កំពង់ស្ពឺ៖ ស្រ្តីវ័យ៣១ឆ្នាំម្នាក់ ត្រូវបានរថយន្ត បែនម៉ាកហ៊ីណូពណ៌ខៀវលាយសមួយគ្រឿង របស់ក្រុមហ៊ុន ហ្វីហ្វ័ររី បើកថយក្រោយកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីបើករថយន្តកិនស្រ្តីខាងលើឲ្យស្លាប់ហើយ អ្នកបើកបររថយន្ត ក៏រត់គិចខ្លួនបាត់ បន្សល់តែរថយន្តនៅ កន្លែងកើតហេតុ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅត្រង់ចំណុចផ្លូវក្រាលគ្រោះក្រហម ចូលទៅក្នុងភូមិត្រពាំង ក្រលឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានរថយន្តម៉ាកហ៊ីណូពណ៌ខៀវលាយសមួយគ្រឿង ពាក់ ស្លាកលេខ 3A-3226 របស់ក្រុមហ៊ុនហ្វីហ្វ័ររី បើកបរពីត្បូងទៅជើង ហើយក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ អាលហ្វា ដែលមានម្ចាស់ឈ្មោះ ប្រាក់ ហាន ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិត្រពាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង ខណៈនោះ ស្រាប់តែរថយន្តបានបើកថយក្រោយ ដោយមិន បានពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ជ្រុលទៅកិនស្រ្តីរងគ្រោះ ដែលជិម៉ូតូមកពីក្រោយ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តដែលគេមិននៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តទុកនៅកន្លែងកើតហេតុ។ យ៉ាងក៏ដោយរថយន្តខាងលើនេះ ត្រូវបានអាជ្ញាធរយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកភ្នំពេញស្រួច រង់ចាំការដោះស្រាយពីខាងភាគីក្រុមហ៊ុនហ្វីហ្វ័ររី ដោយក្រុមហ៊ុននេះ គឺជាអ្នកទទួលធ្វើផ្លូវឲ្យឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែកសាកសពស្រ្តីរងគ្រោះ ដែលដេកស្លាប់នៅក្នុងថ្លុកឈាមនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅធ្វើបុណ្យ និងបូជាទៅតាមប្រពៃណី រួចរាល់ហើយ៕

ដោយ៖ ជ័យ សំរ៉ុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]