ភ្នំពេញ: តារាសម្តែងសិចស៊ីកញ្ញា នេត សុចរិយា បានប្រកាសនាងនឹងរៀបការជាមួយសង្សារ ប៉ុន្តែក៏មិនដែលទាញ សង្សារ រឿងរៀបការភ្លាមៗនិងឱ្យគិតរឿងលុយនោះដែរ។

កញ្ញា នេត សុចរិយា បានប្រាប់ថា “សម្រាប់រឿងរៀបការរបស់ខ្ញុំវិញ ខ្ញុំនឹងគិតគូរក្នុងអំឡុងពេល២ឆ្នាំទៀត។ ពួកខ្ញុំមាន គម្រោង ហើយ គ្រាន់តែមិនទាន់ប្រាកដថានឹងត្រូវយកពេលណានោះទេ។ ខ្ញុំក៏អត់ខ្លាចគាត់ដៃគូរថ្មីដែរ។ ពីព្រោះ ខ្ញុំគិតថា គាត់ស្រលាញ់ខ្ញុំ ខ្លាំង ដូចដែលខ្ញុំស្រលាញ់គាត់ខ្លាំងដូចគ្នាដែរ។ គាត់ឃើញខ្ញុំដំបូងគាត់ស្រលាញ់ខ្ញុំតែម្តង។ មុននឹងយើង ចាប់ស្រលាញ់គ្នា។ យើងបានរាប់អានគ្នាជាមិត្ភភ័ក្រមើលចិត្តគ្នាដែរ។”

កញ្ញា នេត សុចរិយា បាននិយាយថា “សម្រាប់ថវិការៀបការមិនជាបញ្ហាសម្រាប់ពួកខ្ញុំឡើយ។ ដូចជាសម្រាប់គាត់ និង សម្រាប់ ខ្ញុំ គ្មានបញ្ហារឿងលុយរៀបការ។ អ្វីដែលសំខាន់ចំពោះមុខគឺ ការស្វែងយល់ចិត្តគ្នា អោយកាន់តែច្បាស់ ។ ពីព្រោះ ថា ពួកខ្ញុំទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លី ទើបតែបានមួយឆ្នាំជាងប៉ុណ្ណោះ។ ប៉ុន្តែពួកខ្ញុំទាំងពីរនាក់ មានចាស់ ទុំទាំងសង ខាង កំពុងតែគិតរឿងរៀបការ ដែលប្រហែលនឹងធ្វើក្នុងរយៈពេល២ឆ្នាំទៀតខាងមុខទៀត។”

កញ្ញា នេត សុចរិយា បានបញ្ជាក់ថា ទោះបីជាស្រលាញ់គ្នាប៉ុណ្ណាក៏ដោយក៏នៅតែចាំបាច់រៀបការដែរ ពីព្រោះនាងជាស្រ្តីខ្មែរ ដូច្នេះ តម្រូវតែរៀបការតាមប្រពៃណីខ្មែរ។ មិនអាចអត់រៀបការតាមប្រពៃណី គិតថារឿងងាយដោយរស់ នៅជាមួយគ្នា អត់រៀបការនោះទេ។ នាងតម្រូវរៀបការតាមប្រពៃណី មិនអាចធ្វើដូចខាងផ្នែកអឺរ៉ុបឡើយ។ ទោះបីជានាងជនជាតិ មានគូ ស្នេហា ដែលបែបអឺរ៉ុបក៏ដោយក៏នៅតែតម្រូវរៀបការតាមប្រពៃណីខ្មែរអោយខានតែបាន។

កញ្ញា នេត សុចរិយា បាននិយាយថា សង្សាររបស់នាងជាមនុស្សបុរសម្នាក់ ដែលជាមនុស្សរាក់ទាក់ និងចេះគោរព ចាស់ទុំ មិនថាជានរណាឡើយ។ មិនចេះធ្វើចរិកឆ្មើមឆ្មៃដាក់នរណាម្នាក់។ ចេះគោរពគ្នាទៅវិញទៅមក ។ លោកជាបុគ្គលិករបស់ ក្រុមស្រាCHIVAS ។ លោកជាជនជាតិខ្មែរអូស្រ្តាលី ប៉ុន្តែមិនចេះនិយាយខ្មែរឡើយ។

កញ្ញា នេត សុចរិយា បាន បង្ហើបថា សម្រាប់ការរើសពេលរៀបការនោះ នាងមិនទាន់ប្រាកដឡើយ។ នាងនិងសង្សារកំពុង តែ គិត ប៉ុន្តែរង ចាំមើលពេលវេលាជាមុនសិន។

សម្រាប់រឿងហុងសុយរើសពេលវេលរៀបការសម្រាប់នាងនិងសង្សារ ក៏មានការជឿខ្លះដែរ មិនអាចបោះបង់នោះទេ។ ពីព្រោះនាងខ្លាចមានបញ្ហាដែលមើលមិនឃើញដែរ។ នាងមិនចង់ប្រមាថចំពោះរឿងហុងសុយនោះទេ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]