ភ្នំពេញ៖ ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន កាលពីម្សិលមិញ បានទម្លាយរឿងរ៉ាវមួយចំនួន ដែលទាក់ទងការបែកបាក់គ្នារវាងកូនស្រីរបស់ខ្លួននាង ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង។ ក្នុងកិច្ចសម្ភាសន៍ពីមុខ អ្នកសារព័ត៌មានជាច្រើន នៅផ្សារទំនើប Aeon Mall លោក អ៊ិន សុភិន បានបង្ហាញឱ្យដឹងថា លោក និងគ្រួសារ ឆ្អែតចិត្តគ្រប់គ្រាន់ហើយចំពោះ ទង្វើដែលលោកប៉ែន ចំរ៉ុង បានធ្វើកន្លងមកទាំងរឿង ចាស់ៗកាលពីមុន ពេលដែលអ្នកទាំងពីរមិនទាន់លែងលះគ្នាមកម្ល៉េះ។

ក្រៅពីនេះលោកក៏បានប្រកាសឱ្យដឹងផងទៀតដែរថា ចំពោះសារដ៏វែងអន្លាយរបស់ ប៉ែន ចំរ៉ុង ដែលបានលេចចេញមក កាលពីប៉ុន្មានថ្ងៃមុននេះទាក់ទងនឹងរឿង ការសម្រេចរបស់តុលាការពីការលែងលះគ្នានោះ ក៏មិនបានធ្វើឱ្យលោក និងកូនស្រីមានអារម្មណ៍ថាខុសនោះដែរ ពីព្រោះការពិតវានៅតែជាការពិត ហើយលោកផ្ទាល់ក៏គ្មានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងរ៉ាវចម្រូងចម្រាសខុស ពីការពិតដូច ដែលបានកើតមានឡើងនាពេលបច្ចុប្បន្ននេះដែរ។

លើសពីនេះទៅទៀត ឆ្លើយតបទៅនឹងសារនៅក្នុង គណនីហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង ដែលបានបង្កប់ន័យហាក់ជួយបិទបាំង និងទុកកិត្តិយសឱ្យលោក ជាពិសេសអ្នកនាង ភិន សុដាលីសយ៉ាងណាក្តី ក៏លោក អ៊ិន សុភិនមិនខ្លាចដែរ និងរង់ចាំទទួលស្វាគមន៍លោក ប៉ែន ចំរ៉ុង បកស្រាយគ្រប់យ៉ាង ដើម្បីឱ្យរឿងទាំងអស់ បានបញ្ចប់ទៅដោយរលូនទាំងសងខាង។ មិនតែប៉ុណ្ណោះនៅផ្សារទំនើប Aeon Mall ម្សិលមិញលោក អ៊ិន សុភិន ក៏បានព្រលះចំៗយ៉ាងចាស់ដៃដែរ ពីភាពអាត្មានិយមរបស់ ប៉ែន ចំរ៉ុង ដែលបានធ្វើចំពោះលោក និងកូនស្រី។ យ៉ាងណាមិញបន្ទាប់ពីមានវីដេអូរបស់លោក ផ្សព្វផ្សាយពេញបណ្តាសារព័ត៌មានក្នុងស្រុក បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាខ្លាំងពីសំណាក់មហាជនទូទៅ ដែលកំពុងតែតាមដានជាច្រើននាក់៕

លោក អ៊ិន សុភិន ក្នុងកិច្ចសម្ភាសន៍
លោក អ៊ិន សុភិន និងអ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស និងលោកប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង