា បានបញ្ជាក់ថា ទោះបីជាស្រលាញ់គ្នាប៉ុណ្ណាក៏ដោយក៏នៅតែចាំបាច់រៀបការដែរ ពីព្រោះនាងជាស្រ្តីខ្មែរ ដូច្នេះ តម្រូវតែរៀបការតាមប្រពៃណីខ្មែរ។ មិនអាចអត់រៀបការតាមប្រពៃណី គិតថារឿងងាយដោយរស់ នៅជាមួយគ្នា អត់រៀបការនោះទេ។ នាងតម្រូវរៀបការតាមប្រពៃណី មិនអាចធ្វើដូចខាងផ្នែកអឺរ៉ុបឡើយ។ ទោះបីជានាងជនជាតិ មានគូ ស្នេហា ដែលបែបអឺរ៉ុបក៏ដោយក៏នៅតែតម្រូវរៀបការតាមប្រពៃណីខ្មែរអោយខានតែបាន។

កញ្ញា នេត សុចរិយា បាននិយាយថា សង្សាររបស់នាងជាមនុស្សបុរសម្នាក់ ដែលជាមនុស្សរាក់ទាក់ និងចេះគោរព ចាស់ទុំ មិនថាជានរណាឡើយ។ មិនចេះធ្វើចរិកឆ្មើមឆ្មៃដាក់នរណាម្នាក់។ ចេះគោរពគ្នាទៅវិញទៅមក ។ លោកជាបុគ្គលិករបស់ ក្រុមស្រាCHIVAS ។ លោកជាជនជាតិខ្មែរអូស្រ្តាលី ប៉ុន្តែមិនចេះនិយាយខ្មែរឡើយ។

កញ្ញា នេត សុចរិយា បាន បង្ហើបថា សម្រាប់ការរើសពេលរៀបការនោះ នាងមិនទាន់ប្រាកដឡើយ។ នាងនិងសង្សារកំពុង តែ គិត ប៉ុន្តែរង ចាំមើលពេលវេលាជាមុនសិន។

សម្រាប់រឿងហុងសុយរើសពេលវេលរៀបការសម្រាប់នាងនិងសង្សារ ក៏មានការជឿខ្លះដែរ មិនអាចបោះបង់នោះទេ។ ពីព្រោះនាងខ្លាចមានបញ្ហាដែលមើលមិនឃើញដែរ។ នាងមិនចង់ប្រមាថចំពោះរឿងហុងសុយនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]