ភ្នំពេញ៖ បទចម្រៀងថ្មីរបស់ តារាចម្រៀងស្រី មាស សុខសោភា «ម្នាក់ឯងមិនស្លាប់ទេ» ក្នុងផលិតកម្ម Camtraxmusic ដែលទើបតែចេញTeaser ទទួលបានការគាំទ្រយ៉ាងពេញទំហឹងខ្លាំងតែម្តង។

ចំពោះបទចម្រៀងមនោសញ្ចេតនា របស់តារាស្រីរូបនេះ បានធ្វើឲ្យតារាអ្នកគាំទ្រ កោតសរសើរគ្រប់ៗគ្នាថាពិរោះ និងសំណូមពរឲ្យនាង ឆាប់ចេញចម្រៀងមួយបទពេញទៀតផង។

អ្វីដែលសំខាន់ ត្រឹមតែរយៈពេលមិនដល់២៤ម៉ោង បទចម្រៀង «ម្នាក់ឯងមិនស្លាប់ទេ» គឺមានអ្នកចុចមើល ទៅដល់ខ្ទង់រាប់ម៉ឺនដងឯណោះ ពោលគឺជិត២សែនដងទៅហើយ គិតមកទល់រសៀលថ្ងៃទី២១ តុលានេះ ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា បទនេះ ពិតជាទទួលបានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់យុវវ័យ៕

ចង់ដឹង «ម្នាក់ឯងមិនស្លាប់ទេ» របស់ កញ្ញា មាស សុខសោភា ពិរោះយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចម្រៀងស្រី មាស សុខសោភា ត្រូវបានគេទម្លាយពីតម្លៃខ្លួន មុន និងក្រោយពេលល្បីល្បាញ។

អ្នកនាង មាស សុខសោភា មានឈ្មោះហៅក្រៅថា «ស្រីអូន» កើតនៅថ្ងៃទី២៩ មករា ១៩៨៤ នៅក្នុងខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះថា មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្ម ខេត្តកំពង់ស្ពឺ ប៉ុន្តែបានទទួលមរណភាពហើយ ។ ម្ដាយរបស់នាងមានឈ្មោះថា សុខ វីលន់ ធ្វើការជាមួយឪពុកនាង ។

មាស សុខសោភា មានបងប្អូនបីនាក់ នាងជាកូនទី២ មានបងប្រុសម្នាក់ឈ្មោះ មាស សុខរតនៈ ជាអ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្មថោន និង មានប្អូនប្រុសម្នាក់ មានឈ្មោះថា មាស សុខវណ្ណៈ ដែលជាទាហាន ។ គ្រួសាររបស់ សោភា បានផ្លាស់ទីលំនៅក្នុងឆ្នាំ១៩៩០ ដែលកាលនោះ មានទឹកជំនន់យ៉ាងធំ ក្នុងខេត្តកំពង់ស្ពឺ ហើយនាងបានផ្លាស់ទីលំនៅ មកខេត្តកណ្ដាល( ព្រែកឯង ) សម្រាប់ មាស សុខសោភា ពិតជាលំបាកខ្លាំង ព្រោះឪពុករបស់នាង ទើបតែទទួលមានមរណភាព ធ្វើឲ្យបន្ទុកធ្លាក់ ទៅលើម្ដាយនាង និង បងប្រុសលោក មាស សុខរតនៈ ។

ដោយសារលោក មាស សុខរតនៈ ចេះច្រៀងខ្លះៗ ក៏នាំមាស សុខសោភា ដើរច្រៀងតាមរោងការនានា លុះមកដល់ឆ្នាំ២០០០ គ្រួសារ មាស សុខសោភា បានផ្លាស់លំនៅម្ដងទៀត គឺមករស់នៅ ក្នុងរាជធានីភ្នំពេញ។ ដោយសារគ្មានមុខរបរអ្វី ជាដុំកំភួន ម្ដាយ មាស សុខសោភា ត្រូវដើររកការងារធ្វើ។ រីឯលោក មាស សុខរតនៈ ដើរច្រៀងតាមរោងការដដែល ចំណែក មាស សុខសោភា រៀនបណ្ដើរ ច្រៀងបណ្ដើរ រៀនពេលព្រឹក ច្រៀងពេលល្ងាច ។ ក្នុងឆ្នាំ២០០០ដដែល មានការប្រឡងចម្រៀង នៅស្ថានីយទូរទស្សន៍មួយ នាងបានចូលប្រឡង ហើយមានសំឡេងល្អ តែអន់រូបសម្រស់ខ្លាំងពេក ទើបនាងប្រឡងមិនជាប់ ព្រោះគេយកទាំងពីរ ។ មាស សុខសោភា ត្រូវបានគេណែនាំ ឲ្យទៅច្រៀងក្នុងរង្គសាលមួយ តំលៃ មួយម៉ឺនរៀល ក្នុងមួយយប់ ហើយនាងមិនអាចទប់ទល់ នឹងជីវភាពបានទេ ព្រោះចំណាយលើសម្លៀកបំពាក់ និងការតុបតែងមុខ ធ្វើឲ្យពួកគេ ត្រូវរកការងារបន្ថែម ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា